យើងជានរណា?

សំឡេងពិភពលោក

អំពី​ RFI

RFI គឺ​ជា​វិទ្យុ​បារាំង ដែល​ផ្សាយ​ព័ត៌មាន​ចេញ​ទៅ​ទូទាំង​ពិភពលោក ជា​បារាំង និង​​ជា​ភាសា​បរទេស ចំនួន ១២​ ភាសា។ ជាមួយ​នឹង​អ្នក​សារព័ត៌មាន​អាជីព​នៅ​ទីក្រុង​ប៉ារីស និង​បណ្តាញ​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ ៤០០នាក់ នៅ​ទូទាំង​ពិភពលោក RFI ផ្តល់​ជូន​អ្នក​ស្តាប់​នូវ​ព័ត៌មាន​ថ្មីៗ​ បទយកការណ៍ បទវិភាគ ព្រមទាំង​កម្មវិធី​ជាច្រើន​ផ្សេងទៀត ដើម្បី​ឲ្យ​អ្នក​ស្តាប់​អាច​យល់​ពី​ពិភពលោក​កាន់តែ​ច្បាស់។ ក្នុងមួយសប្តាហ៍ RFI មាន​អ្នក​ស្តាប់​រលកធាតុអាកាស​នៅ​ទូទាំង​ពិភពលោក​ចំនួន ៤០លាននាក់ និង​អ្នក​ចូល​មើល​វិបសៃត៍ ចំនួន ១០លាននាក់ ក្នុងមួយ​ខែៗ។
(* ភាសាបារាំង, ភាសាអង់គ្លេស, ភាសាខ្មែរ, ភាសាចិន, ប្រពៃណី​ចិន, ភាសាអេស្ប៉ាញ, ភាសាអាអ៊ូសា, ភាសាម៉ង់ដាំង, ភាសាពើល, ភាសា​គីស្វាហ៊ីលី, ភាសា​ពែក្ស, ភាសាព័រទុយហ្កាល់, ភាសាប្រេស៊ីល, ភាសារូមានី, ភាសារុស្ស៊ី, ភាសាវៀតណាម )

RFI គឺ​ជា​វិទ្យុ​បារាំង ដែល​ផ្សាយ​ព័ត៌មាន​ចេញ​ទៅ​ទូទាំង​ពិភពលោក ជា​បារាំង និង​​ជា​ភាសា​បរទេស ចំនួន ១២​ ភាសា។

ជាមួយ​នឹង​អ្នក​សារព័ត៌មាន​អាជីព​នៅ​ទីក្រុង​ប៉ារីស និង​បណ្តាញ​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ ៤០០នាក់ នៅ​ទូទាំង​ពិភពលោក RFI ផ្តល់​ជូន​អ្នក​ស្តាប់​នូវ​ព័ត៌មាន​ថ្មីៗ​

បទយកការណ៍ បទវិភាគ ព្រមទាំង​កម្មវិធី​ជាច្រើន​ផ្សេងទៀត ដើម្បី​ឲ្យ​អ្នក​ស្តាប់​អាច​យល់​ពី​ពិភពលោក​កាន់តែ​ច្បាស់។ ក្នុងមួយសប្តាហ៍ RFI មាន​អ្នក​ស្តាប់​រលកធាតុអាកាស​នៅ​ទូទាំង​ពិភពលោក​ចំនួន ៤០លាននាក់ និង​អ្នក​ចូល​មើល​វិបសៃត៍ ចំនួន ១០លាននាក់ ក្នុងមួយ​ខែៗ។

ចុចឧបករណ៍

France Médias Monde

France Médias Monde គឺ​ជា​ស្ថាប័ន​រួម​ដែល​គ្រប់គ្រង ទូរទស្សន៍ France 24 (ផ្សាយ​ព័ត៌មាន​ ២៤ម៉ោង​លើ​២៤ម៉ោង​ជា​ភាសា​បារាំង អង់គ្លេស និង​អារ៉ាប់), RFI (វិទ្យុ​អន្តរជាតិ​ផ្សាយ​ជា​ភាសា​បារាំង និង​ភាសា​បរទេស ១២ភាសា) និង Monte Carlo Doualiya (វិទ្យុអន្តរជាតិ​ផ្សាយ​ជា​ភាសា​អារ៉ាប់)។ ទូរទស្សន៍ និង​វិទ្យុ​ទាំងពីរ​នេះ​ផ្សាយ​ចេញ​ពី​ទីក្រុង​ប៉ារីស ទៅគ្រប់​ទ្វីបទាំង ៥ នៅ​ទូទាំង​ពិភពលោក។

អ្នក​សារព័ត៌មាន​ ព្រមទាំងបណ្តាញ​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ទូរទស្សន៍ និង​វិទ្យុ​របស់ France Médias Monde ផ្តល់​ជូន​ដល់​អ្នក​មើល និង​អ្នក​ស្តាប់ នូវ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​និង​គ្រប់ជ្រុងជ្រោយ តាមរយៈ​នាទី​ព័ត៌មាន បទយកការណ៍ បទវិភាគ បទសម្ភាសន៍ ការ​ជជែកដេញដោល ព្រមទាំង​កម្មវិធី​ជាច្រើន​ផ្សេងទៀត។

នៅ​ក្នុង​មួយសប្តាហ៍ៗ មាន​អ្នក​ទស្សនា​ទូរទស្សន៍ France 24 ចំនួន ៤១,៧លាននាក់ អ្នក​ស្តាប់​វិទ្យុ RFI ៣៤,៥លាននាក់ និង​អ្នក​ស្តាប់វិទ្យុ Monte Carlo Doualiya ចំនួន ៦,៧លាននាក់។ អ្នក​ចូល​មើល​វិបសៃត៍​ទាំង៣ មាន​ចំនួន ២៤លាននាក់ ក្នុងមួយខែៗ។

France Médias Monde គឺ​ជា​ដៃគូ និង​មាន​ភាគហ៊ុន​នៅ​ក្នុង​ទូរទស្សន៍​និយាយ​ភាសាបារាំង TV5MONDE។