ភ្ញៀវប្រចាំថ្ងៃ

ឧកញ៉ា តែ តាំងប៉៖ ផលិតផល​ខ្មែរត្រូវ​តែ​ស្រប​ទៅ​តាម ​FTA ​កម្ពុជា-ចិន ទើប​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន

សំឡេង ១១:៤៩
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា © សហការី

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាង​កម្ពុជា និង​ចិន នឹង​ចូល​ជា​ធរមាន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ បន្ទាប់​ពី​រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ លោក​ឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា យល់​ថា កិច្ច​ព្រមព្រៀង​នេះ​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា ខណៈ​ទំនិញ​ជាង​១៦០​មុខ នឹង​ត្រូវ​កាត់​បន្ថយ និង​លុប​បំបាត់​ពន្ធ​គយ និង​របាំង​មិន​មែន​ពន្ធ​គយ​។ លោក​ថា​ ទន្ទឹម​នឹង​នោះ កម្ពុជា​ក៏ត្រូវ​រៀប​ចំ​​ស្តង់ដា​ផលិតផល​របស់​ខ្លួន​ឲ្យ​ស្រប​ទៅ​តាម​កិច្ចព្រម​ព្រៀង​នេះ​ ទើប​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​កាន់​តែ​ច្រើន​។