អានតួអត្ថបទ

លោក​ ​ត្រាំ ​ចេញក្រឹត្យ​​ហាម Tik Tok និង WeChat របស់​ចិន នៅ​ក្នុងរយៈពេល ៤៥ថ្ងៃទៀត

Два указа — «О борьбе с угрозой TikTok» и «О борьбе с угрозой WeChat» — президент США Дональд Трамп подписал 6 августа. Указы отводят 45 дней на прекращение в американской юрисдикции сделок с компаниями-владельцами этих китайских приложений.
Два указа — «О борьбе с угрозой TikTok» и «О борьбе с угрозой WeChat» — президент США Дональд Трамп подписал 6 августа. Указы отводят 45 дней на прекращение в американской юрисдикции сделок с компаниями-владельцами этих китайских приложений. REUTERS - FLORENCE LO
ដោយ៖ ហេង ឧត្តម
១០ នាទី

នេះជា​សម្ពាធ​ថ្មីបន្ថែមទៀត ទៅ​លើក្រុម​ហ៊ុន​ Tik Tok ដែល​កំពុងតែ​ចរចា​ទិញ​លក់​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក ដែល​ត្រូវ​សម្រេច​ឱ្យ​បាន​មុន​ថ្ងៃទី​១៥កញ្ញា​។ វិសាលភាពក្រឹត្យ ក៏​បាន​ហាមឃាត់​ដល់​កម្មវិធី​ទូរសព្ទដៃ​ WeChat របស់​ក្រុមហ៊ុន​ចិន​ដែរ។ ក្រោយការប្រកាស​របស់​លោក​ ត្រាំ ភ្លាម​ៗ ​ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ WeChat នៅក្រុង​ហុងកុង បាន​ដាំក្បាល​ធ្លាក់​ចុះ អស់​៦ភាគរយ។

ផ្សាយពាណិជ្ជកម្ម

ហេតុផលដដែលៗ ដែល​លោកប្រធានាធាបតីអាមេរិក​សំអាងជាញឹកញយ​ គឺកម្មវិធី​ Tik Tok និង WeChat របស់​ក្រុមហ៊ុន​ចិន ​ ជាហានិយភ័យ​អាសន្នជាតិ ​បង្កគ្រោះថ្នាក់ដល់​សន្តិសុខជាតិអាមេរិក​ ហើយ​កម្មវិធី​ទាំង​នេះ​ប្រមូល​ទិន្នន័យ​និង​​ស៊ើបការណ៍ពី​អ្នក​ប្រើប្រាស់​នៅអាមេរិក ដើម្បី​បម្រើប្រយោជន៍ឱ្យ​ចិន​កុម្មុយនិស្តប៉េកាំង​​​។​

ជាមួយ​គ្នា​នេះ ព្រឹទ្ធសភាអាមេរិក ដែល​គ្រប់គ្រង​សំឡេងភាគច្រើនរបស់​​បក្ស​សាធារណៈ​រដ្ឋ​ បាន​ពួតដៃ​ជាមួយ​លោក ត្រាំ​ ដោយបាន​អនុម័ត​ច្បាប់ថ្មី ​ហាម​ឃាត់​មិនឱ្យ​មន្ត្រី​រដ្ឋាភិបាល និង​សមាជិក​សភាអាមេរិក​ ទាញ​យក​កម្មវិធី​ Tik Tok ប្រើសោះ​ឡើយ។

ភ្លាមៗ ប្រទេស​ចិន សម្តែង​​ប្រតិកម្ម​មិន​សប្បាយ​ចិត្ត​ចំពោះ​ឥរិយាបថ​អាមេរិក​របស់​លោក ដូណាល់​ ត្រាំ។​ ​ក្នុង​សន្និសីទសារព័ត៌មាន​ ​ ថ្ងៃនេះនៅប៉េកាំង​​​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេសចិន​ Wang Wengbin បាន​វាយបក​សម្តី​ចោទអាមេរិក​ថា កេង​ចំណេញ​ផលប្រយោជន៍ ​សួន​តួអាត្មានិយម រំលោភបំពាន​គោលការណ៍​ទីផ្សារ​អន្តរជាតិ ហើយថែមទាំង សហរដ្ឋអាមេរិក​​ ធ្វើ​នយោបាយ​ដាក់​សម្ពាធ និង​មាន​ពត់ត្បុត។​

ចំណែក​តំណាង​ក្រុមហ៊ុន Tik Tok សាខានៅអាមេរិក ក្រៅពី​​ខឹង​ចំពោះ​ចំណាត់​ការ​មិន​សម​ហេតុផលរបស់​រដ្ឋបាល​លោកត្រាំ  Tik Tok ក៏​បាន​ប្រកាស​ថា​នឹង​ប្តឹង​តាម​ផ្លូវ​​តុលាការ​ ដើម្បី​ស្វែង​រក​យុត្តិធម៌​សម្រាប់​ក្រុម​ហ៊ុន​ និងអ្ន​កប្រើ​ប្រាស់​របស់​ខ្លួន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ