ភ្ញៀវប្រចាំថ្ងៃ

លោក ឃួង ស្រេង៖ ការ​បើក​សាលា​រៀន​ឡើង​ប្រៀប​ដូច​ព្រ​លែង​ដៃ​ក្មេង​ឲ្យ​រៀន​ដើរ​ដោយ​ខ្លួន​ឯង

សំឡេង ១០:៣២
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ © internet

នៅ​ទីក្រុង​ភ្នំពេញ សាលា​រៀន​ទាំង​រដ្ឋ និង​ឯកជន ចាប់​ពី​ថ្នាក់​ទី​៧​ឡើង​ទៅ នឹង​ត្រូវ​បើក​ដំណើរ​ការ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៥​កញ្ញា​ខាង​មុខ​នេះ ដោយ​គ្រឹះស្ថាន​សិក្សា​នីមួយៗ​ត្រូវ​អនុវត្ត​តាម​គោលការណ៍ (SOP) របស់​ក្រសួង​អប់រំ និង​ការ​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ការ​ត្រៀម​សាលា​រៀន​ឡើង​វិញ ហាក់​ដូច​ជា​ផ្ទុយ​គ្នា ខណៈ​ដែល​អាជីវកម្ម ឬ​មុខ​របរ​ដែល​មាន​ហានិភ័យ​ខ្ពស់​ត្រូវ​បន្ត​ផ្អាក​១៤​ថ្ងៃ​ទៀត ចាប់​ពី​ថ្ងៃ​ទី​១០​ដល់​២៣​កញ្ញា​។ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ពន្យល់​ថា ការ​សិក្សា​មាន​សារៈសំខាន់​ជាង​ការ​ជួបជុំ​គ្នា​ដើម្បី​ទទួល​ទាន​អាហារ​។ លោក​ថា ការ​បើក​សាលា​រៀន​ឡើង​វិញ​នៅ​ពេល​នេះ គឺ​ប្រៀប​ដូច​នឹង​ការ​ព្រលែង​ដៃ​កូន​ក្មេង​ឲ្យ​រៀន​ដើរ​ដោយ​ខ្លួន​ឯង ពោល​ប្រសិន​បើ​សាលា​ណា​មួយ​មាន​ករណី​កូវីដ​១៩​កើត​ឡើង គឺ​ត្រូវ​បិទ​សាលា​នោះ​វិញ​ភ្លាម។