ភ្ញៀវប្រចាំថ្ងៃ

លោក ឡុង កុសល៖ ការ​ថែ​រក្សា​ការពារ​តំបន់​អង្គរ ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ!

សំឡេង ១០:៤៤
លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា
លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា

បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៩​កុម្ភៈ​ឆ្នាំ​១៩៩៥ គិត​ត្រឹម​ពេល​នេះ អាជ្ញាធរ​ជាតិ​អប្សរាមាន​អាយុ​គម្រប់​២៥​ឆ្នាំ​ហើយ​។ ក្នុង​ឱកាស​ខួប​លើក​ទី​២៥​របស់​ខ្លួន អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​ពិធី​តាំង​ពិព័រណ៍​​ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​ដែល​ខ្លួន​សម្រេច​បាន​នៅ​ក្នុងបេសកកម្ម​ថែ​រក្សា គ្រប់គ្រង និង​រៀបចំ​រមនីយដ្ឋាន​អង្គរ នា​​រយៈ​ពេល​ពីរ​ទសវត្ស​កន្លះ​កន្លង​ទៅ​នេះ​​។ លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លើក​ឡើង​ថា ការងារ​ការពារ​និង​ថែ​រក្សា​តំបន់​អង្គរ ជា​ភារៈ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​ពិត​មែន​ហើយ ប៉ុន្តែ​វា​ចាំ​បាច់​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ។