ស្រីលង្កា-សន្តិសុខ

ស្រីលង្កា គ្រោងអនុម័ត​ច្បាប់ ​ហាមឃាត់​ការ​ពាក់​ស្បៃបាំង​រុំមុខ​ជិត​

ស្ត្រី​ជនជាតិ​ស្រី​លង្កា ពាក់​ burqa ដើរ​នៅ​កណ្តាលក្រុង​ Colomboរូប​ថត​ថ្ងៃទី ១៤ មីនា ២០២១
ស្ត្រី​ជនជាតិ​ស្រី​លង្កា ពាក់​ burqa ដើរ​នៅ​កណ្តាលក្រុង​ Colomboរូប​ថត​ថ្ងៃទី ១៤ មីនា ២០២១ AFP - LAKRUWAN WANNIARACHCHI

ដើម្បី​សន្តិសុខ​ជាតិ រដ្ឋាភិបាល​ស្រីលង្កា គ្រោង​នឹង​ចេញ​ច្បាប់​ហាមឃាត់​ការ​ពាក់​​ស្បៃ​រុំ​មុខ​ជិត​ Burqa និង​បិទ​សាលារៀន​សាសនាអ៊ីស្លាម​ជាង​១ពាន់​កន្លែង​តែ​ម្តង​ផង។ ​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្មថ្មី​ ដ៏ចម្រូង​ចម្រាស​ផង ក៏​មាន​ព្រាង​ដាក់​ទោស​ជន​សង្ស័យ ​ឱ្យ​ជាប់​ពន្ធនាគារ​ដល់​ពីរ​ឆ្នាំ ​​ក្នុង​​សកម្មភាព​ហិង្សា ឬ​​​ជម្លោះក្នុង​​សហគមន៍​ ដោយហេតុសាសនា​ឬ​ជាតិ​ពិន្ធុ។

ផ្សាយពាណិជ្ជកម្ម

គម្រោង​ច្បាប់​ប្រឆាំង​នឹង​ភេរវកម្មត្រូវ​បាន​បង្ហើបបង្ហាញ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ខួប​ពីរ​ឆ្នាំ​នៃ​ភេរវកម្ម​អត្តឃាត​ដ៏​សណ្ឋាគារ និង​វិហារកាតូលិក​​កាលពី​ឆ្នាំ​២០១៩។​ ភេរវកម្ម​ដែល​ជា​ស្នាដៃ​របស់​ពួក​ជីហាត​អ៊ីស្លាម​ជ្រុល​និយម និង​ដែល​ផ្តាច់​ជីវិត​មនុស្ស​អស់​ជាង​២៥០​នាក់។

ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​និន្នាការ​ផ្តាច់​ខ្លួន​អ៊ីស្លាម​ជ្រុលនិយមជ្រុល​ ស្រីលង្កា​នឹង​ហាមឃាត់​មិន​ប្រើ​ស្បែរុំ​មុខ​ជិត​ ដែល​ជានិម្មត្តរូបនៃ​ភាព​ជ្រុល​និយម​បែប​សាសនា និង​បិទ​សាលាបង្រៀន​សាសនាអ៊ីស្លាម​ចំនួន ១០០០កន្លែង​ដែល​មិន​គោរព​តាម​គោលនយោបាយ​របស់​ក្រសួង​អប់​រំ​ជាតិ និង​ដែល​រដ្ឋាភិបាល​មិន​ទាន់​កំណត់​ធ្វើ​បញ្ជី​ឈ្មោះ​សាលា​នៅ​ឡើយ​ទេ។ នេះ​​​បើតាមការ​គូស​បញ្ជាក់​របស់​​​​​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ។

តាមការ​ពិត​ ការ​អនុម័ត​ច្បាប់​ហាមឃាត់​ការ​ពាក់​ស្បៃ​រុំ​ខ្លួន​ជិត គ្រាន់​តែ​ធ្វើ​ឡើង​ឱ្យ​ស្រប​តាមនីតិវិធី​ប៉ុណ្ណោះ។ ​បម្រាម​មិន​ឱ្យ​ពាក់​Burqa បាន​ចូល​ជា​ធរមាន​តាំង​ពី​ពីរ​ឆ្នាំ​មក​ហើយ ពោល​គឺ​ក្រោយ​កើត​​ហេតុការណ៍ភេរវកម្ម​ប្រឆាំង​នឹង​វិហារកាតូលិក​បីកន្លែង​ និង​សណ្ឋាគារ​ដ៏​ប្រណិតៗកណ្តាល​ទីក្រុង​កូឡុំបូ​កាលពី​ឆ្នាំ​២០១៩ ​ភ្លាម។

ចំណែកវិធានការ​មួយ​ទៀត ដែល​រង​ការ​រិះគន់​ខ្លាំង​បំផុត​​ដែរ ពី​សំណាក់​អង្គការការពារសិទ្ធិមនុស្ស​​ ត្រូវ​បាន​លាត​ត្រដាង​ដោយ​លោកGotabaya Rajapaksa  ប្រធានាធិបតីស្រីលង្កា​​ផ្ទាល់​តែ​ម្តង។ បើ​គម្រោង​ច្បាប់​ ប្រធានាធិបតី​នឹង​ផ្តល់​អំណាចយ៉ាង​ទូលំទូលាយ​ដល់​​ អាជ្ញាធរ​ ក្នុង​ការចាប់​​ ជន​សង្ស័យ យក​ទៅ​ឃុំឃាំង​​ ក្នុង​ពន្ធនាគារ រហូត​ដល់​ពី​រ​ឆ្នាំ។ ជាជន​ជាប់​សង្ស័យ​ ពាក់​ព័ន្ធ​នឹង​ការ​បង្ក​ឱ្យ​មាន​អំពើហិង្សា បង្ក​ឱ្យ​មានជម្លោះ​ក្នុង​សហគមន៍ ជម្លោះ​សាសនា និង​ជនជាតិ​ពិន្ធុ។

លោកប្រធានាធិបតីRajapaksa ​ ធ្លាប់​បាន​ដើរ​តួនាទី​សំខាន់ កាល​នៅ​ជា​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ ក្នុង​ការ​បិទ​បញ្ចប់​សកម្មភាព​​​​ឧទ្ទាម​ចុងក្រោយ​របស់​ចលនា​ទ័ព​ព្រៃ​ចង់​ផ្តាច់​ទឹ​កដី​តាមូល នៅ​ឆ្នាំ​២០០៩ និង​ក្រោយ​ពី​ធ្វើ​​សង្គ្រាមស៊ីវិលដ៏​​រ៉ាំរ៉ៃ​អស់​រយៈ​ពេល​​១០ឆ្នាំ។ កាលណោះ​ មាន​ពលរដ្ឋ​អ្នក​កាន់​សាសនា​អ៊ីស្លាម រាប់​សិប​ពាន់​នាក់​បានបាត់​បង់​ជីវិត៕​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI