លោក ហ៊ាង សុធាយុត្តិ៖ ការសាកល្បងផ្លូវល្បឿនលឿន មានអ្នកបើកបរខ្លះយល់ដឹង ខ្លះយល់ដឹងហើយនៅតែបំពានច្បាប់
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:៥៦
ភ្ញៀវប្រចាំថ្ងៃរបស់យើងនារាត្រីនេះ គឺលោក ហ៊ាង សុធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងសាធារណការ នៅថ្ងៃទី០១តុលានេះ បានប្រកាសពីការដាក់ឲ្យដំណើរការសាកល្បងធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេលមួយខែ ដោយមិនគិតថ្លៃ។ លោក ហ៊ាង សុធាយុត្តិ បានគូសបញ្ជាក់ថា ចរាចរណ៍របស់ប្រជាពលរដ្ឋលើផ្លូវល្បឿនលឿនថ្ងៃទីមួយនេះមានសភាពមមាញឹក តែមិនបង្កជាលក្ខណៈកកស្ទះនោះទេ។ យ៉ាងណាមិញ លោកកត់សម្គាល់ថា មានប្រជាពលរដ្ឋមួយចំនួនធំបានយល់ដឹងពីការប្រើប្រាស់ផ្លូវល្បឿនលឿនទីមួយនេះ ក៏ប៉ុន្តែអ្នកបើកបរខ្លះយល់ដឹងហើយ នៅតែបំពានច្បាប់ ដោយបើកបរលើសល្បឿនកំណត់និងបើកបរបញ្ច្រាសទិសជាដើម។