អានតួអត្ថបទ
អ៊ីរ៉ង់-នយោបាយ-ភេរវកម្ម

អ៊ីរ៉ង់​ ថា​បាន​ចាប់​ខ្លួន​មេ​ដឹកនាំ​ក្រុម​ភេរវកម្ម​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក

The 2008 bombing, which Iran blames on US-based "terrorists", ripped through a packed mosque in the southern city of Shiraz, killing 14 people and wounding 215
The 2008 bombing, which Iran blames on US-based "terrorists", ripped through a packed mosque in the southern city of Shiraz, killing 14 people and wounding 215 Jamejamonline/AFP
ដោយ៖ អ៊ុង គឹមអ៊ាន់
1 នាទី

ប្រទេស​អ៊ីរ៉ង់​ នៅថ្ងៃ​សៅរ៍​ ទី១​ សីហា​ បាន​ប្រកាសពី​ការ​ចាប់ខ្លួន​មេដឹកនាំ​ភេរវកម្ម​មួយ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។ គឺ​មេក្រុម​ភេរវករ​នេះ​ហើយ​ ដែល​អឺរ៉ង់​បានចោទប្រកាន់ថា​ជាអ្នក​នៅពីក្រោយ​ការបំផ្ទុះគ្រាប់បែក​កាលពីឆ្នាំ​ ២០០៨​ នៅ​ភាគខាងត្បូង​ទីក្រុង​ស៊ីរ៉ាហ្វ​ (Shiraz) និង​ការវាយប្រហារ​ផ្សេងៗ​ជាច្រើន​ទៀត​។

ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​ភេវរករ​របស់​ក្រុម​ តុងដា​ (Tondar) ឈ្មោះថា​ ជេមស៊ីដ​ សាម៉ាដ​ (Jamshid Sharmahd) ដែលជា​បុគ្គល​ធ្លាប់ដឹកនាំ​ប្រតិបត្តិការ​ប្រដាប់អាវុធ​និង​ធ្វើឲ្យមាន​ការបំផ្លិចបំផ្លាញ​ជាច្រើន​នៅអ៊ីរ៉ង់​ ឥឡូវនេះ​គឺស្ថិតក្នុងដៃ​របស់​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ង់​ហើយ​។ នេះ គឺជា​ការបញ្ជាក់អះអាង​ពីខាង​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​នៅក្នុង​របាយការណ៍​មួយ​ដែល​ដកស្រង់ចេញពី​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ស៊ើបការណ៍​សម្ងាត់​អ៊ីរ៉ង់​។

ខ្លឹមសារ​នៅក្នុង​សេចក្តីថ្លែងការណ៍​ មិនបាន​បញ្ជាក់ប្រាប់​លម្អិតនោះទេ​ពី​ទីតាំង​ ឬក៏​ពេលវេលា​ដែល​មេដឹកនាំ​ក្រុម​ភេរវកម្ម​ “តុងដា​” ត្រូវ​បាន​ចាប់ខ្លួន​។ បើ​យោង​ទៅតាម​សេចក្តីថ្លែងការណ៍​ដដែល​ លោក ជេមស៊ីដ​ សាម៉ាដ​ ជា​អ្នក​បាន​រៀបចំ​ការ​បំផ្ទុះគ្រាប់បែក​នៅថ្ងៃទី​ ១២​ ខែមេសា​ ឆ្នាំ ២០០៨​ នៅក្នុង​វិហារ​អ៊ីស្លាម​មួយ​នៅក្នុង​ក្រុង​ស៊ីរ៉ាហ្វ​។ ការវាយប្រកាសកាលណោះ បាន​សម្លាប់​មនុស្ស​ ១៤ នាក់​ ហើយ​ធ្វើឲ្យមនុស្ស​ ២១៥ នាក់ផ្សេងទៀត​រងរបួស​។

នៅក្នុង​សេចក្តីថ្លែងការណ៍​ដែលចេញផ្សាយ​នៅថ្ងៃ​សៅរ៍ម្សិលមិញ​ដដែល​នេះ​ អ៊ីរ៉ង់​បានលើកឡើង​ថា​ ក្រុម​ភេរវកម្ម​តុងដា​បាន​រៀបចំ​ប្រតិបត្តិការ​វាយ​ប្រហារធំៗ​ជាច្រើន​ទៀតដែរ​តែទទួល​បរាជ័យ​។

រហូតមកទល់នឹងពេលនេះ​ គេ​នៅមិនទាន់ដឹងច្បាស់​នៅឡើយ​នោះទេ​ ថាតើ​អ៊ីរ៉ង់​ អាច​ចាប់ខ្លួន​មេដឹកនាំ​ក្រុម​ភេរវកម្ម​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​ដោយ​របៀបណា​។ ស្រដៀងគ្នានេះដែរ​ អង្គភាព​ស៊ើបការណ៍​សម្ងាត់អ៊ីរ៉ង់​ បាន​ប្រកាស​ថាបាន​ចាប់ខ្លួន​អតីតឥស្សរជន​ប្រឆាំងម្នាក់​ ក្នុង​ស្ថានភាព​អាថ៌កំបាំង​បែបនេះ​ដែរ​កាលពី​ខែតុលា​ ឆ្នាំទៅមិញ​។

អតីត​ឥស្សរជន​ប្រឆាំង​រូបនោះ​មាន​ឈ្មោះថា​រ៉ូហូឡា​ ហ្សាម​ នឹង​ត្រូវ​បាន​ចោទប្រកាន់ថាប្រឆាំងទៅនឹង​រដ្ឋាភិបាលអ៊ីរ៉ង់​ និង​ត្រូវបាន​អាជ្ញាធរ​អ៊ីរ៉ង់​ កាត់ទោស​ប្រហារជីវិត​កាលពី​ខែមុន​ពីបទ​ប្រព្រឹត្ត​អំពើ​អំពើពុករលួយ​។

គួរជម្រាបជូនទៀតថា​ កាលពីពេលកន្លងទៅ​ អ៊ីរ៉ង់​ធ្លាប់បាន​កាត់ទោសប្រហារជីវិត​សមាជិក៣​ នាក់​ផ្សេងទៀត​របស់​ក្រុម​តុងដា​ ដោយ​ការព្យួរក​ ក្រោយពី​រកឃើញថា​ពួកគេ​ជាអ្នក​បំផ្ទុះ​គ្រាប់បែក​កាលពីឆ្នាំ​ ២០០៩​។

បន្ថែមលើនេះ​ នៅឆ្នាំ ២០១០​ អ៊ីរ៉ង់​ក៏បាន​កាត់ទោស​ព្យួរក​មនុស្សពីរ​នាក់ទៀត​ ដែលជា​សមាជិក​ក្រុម​តុងដា​ដូចគ្នាក្រោយពី​ពួកគេ​បាន​សារភាពថា​បាន​រៀបចំ​គម្រោង​ធ្វើឃាត​មន្រ្តី​ជាន់ខ្ពស់​នៅ​អ៊ីរ៉ង់​ម្នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ