អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

៣០ឆ្នាំ​នៃ​បេសកកម្ម​របស់​តេឡេស្កុបអវកាស​ហឺបល

សំឡេង ១០:២៣
រូបភាព​ថត​ដោយ​តេឡេស្កុប​អវកាសហឺបល ​បង្ហាញ​ពី​​កាឡាក់ស៊ី​ពីរ ដែល​ស្ថិត​នៅ​ក្បែរ​គ្នា ហើយ​ដែល​​រង​ឥទ្ធិពល​នៃ​កម្លាំង​ទំនាញ​គ្នា​ទៅវិញ​ទៅមក បង្កើត​ជា​ទម្រង់​ស្រដៀង​នឹង​​ផ្កា​កុលាប
រូបភាព​ថត​ដោយ​តេឡេស្កុប​អវកាសហឺបល ​បង្ហាញ​ពី​​កាឡាក់ស៊ី​ពីរ ដែល​ស្ថិត​នៅ​ក្បែរ​គ្នា ហើយ​ដែល​​រង​ឥទ្ធិពល​នៃ​កម្លាំង​ទំនាញ​គ្នា​ទៅវិញ​ទៅមក បង្កើត​ជា​ទម្រង់​ស្រដៀង​នឹង​​ផ្កា​កុលាប © NASA/ESA
ដោយ៖ សេង ឌីណា
១៨ នាទី

គិតត្រឹមថ្ងៃទី២៤ ខែមេសា​ឆ្នាំ២០២០​នេះ តេឡេស្កុបអវកាស​ហឺបល (Hubble Space Telescope) មាន​អាយុកាល ៣០ឆ្នាំគត់ ក្រោ​យ​ពី​ត្រូវ​បាន​គេ​បាញ់​បង្ហោះ​ឲ្យទៅ​ដំណើរការ​នៅ​ក្នុង​គន្លង​តារាវិថី​ជុំវិញភពផែនដី កាល​ពីឆ្នាំ១៩៩០។ នៅ​ក្នុងរយៈពេល ៣០ឆ្នាំ​កន្លងទៅនេះ តេឡេស្កុបហឺបល​បាន​ថតរូបភាព​អវកាស​រាប់លាន ហើយ​សុទ្ធសឹង​ជា​រូបភាព​ដែល​គេ​មិន​ធ្លាប់​ដែល​ឃើញ​មាន​កាល​ពីមុន ហើយ​ដែល​អាច​ជួយ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​បំបែក​នូវ​អាថ៌កំបាំង​ជាច្រើន ចាប់តាំង​ពី​វដ្តជីវិតផ្កាយ រហូតដល់​ការ​កំណត់​​បានកាន់តែ​ច្បាស់​នូវអាយុកាល​ចក្រវាល។

ផ្សាយពាណិជ្ជកម្ម

ខុសពី​តេឡេស្កុប​ដែល​នៅ​លើដី តេឡេស្កុប​អវកាស​ហឺបល​ ដែល​ស្ថិត​ក្នុង​គន្លង​តារាវិថី ផុត​ពី​ភាព​រំខាន​នៃ​ស្រទាប់​បរិយាកាស​របស់​ផែនដី អាច​ឲ្យ​គេ​មើល​ឃើញ​បាន​យ៉ាង​ច្បាស់ និង​លម្អិត ទៅ​ក្នុង​ចម្ងាយ​​រហូត​ទៅ​រាប់​ពាន់លាន​ឆ្នាំ​ពន្លឺ។

រូបភាព​អវកាស ដែល​ថត​ដោយ​តេឡេស្កុប​អវកាស​ហឺបល​បាន​ជួយ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​អាច​សិក្សា​ដឹង​កាន់តែ​លម្អិត​អំពី​ចក្រវាល រាប់ចាប់តាំង​ពី​ការ​សិក្សា​លម្អិត​ អំពី​ការចាប់កំណើត និង​ការ​ស្លាប់​របស់​ផ្កាយ អំពី​វត្តមាន​នៃ​ប្រហោងខ្មៅ​ធំៗ​នៅ​ចំណុចកណ្តាល​នៃ​ចក្រវាល វត្តមាន​នៃ​ថាមពល​ងងឹត (Dark Energy) និង​ជាពិសេស អំពី​អាយុ​របស់​ចក្រវាល និង​​ល្បឿន​នៃ​ការ​រីកប៉ោង​នៃ​ចក្រវាលនៅ​ក្នុង​ពេល​បច្ចុប្បន្ន។

មើល​រូបភាពល្បីៗ​មួយ​ចំនួន​ដែល​តេឡេស្កុប​ហឺបល​ថត​បាន​នៅលើ​វេបសាយ​ផ្លូវការរបស់​តេឡេស្កុបអវកាសហឺបល

មើល​វីដេអូ​ទាក់ទង​នឹង​វិទ្យាសាស្ត្រ​និង​ប្រវត្តចក្រវាល​នៅលើ​យូធូបផ្លូវការ​របស់ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ