ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កូវីដ១៩៖ តើកម្ពុជាគួរទប់ទល់យ៉ាងណា បើមានសេណារីយោអាក្រក់បំផុតកើតឡើង?

សំឡេង ១២:១៤
ប្រជាជនកម្ពុជាក្នុងអំឡុងពេលវត្តមាននៃវីរុសកូរ៉ូណា ឬហៅថា កូវីដ១៩
ប្រជាជនកម្ពុជាក្នុងអំឡុងពេលវត្តមាននៃវីរុសកូរ៉ូណា ឬហៅថា កូវីដ១៩ REUTERS - STRINGER

គិត​ត្រឹម​ថ្ងៃទី១៥ មីនា កម្ពុជា​បាន​ចេញ​បម្រាម​ហាម​ជន​បរទេស​មក​ពី​ប្រទេស​ចំនួន៦ មិន​អោយ​ចូល​កម្ពុជា​ទៀត​ទេ ចាប់​ពី​ថ្ងៃទី ១៧ មីនា ខាង​មុខ​នេះ​តទៅ​។ បើ​តាម​អ្នក​សេដ្ឋ​កិច្ច បំរាម​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិ​សុខ​ស្បៀង និង​វិស័យ​សេដ្ឋ​កិច្ច មិន​ថា ប្រទេស​កម្ពុជា​នោះ​ទេ​។ បើ​តាម​អ្នក​ជំនាញ កម្ពុជា​ពេល​នេះ ត្រូវ​តែ​មាន​វិធាន​ការ​ជាក់​លាក់ ដើម្បី​ត្រៀម​ទប់​ទល់​ជាមួយ​នឹង​សេណារីយោ​អាក្រក់​បំផុត បើ​ទោះ​បី​ជា​យើង​មិន​ចង់ ឬ​មិន​ទាន់​ជឿ​ថា វា​នឹង​អាច​កើត​មាន​ឡើង​ក៏​ដោយ​។ តើ​ហេតុ​អ្វី​?