អង្គការ​សិទ្ធមនុស្ស ចោទអ៊ីស្រាអែល​និង​អាជ្ញាធរ​ប៉ាឡេស្ទីន ពី​បទ«​ឧក្រិដ្ឋកម្មសង្គ្រាម»

ការទម្លាក់​គ្រាប់បែក​របស់អ៊ីស្រាអែល នៅតំបន់​កាហ្សា នាថ្ងៃទី​១៣ ឧសភា ២០២១។​
ការទម្លាក់​គ្រាប់បែក​របស់អ៊ីស្រាអែល នៅតំបន់​កាហ្សា នាថ្ងៃទី​១៣ ឧសភា ២០២១។​ AP - Hatem Moussa

ជម្លោះ​តំបន់​កាហ្សា អង្គការឃ្លាំមើលសិទ្ធមនុស្ស  Human Rights Watch (HRW) ថ្ងៃ​២៧កក្កដា បាន​ចេញ​របាយការណ៍ និង​លើកឡើង​ចោទប្រកាន់​ ប្រទេស​អ៊ីស្រាអែល និង​អាជ្ញាធរ​ប៉ាឡេស្ទីន ថា​បាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម នៅ​ក្នុង​ជម្លោះ​បាញ់​បោះ​បង្ហូរឈាម​គ្នា នៅ​ខែឧសភា កន្លងទៅ​នេះ។

ផ្សាយពាណិជ្ជកម្ម

១១ថ្ងៃ គឺ​ចាប់ពីថ្ងៃទី​១០ ដល់ទី​២១ ឧសភា ២០២១ កងទ័ព​អ៊ីស្រាអែល និង​រដ្ឋអំណាច​ក្រុម​ហាម៉ាស់ របស់​ប៉ាឡេស្ទីន បាន​ប៉ះទង្គិច​គ្នាដោយ​អាវុធ​យ៉ាងហិង្សា ​នៅ​ក្នុង​តំបន់​កាហ្សា ធ្វើ​ឲ្យ​មាន​ស្លាប់​និងរបួស​មនុស្ស ពិសេស​ស្ត្រីនិង​ក្មេងៗ​ជាច្រើន​នាក់។ បើ​តាម​អង្គការ​ Human Rights Watch ដដែល​នេះ គឺយ៉ាង​ហោច​មាន​ស្លាប់​មនុស្ស ​ជាង២៧០នាក់។ ខាង​ប៉ាឡេស្ទីន ស្លាប់​២៦០នាក់ ហើយ​អ៊ីស្រាអែល បាត់បង់​ជីវិត​ ១៣នាក់​។

សំណុំ​រឿង​តំបន់​កាហ្សានេះ គឺ​កើត​មានការ​ប៉ះទង្គិច​បង្ហូរឈាម​គ្នា​ ​ចំនួន៤ដង​មកហើយ បើ​រាប់​ពីឆ្នាំ​២០០៨មក។​​   អង្គការឃ្លាំមើលសិទ្ធមនុស្ស   បាន​ស្នើសុំ​អំពាវនាវ​ឲ្យ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ បើក​ការ​អង្កេត​ពីបទ«​ឧក្រិដ្ឋកម្ម​សង្គ្រាម»។  តុលាការព្រហ្មទណ្ឌអន្តរជាតិ នាពេល​កន្លងទៅ បាន​បើក​ការ​ស៊ើបអង្កេត​​ ខ្លះៗ​​មកហើយ ចំពោះ​បទល្មើស​ដែល​អ៊ីស្រាអែល​បាន​ប្រព្រឹត្តលើ​ទឹកដី​ប៉ាឡេស្ទីន​។ តុលាការ​នេះ ត្រូវ​ភាគីអ៊ីស្រាអែល​ច្រាលចោល​ដែន​សមត្ថកិច្ច​ តែ​ភាគខាង​ ប៉ាឡេស្ទីន​ បាន​សាទរ​ និងជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI