អាមេរិក អង់គ្លេស និង អាល្លឺម៉ង់ ប្រកាស​ដក​ទ័ព​ពីអាហ្វហ្គានីស្ថាន

អាមេរិក​​ បាន​ប្រកាស​ដកទ័ព​ចេញពី​អាហ្វហ្គានីស្ថាន​ ឲ្យ​អស់​នៅ​ ថ្ងៃមុន​ថ្ងៃទី​១១​កញ្ញា​២០២១ ខាងមុខនេះ។
អាមេរិក​​ បាន​ប្រកាស​ដកទ័ព​ចេញពី​អាហ្វហ្គានីស្ថាន​ ឲ្យ​អស់​នៅ​ ថ្ងៃមុន​ថ្ងៃទី​១១​កញ្ញា​២០២១ ខាងមុខនេះ។ © REUTERS - KEVIN LAMARQUE

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​​ បាន​ប្រកាស​ដកទ័ព​ចេញពី​អាហ្វហ្គានីស្ថាន​ ឲ្យ​អស់​នៅ​ ថ្ងៃមុន​ថ្ងៃទី​១១​កញ្ញា​២០២១ ខាងមុខនេះ។ ១១កញ្ញា គឺខួប​២០ឆ្នាំគត់​ នៃ​ព្រឹត្តិការណ៍​មហាភេរវកម្ម​នៅអាមេរិក និង​២ទសវត្សរ៍​ នៃ​សង្គ្រាម​ប្រឆាំងភេរវកម្ម​នៅ​អាហ្វហ្គានីស្ថាន ដោយ​ប្រើកងទ័ព​​​អាមេរិក​ ប្រមាណ​១០​ម៉ឺននាក់​។

ផ្សាយពាណិជ្ជកម្ម

នៅ​អំឡុង​១០ឆ្នាំមុន សហរដ្ឋ​អាមេរិកក្នុង​អាណត្តិ​របស់​លោក អូបាម៉ា​ ​បាន​ដក​​ទាហា​ន​ជា​បណ្តើរៗ​​ចូលស្រុក​វិញ ហើយ​ក្នុងអាណត្តិ​របស់​លោក ត្រាំ, ទាហាន​អាមេរិក​នៅសល់​ ប្រមាណជាង​ ២​ ៥០០ នាក់​​ទៀត​។​

ក្រោយ​ការ​ប្រកាសដកទ័ព​​របស់​ប្រធានាធិបតីអាមេរិក​នៅពេល​នេះ​, ប្រទេស​អង់គ្លេស​ជា​សម្ព័ន្ធមិត្ត​ ក៏បាន​​​ប្រកាស​ដែរថា ​នឹង​ដក​ទ័ពចំនួន​៧៥០នាក់ ​​របស់ខ្លួនចេញ​ឲ្យ​អស់ ​ពី​អាហ្វហ្គានីស្ថាន។ ចំណែក ប្រទេស​អាល្លឺម៉ង់ ដែល​ជាក្បាល​ម៉ាស៊ីន​ចម្បង​មួយ​របស់​​សម្ព័ន្ថ​មិត្តអង្គការ​​អូតង់ ក៏ប្រកាស​​ដក​ទ័ព​ព្រមគ្នា​ដែរ បន្ទាប់ពី​ប្រឹក្សា​យោបល់​​ជាមួយ​សមភាគី​អាមេរិក។​

គួរ​ជ្រាបថា បច្ចុប្បន្ន​នេះ​ នៅ​មាន​កងទ័ព​បរទេស​ ចំនួន ​៩ ៦០០ នាក់​ មកពី​ ៣៦ ប្រទេស ក្នុង​ក្របខណ្ឌ​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​ ដែល​ឈរជើង​ប្រយុទ្ធ​ ក្នុងនាម​«ប្រឆាំងភេរវកម្ម​» នៅ​អាហ្វហ្គានីស្ថាន​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI