លោកស្រី ឱ វណ្ណឌីន៖ ការប្រកាសរបស់ម៉ាឡេស៊ីនាពេលនេះ បង្ហាញថាមានភាពមិនប្រក្រតីនៃលទ្ធផល ដែលបានចេញផ្សាយលើកមុន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ២០:៤៣
កាលពីថ្ងៃទី២១ ខែកុម្ភៈ សារព័ត៌មាន The Straits Times បានដកស្រង់ការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកស្រី Wan Azizah ថា ស្ត្រីជនជាតិអាមេរិកម្នាក់អាយុ៨៣ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh នាពេលនេះមិនមានមេរោគកូរ៉ូណាវីរុសទៀតទេ ក្រោយពីការធ្វើតេស្តជាបន្តបន្ទាប់។ យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលកម្ពុជាមិនទាន់ទទួលបានការឆ្លើយតបផ្លូវការនៅឡើយពីម៉ាឡេស៊ី។ នេះបើតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។ តែទោះជាយ៉ាងនេះក្តី លោកស្រីបញ្ជាក់ថា ការប្រកាសរបស់ម៉ាឡេស៊ីនាពេលនេះគឺបង្ហាញថាមានភាពមិនប្រក្រតីនៃលទ្ធផល ដែលបានចេញផ្សាយលើកមុន ហើយក៏បង្ហាញពីការផ្តល់យុត្តិធម៌មួយដល់កម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលកម្ពុជាដែរ។