អានតួអត្ថបទ
អាមេរិក

បោះឆ្នោតប្រធានាធិបតីអាមេរិក៖លោកចូ បៃដិនអំពាវនាវឲ្យបិទទំព័រសករាជងងឹតស្លុងរបស់លោកដូណាល់ ត្រាំ

Ứng viên tranh cử tổng thống Mỹ của đảng Dân Chủ, Joe Biden, đọc diễn văn bế mạc Đại hội của đảng tại Wilmington, bang Delaware, Hoa Kỳ ngày 20/08/2020.
Ứng viên tranh cử tổng thống Mỹ của đảng Dân Chủ, Joe Biden, đọc diễn văn bế mạc Đại hội của đảng tại Wilmington, bang Delaware, Hoa Kỳ ngày 20/08/2020. REUTERS - KEVIN LAMARQUE
១៣ នាទី

នៅ​សហរដ្ឋអាមេរិក សមាជ​របស់​គណបក្ស​ប្រជាធិបតេយ្យ​រយៈពេល ៤ថ្ងៃ​បាន​បិទបញ្ចប់​នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី២០ សីហា។ លោក​ចូ បៃដិន​ដែល​ធ្លាប់​ធ្វើ​ជា​អនុប្រធានាធិបតី​ក្នុង​ជំនាន់​លោក​បារ៉ាក់ អូបាម៉ា​ត្រូវ​បាន​គណបក្ស​ជ្រើសតាំង​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។ លោក​បៃដិន​បាន​ទទួល​យក​ការ​ជ្រើសតាំង​នេះ និង​បាន​ថ្លែង​សុន្ទរកថា​ក្នុង​នាម​ជា​បេក្ខជន​ប្រធានាធិបតី​ផ្លូវការ​សម្រាប់​គណបក្សប្រជាធិបតេយ្យ។ នៅ​ក្នុង​សុន្ទរកថា លោក​បៃដិន​ដែល​មាន​អាយុ ៧៧ឆ្នាំ និង​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ជិត ៥០ឆ្នាំ​បាន​តាំង​ខ្លួន​ជា​អ្នក​បង្រួបបង្រួម​ប្រទេស​មួយ​ដែល​កំពុង​ញាំញី​ដោយ​វិបត្តិ​សេដ្ឋកិច្ច សង្គម និង​កូវីដ-១៩។ បន្ទាប់​មក លោក​បៃដិន​បាន​អំពាវនាវ​ឲ្យ​បិទទំព័រ​សករាជ​ងងឹតស្លុង​របស់​លោក​ដូណាល់ ត្រាំ។

ផ្សាយពាណិជ្ជកម្ម

« នាំ​ពន្លឺ​ភ្លើង​ឲ្យ​មនុស្ស ពួក​គេ​នឹង​មើល​ឃើញ​ផ្លូវ។ នាំ​ពន្លឺ​ភ្លើង​ឲ្យ​មនុស្ស…………..សុទ្ធសឹង​ជា​ពាក្យពេចន៍​សម្រាប់​សម័យ​របស់​យើង។ ប្រធានាធិបតី​បច្ចុប្បន្ន​បាន​រក្សា​សហរដ្ឋអាមេរិក​ឲ្យ​ស្ថិត​ក្នុង​ភាព​ងងឹត​ស្លុង​អស់​រយៈពេល​យូរ​ពេក​ហើយ។ មាន​កំហឹង​ច្រើន​ណាស់ មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់ និង​មាន​ការ​បែកបាក់​ខ្លាំង​ណាស់។ នៅ​ទីនេះ និង​ឥឡូវ​នេះ ខ្ញុំ​សន្យា​នៅ​ចំពោះ​មុខ​អស់​លោក។ ប្រសិន​បើ​អស់​លោក​ប្រគល់​តំណែង​ប្រធានាធិបតី​ឲ្យ​ខ្ញុំ ខ្ញុំ​នឹង​ខិតខំ​ឲ្យ​អស់​ពី​កម្លាំង​កាយចិត្ត​ដើម្បី​ផ្តល់​ឲ្យ​អស់លោក​នូវ​ភាព​ប្រសើរ​រុងរឿង ពោល​មិនមែន​ភាព​អាក្រក់​ទេ។

ខ្ញុំ​នឹង​ជា​សម្ព័ន្ធមិត្ត​ម្នាក់​នៃ​ពន្លឺភ្លើង ពោល​មិនមែន​សម្ព័ន្ធមិត្ត​នៃ​ភាព​ងងឹតស្លុង​ទេ។ វា​ល្មម​ដល់​ពេល​សម្រាប់​យើង​ជា​ពលរដ្ឋ​ដែល​ត្រូវ​រួបរួម​គ្នា។ ចូរ​អស់លោក​កុំ​ច្រឡំ ទាំង​អស់​គ្នា​យើង​នឹង​ឆ្លង​ផុត​ពី​សម័យ​ងងឹតស្លុង​ពេល​នេះ។ យើង​នឹង​ជ្រើស​យក​ក្តីសង្ឃឹម​ជាជាង​ជ្រើស​យក​ការ​ភ័យ​ខ្លាច។ យើង​នឹង​ជ្រើស​យក​ការ​ពិត​ជាជាង​ជ្រើស​យក​ការ​ច្នៃប្រឌិត ហើយ​យើង​នឹង​ជ្រើស​យក​យុត្តិធម៌​ជាជាង​ជ្រើស​យក​ការ​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន។ ខ្ញុំ​អ្នកប្រជាធិបតេយ្យ​ម្នាក់​ប្រកប​ដោយ​មោទនភាព ហើយ​ខ្ញុំ​មាន​មោទនភាព​ដែល​បាន​ពាក់ស្លាក​គណបក្ស​របស់​យើង​សម្រាប់​ការ​បោះឆ្នោត​ពេល​នេះ។

វា​ជា​កិត្តិយស​ដ៏​ធំធេង​ណាស់ ហើយ​ជាមួយ​នឹង​ការ​លំអោនកាយ ខ្ញុំ​យល់ព្រម​ទទួល​យក​ការ​តែងតាំង​នេះ​ក្នុង​នាម​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ