អានតួអត្ថបទ
ចិន-អាមេរិក

ចៅក្រមអាមេរិកម្នាក់​​បានព្យួរ សេចក្តី​សម្រេច​ហាមឃាត់​ការប្រើ ​WeChat ដែល​រដ្ឋាភិបាល​អាមេរិក​បាន​អនុម័ត

Tik Tok និង WeChat កម្មវត្ថុជម្លោះថ្មី​ រវាងចិន និងរដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ
Tik Tok និង WeChat កម្មវត្ថុជម្លោះថ្មី​ រវាងចិន និងរដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ REUTERS - DADO RUVIC
ដោយ៖ ម៉ម ពិសី
១១ នាទី

ចៅក្រមអាមេរិក​ម្នាក់ នៅរដ្ឋកាលីហ្វ័រញ៉ា បានសម្រេចព្យួរការសម្រេច​របស់​រដ្ឋាភិបាលោកដូណាល់ ត្រាំ ដែលហាមឃាត់ការ​ប្រើប្រាស់ WeChat។ ការសម្រេចព្យួរនេះ គឺក្រោយពេល​មាន​ពាក្យបណ្តឹងមួយ​ របស់​អ្នក​ប្រើប្រាស់កម្មវិធី WeChatមួយក្រុម ដោយពួកគេបានលើកឡើងថា ការ​ហាមឃាត់​របស់​រដ្ឋាភិបាល​អាេមរិក បានធ្វើឲ្យ​ប៉ះពាល់យ៉ាងខ្លាំង​ ដល់ការទំនាក់​ទំនងរបស់ពួកគេ មិនថាក្នុងការងាររកទទួលទាន និងទំនាក់ទំនងផ្ទាល់ខ្លួនទេ។

ផ្សាយពាណិជ្ជកម្ម

លោកស្រី Laurel Beeler ចៅក្រមនៅតុលាការដ្ឋកាលីហ្វ័រញ៉ា​ បានសម្រេ​ចព្យួរ ការអនុវត្តនូវសេចក្តីសម្រេចរបស់រដ្ឋាភិបាល​លោកដូណាល់ ត្រាំ ដែលបានហាមឃាត់ ការប្រើប្រាស់កម្មវិធីទូរស័ព្ទ WeChat។

គួរបញ្ជាក់ថា ក្រោយ​អនុម័តរបស់​រដ្ឋាភិបាលអាមេរិក ដែលហាមប្រើ WeChat ចាប់ពីថ្ងៃអាទិត្យទី​២០កញ្ញាទៅ មានអ្នកប្រើប្រាស់​មួយក្រុមបានដាក់ពាក្យ​ប្តឹងទៅ តុលាការនៅរដ្ឋកាលីហ្វ័រញ៉ា។ ក្រុមអ្នកប្រើប្រាស់​WeChat ដែលជាដើមបណ្តឹង បានលើកឡើងថា ពួកគេត្រូវការ​កម្មវិធីទូរស័ព្ទដៃ WeChat នេះខា្លាំងណាស់ សម្រាប់ទំនាក់ទំនងការងារ និងជាមួយក្រុមគ្រួសារដែលនៅប្រទេសចិន។​ WeChat គឺជា​កម្មវិធីតែមួយគត់ ដែលអាចប្រើនៅចិនបាន ហើយមួយទៀតនោះ WeChat វាជាកម្មវិធីលើទូរស័ព្ទដៃ ដែលមានជាអក្សរចិន ហើយសហគមន៍អាេមរិក ដើមកំណើតចិន ត្រូវការជាចាំបាច់​។

លោកស្រី ចៅក្រមបានលើកឡើងថា ដើមបណ្តឹងមានការព្រួយបារម្ភផងដែរ ថាការហាមឃាត់ មិនឲ្យ​ពួកគេប្រើWeChat គឺវាអាចប៉ះពាល់ ទៅដល់សិទ្ធិ​បញ្ចេញមតិរបស់ពួកគេ ដែលសិទ្ធិនេះ ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញា នៃសហរដ្ឋអាេមរិក។

សូមរំលឹកថា អាេមរិក និងចិន កំពុងតែប្រកាសសង្រ្គាមនឹងគ្នា ជាមួយ​នឹងកម្មវិធីទូរស័ព្ទ២របស់ចិន គឺ WeChat និង TikTok ដែលរដ្ឋាភិបាលអាេមរិក ចោទថាជាកម្មវិធីឈ្លបយកការណ៍ ប្រមូលទិន្នន័យ របស់រដ្ឋាភិបាលចិន។ តែយ៉ាងណា សេតវិមានអាមេរិក មិនដែលបង្ហាញភស្តុតាង ឬសក្ខីកម្មជាក់ច្បាស់ណាស់មួយ ដើម្បីសង្កត់លើការចោទប្រកាន់របស់ខ្លួននោះទេ។

រដ្ឋាភិបាលអាមេរិក បានហាមការប្រើប្រាស់កម្មវិធីទាំង២នេះ ចាប់ពីថ្ងៃអាទិត្យ​ទី​២០កញ្ញា ដោយជំហានដំបូងគឺបាន​បិទខ្ទប់ លែងឲ្យ​អ្នកប្រើប្រាស់ អាច​ update កម្មវិធី​ទាំង២នេះបាន។ នៅអាមេរិក WeChat មានអ្នកប្រើ ចំនួន​ប្រមាណ​​១៩លាននាក់ ចំណែក TikTok វិញ មានអ្នកប្រើ​ ចំនួន​ប្រហែល​​១០០លាននាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ