កូរ៉េខាងត្បូង-កូវីដ១៩

កូរ៉េខាងត្បូង​រឹត​បន្តឹង​វិធានការ​ទប់ស្កាត់​កូវីដ​១៩​ ក្នុង​តំបន់​ក្រុង​សេអ៊ូល

នៅកូរ៉េខាងត្បូង រដ្ឋាភិបាលបានសម្រេចក្នុងថ្ងៃអាទិត្យ ទី៦ ធ្នូនេះដំឡើងកម្រិតអាសន្នសុខភាពខ្ពស់បំផុតសម្រាប់ទីក្រុងសេអ៊ូល និងនៅតំបន់ជុំវិញ។
នៅកូរ៉េខាងត្បូង រដ្ឋាភិបាលបានសម្រេចក្នុងថ្ងៃអាទិត្យ ទី៦ ធ្នូនេះដំឡើងកម្រិតអាសន្នសុខភាពខ្ពស់បំផុតសម្រាប់ទីក្រុងសេអ៊ូល និងនៅតំបន់ជុំវិញ។ AP - Ahn Young-joon

នៅកូរ៉េខាងត្បូង​ រដ្ឋាភិបាល​បាន​សម្រេច​ក្នុងថ្ងៃអាទិត្យ ទី៦ ធ្នូនេះ​ ដំឡើង​កម្រិត​អាសន្នសុខភាព​ខ្ពស់​បំផុត​សម្រាប់ទីក្រុង​សេអ៊ូល​ និងនៅតំបន់ជុំវិញ​។ មូលហេតុ គឺមកពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ កំពុងមានសន្ទុះកំណើនជាង ៥០០ ​ករណីក្នុងមួយថ្ងៃ​។

ផ្សាយពាណិជ្ជកម្ម

គ្រាន់តែ​ក្នុង​ថ្ងៃអាទិត្យ​នេះ​ មាន​ករណីឆ្លងថ្មី​ដល់ទៅ​ ៦៣១​នាក់ដែល​ជាតួលេខ​ខ្ពស់​មិន​ធ្លាប់មាន​ គិត​ក្នុងរយៈពេល​ ៩ខែ​កន្លងទៅ​។ ករណី​ឆ្លងថ្មី​ភាគច្រើន​ត្រូវ​បាន​រកឃើញ​នៅក្នុង​ទីក្រុង​សេអ៊ូល​ និង​នៅ​តំបន់​ជុំវិញ​ទីក្រុង​សេអ៊ូល​ នេះ​បើ​តាម​ការបញ្ជាក់​របស់ទី​ភ្នាក់ងារ​ត្រួតពិនិត្យ​ និងបង្ការជំងឺ​កូរ៉េខាងត្បូង​។

« យើងកំពុង​ប្រឈមនឹង​វិបត្តិធ្ងន់ធ្ងរ​ខ្លាំង​ គិតតាំងពី​ថ្ងៃ​ផ្ទុះជំងឺ​កូវីដ១៩​ » នេះជា​ការថ្លែង​របស់នាយករដ្ឋមន្រ្តី​កូរ៉េខាងត្បូង​ លោក​ជុង សាយ យុន ក្នុងថ្ងៃ​អាទិត្យនេះ។ វិធានការ​ទប់ស្កាត់​រហូត​ដល់​ដំណាច់​ឆ្នាំ​ ២០២០​ មាន​៖ ហាង​លក់​កាហ្វេអនុញ្ញាតឲ្យ​លក់​សម្រាប់​យកទៅក្រៅ​ សេវា​ក្នុង​ភោជនីយដ្ឋាន​អនុញ្ញាតត្រឹម​ម៉ោង​ ៩យប់​ ការ​ជួបជុំ​លើសពី​ ៥០នាក់​ត្រូវ​ហាមឃាត់​ ការ​ប្រកួត​កីឡាផ្សេងៗ​នឹងត្រូវធ្វើឡើង​ដោយ​គ្មានវត្តមាន​អ្នក​ចូលរួមទស្សនា​។ គិតតាំងពីថ្ងៃ​ផ្ទុះកូវីដ១៩​ ដំបូង​មកទល់ថ្ងៃនេះ​ កូរ៉េខាងត្បូង​មាន​អ្នកឆ្លង​សរុបជាង​ ៣៧ ០០០​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI