អានតួអត្ថបទ
ចិន-អាមេរិក

ចិន និងសហរដ្ឋអាមេរិកបញ្ចេញប្រតិកម្មវាយប្រហារគ្នាក្នុងរឿងជនជាតិភាគតិចអ៊ុយហ្គួ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាង វ៉េនប៊ីន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាង វ៉េនប៊ីន AP - Mark Schiefelbein
១២ នាទី

នៅ​ថ្ងៃ​ពុធ ទី២៨ តុលា ប្រទេស​ចិន​តាម​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដែល​បាន​ចោទ​ចិន​ពី​បទប្រល័យពូជសាសន៍​លើ​ជនជាតិ​ភាគតិច​អ៊ុយហ្គួ​អ្នក​កាន់សាសនា​អ៊ីស្លាម​ក្នុង​ខេត្ត​ស៊ីងជាំង។ ប្រតិកម្ម​របស់​ចិន​បាន​ធ្វើ​ឡើង​ដោយ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក​វ៉ាង វ៉េនប៊ីន​នៅ​ក្នុង​សន្និសីទកាសែត។ លោក​វ៉ាង វ៉េនប៊ីន​បាន​បរិហារ​លើ​ការ​ចោទ​ប្រកាន់​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដោយ​ចាត់​ទុក​ជា​រឿង​ប្រឌិត​ក្នុង​បំណង​បង្ខូច​ឈ្មោះ​ចិន និង​ដើម្បី​ទាញ​យកប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន។

ផ្សាយពាណិជ្ជកម្ម

៥ថ្ងៃ​មុន​សហរដ្ឋអាមេរិក​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី៣ វិច្ឆិកា សង្រ្គាម​ពាក្យ​សម្តី​រវាង​ចិន និង​សហរដ្ឋអាមេរិក​ហាក់​មិន​បាន​ធ្លាក់​ចុះ​ទេ ទោះ​ក្នុង​រឿង​ពាណិជ្ជកម្ម បច្ចេកវិទ្យា សិទ្ធិមនុស្ស តៃវ៉ាន់ សមុទ្រចិនខាងត្បូង ឬ​មួយ​ក៏​រឿង​ជនជាតិ​ភាគតិច។ រឿង​ជនជាតិ​ភាគតិច​នេះ​ត្រូវ​បាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ចោទ​ចិន​ពី​បទប្រល័យពូជសាសន៍​លើ​ពួក​អ៊ុយហ្គួ រួម​ទាំង​ជនជាតិ​ភាគតិច​អ្នក​កាន់សាសនា​អ៊ីស្លាម​ផ្សេង​ទៀត​ដែល​កំពុង​រស់​ក្នុង​ទឹកដី​ចិន។ តែ​ផ្ទាំងស៊ីប​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក គឺ​ពួក​អ៊ុយហ្គួ​ដែល​រស់នៅ​ភាគច្រើន​ក្នុង​ខេត្ត​ស៊ីនជាំង។

ការ​ចោទ​ប្រកាន់​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​នេះ​ត្រូវ​បាន​ចិន​ឆ្លើយ​បក​វិញ​តាម​រយៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក​វ៉ាង វ៉េនប៊ីន​នៅ​ក្នុង​សន្និសីទកាសែត​មួយ។ « ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​នេះ​នាំ​គ្នា​ប្រឌិត​ការ​ភូតភរ​គ្រប់​បែប​យ៉ាង​ដើម្បី​បង្ខូច​កិត្តិយស​ចិន និង​ដើម្បី​ទាញ​យក​ប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន » នេះ​ជា​សម្តី​បរិហារ​របស់​លោក​វ៉ាង វ៉េនប៊ីន។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​រូប​នេះ​ដដែល​បាន​បន្ថែម​ដោយ​ចោទ​ជា​សំណួរ​ថា ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៨ ពលរដ្ឋ​អ៊ុយហ្គួ​បាន​កើន​ពី ១០ ១៧០ ០០០នាក់​ទៅ ១២ ៧២០ ០០០នាក់ តើ​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​សំអាង​លើ​ភស្តុតាង​អ្វី​ដែល​ហ៊ាន​ចោទ​ចិន​ថា​បាន​ប្រព្រឹត្តិ​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ពួក​អ៊ុហ្គួរ?។

បើ​ផ្អែក​តាម​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ មាន​ពួក​អ៊ុយហ្គួ​ជាង ១លាន​នាក់​ត្រូវ​បាន​រដ្ឋអំណាច​ចិន​ចាប់​ឃុំ​នៅ​ក្នុង​ជំរំ​លត់ដំ​មួយ។ តែ​ចិន​តែង​ចេញ​មុខ​បដិសេធ និង​បញ្ជាក់​ច្រើន​ដង​ថា គឺ​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ជួយ​ពលរដ្ឋ​អ៊ុយហ្គួ​ឲ្យ​ស្រួល​រក​ការងារ​ធ្វើ និង​ជួយ​ពួក​គេ​ឲ្យ​ស្ថិត​ឆ្ងាយ​ពី​ក្រុម​ជ្រុលនិយម​សាសនា ពោល​មិនមែន​ជំរំ​លត់ដំ ធ្វើ​ទារុណកម្ម​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ