ភ្ញៀវប្រចាំថ្ងៃ

លោក វណ្ណ សូផាត៖សូមដោះលែងពលរដ្ឋ ហើយផ្តល់សំណងតាមទីផ្សារទើបអាចបញ្ចប់ជម្លោះដីធ្លី

សំឡេង ១២:២០
ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាល
ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាល © សហការី

ពលរដ្ឋ​ចំនួន​៣០នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ជម្លោះ​ដីធ្លី​រវាង​អ្នកភូមិ ​និង​ក្រុម​ហ៊ុន​សាងសង់​ព្រលាន​យន្តហោះថ្មី​ក្នុង​ខេត្តកណ្តាល ​ខណៈ​ដែលអាជ្ញាធរ​អះអាងថា​កម្លាំង​សមត្ថកិច្ច​១៣នាក់​រងរបួស​ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។​ មន្ត្រី​សិទ្ធិមនុស្ស​បានហៅ​ការ​ប៉ះទង្គិចគ្នា​នេះថា​ដោយសារតែ​ការ​ប្រើកម្លាំង​សមត្ថកិច្ចច្រើន​ហួសហេតុ​រារាំង​ពលរដ្ឋ​មិនឲ្យចូល​ទៅកាន់​ដីស្រែ​របស់​ពួកគេដែល​ក្រុមហ៊ុន​ឈូស​ឆាយ​​ដោយ​មិនទាន់​ផ្តល់​សំណង​។​ លោក វណ្ណ សូផាត​ មន្ត្រី​សម្រប​សម្រួល​ផ្នែក​ធុរកិច្ច និង​សិទ្ធិមនុស្ស​ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​ទទួចឲ្យ​ដោះលែង​ពលរដ្ឋ​ដែលត្រូវ​បានចាប់ខ្លួន​ ហើយ​ផ្តល់សំណង​ទៅ​តាមតម្លៃ​ទីផ្សារ​ទើបអាច​បញ្ចប់​ជម្លោះនេះបាន​។