ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សន្តិភាព៖ មតិ​ខ្លះ​ថា កម្ពុជា​មាន​តែ​សន្តិភាព​ផ្លូវ​កាយ តែ​សន្តិភាព​ផ្លូវ​ចិត្ត​មិន​ទាន់​មាន​ពេញលេញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទិវា​សន្តិភាព​អន្តរជាតិ លើក​ទី​៧៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ក្រោម​មូល​បទ «ការ​កសាង​សន្តិភាព​ជាមួយ​គ្នា»។ ក្នុង​ឱកាស​នេះ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​លើក​ឡើង​តាម​រយៈ​សារ​លិខិត​សម្រាប់​ទិវា​សន្តិភាព​នេះ​ថា ការ​កសាង​សន្តិភាព​គឺ​មិន​ងាយ​នោះ​ទេ​សម្រាប់​កម្ពុជា​ ពោល​ត្រូវ​ប្រើ​ពេល​រាប់​សិប​ឆ្នាំ​ទើប​កម្ពុជា​ទទួល​បាន​សន្តិភាព​ដូច​សព្វ​ថ្ងៃ​។ ប៉ុន្តែ​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន មិន​ដែល​សាទរ​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​ទេ ផ្ទុយ​ទៅ​វិញ​បាន​អនុវត្ត​នូវ​ស្ដង់ដារ​ពីរ ចំពោះ​ការ​វាយ​តម្លៃ​លើ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ នេះ​បើ​តាម​សារ​លិខិត​របស់​ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន។ ជុំ​វិញ​បញ្ហា​សន្តិភាព​ដែល​លោក​​នាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន លើក​ឡើង​នេះ​ដែរ មតិ​មួយ​ចំនួន​យល់​ឃើញ​ថា សន្តិភាពផ្លូវ​កាយ​​នៅ​កម្ពុជា​មាន​មាន​ពិត តែ​សន្តិភាព​ផ្លូវ​ចិត្ត​នៅ​មិន​ទាន់​មាន​ពេញ​លេញ​នៅ​ឡើយ​។

សត្វ​ព្រាប​ស តំណាង​សន្តិភាព
សត្វ​ព្រាប​ស តំណាង​សន្តិភាព REUTERS
មើលវគ្គផ្សេងទៀត