វ៉ាស៊ីនតោន​រឹតបន្តឹង​ការផ្តល់​ទិដ្ឋាការ រ​ដល់​សមាជិក​បក្ស​កុម្មុយនិស្ត​ចិន

ប្រជាជន​ចិន​តម្រង់ជួរចាំសុំទិដ្ឋាការ​នៅ​ស្ថានទូត​អាមេរិក នៅទីក្រុង​ប៉េកាំង ឆ្នាំ ២០១២
ប្រជាជន​ចិន​តម្រង់ជួរចាំសុំទិដ្ឋាការ​នៅ​ស្ថានទូត​អាមេរិក នៅទីក្រុង​ប៉េកាំង ឆ្នាំ ២០១២ AP - Vincent Thian

វ៉ាស៊ីនតោន បាន​អនុវត្ត​ច្បាប់ថ្មី ដែល​មានលក្ខណៈ​តឹងរ៉ឹង មធ្យ័ត ជាងមុន សម្រាប់​ផ្តល់​ការផ្តល់​ទិដ្ឋាការ​ដល់ សមាជិក​បក្សកុម្មុយនិស្ត​ចិន។ នេះបើតាម​ការចុះផ្សាយ​របស់​កាសែត New York Times ដែល​បាន​ដកស្រង់​ប្រភព ពី​ក្រសួង​ការបរទេស​អាមេរិក។ ច្បាប់​ថ្មី​ដែល​បាន​ចូល​ជាធរមាន នៅ​ថ្ងៃ​ពុធ ម្សិលមិញ នឹង​កំណត់​ទិដ្ឋាការ យ៉ាងយូរ ១ខែ សម្រាប់​សមាជិក​បក្ស​កុម្មុយនិស្តចិន និងអាច​ចេញចូល​បាន​តែ ១ដង​តែប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

នៅមុន​ការសម្រេច​របស់​ក្រសួងការបរទេស​អាមេរិក  ទិដ្ឋាការ​អាមេរិក​សម្រាប់ សមាជិក​បក្សកុម្មុយនិស្ត​ចិន មាន​រយៈពេល ១០ឆ្នាំ។ វិធានការ​ថ្មី​របស់អាមេរិក នឹង​ប៉ះពាល់​ដល់ ជនជាតិ​ចិន​ប្រមាណ ២៧០​លាន​នាក់។

សម្រាប់ អ្នកនាំពាក្យរបស់​ក្រសួងការបរទេស ​ជាច្រើនទសវត្សរ៍​មកហើយ អាមេរិកបានផ្តល់​ទិដ្ឋាការ ពិសេស​ឲ្យ​សមាជិក​របស់​បក្សកុម្មុយនិស្ត​ចិន ចេញចូល​ដោយ​សេរី ចូលទឹកដី​អាមេរិក ដោយ​មិន​ខ្លាច​ថា វា​អាច​ប៉ះពាល់​ដល់​ស្ថាប័ន និង​ក្រុមហ៊ុន​អាមេរិក។ ចំណែក​ភាគី​ចិន វិញ មិនដែល​បាន​ផ្តល់​អាទិភាព​ដូចគ្នា​នេះ សម្រាប់ ប្រជាពលរដ្ឋអាមេរិកាំង​នោះទេ។

នៅ​ឆ្នាំនេះ អាជ្ញាធរ​ចិន​បាន​បណ្តេញចេញ អ្នកកាសែត​ជាតិ​អាមេរិក ជាង ១០នាក់ ដែលបម្រើការ​ឲ្យ​កាសែតធំៗ​របស់អាមេរិក។ ទីក្រុង​វ៉ាស៊ីនតោន​វិញ បាន​កាត់បន្ថយ កាតយកព័ត៌មាន​របស់​អ្នកកាសែតចិន នៅ​ប្រទេស​អាមេរិក និង​បាន​រឹតបន្តឹង គ្រប់គ្រង ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋចិន​ជាច្រើន ដែល​មានទីតាំង​នៅ​សហរដ្ឋអាមេរិក។

នៅក្នុង​ពេលកើតមាន​ជម្លោះ សងសឹក​គ្នា​ទៅវិញ ទៅមក​ជាមួយ​ប្រទេស​ចិន រដ្ឋបាល​លោកដូណាល់ ត្រាំ បានដកហូត​ផងដែរ ទិដ្ឋាការ​របស់​និស្សិតចិន នៅ​ទឹកដី​អាមេរិក ដែល​អាជ្ញាធរ​អាមេរិកាំង​សង្ស័យថា លួចយកការណ៍ ឲ្យ​ទីក្រុង​ប៉េកាំង។ រដ្ឋអំណាច​ចិន​ធ្លាប់​បាន​បរិហារ វាយបក​រួចហើយថា អាមេរិក កំពុង ធ្វើទុក្ខបុកម្នេញ​ផ្នែក នយោបាយ និង​រើសអើងពូជសាសន៍​ទៅលើ​ជនជាតិ​ចិន នៅ​ទឹកដី​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI