ទិវា​សេរីភាព​សារព័ត៌មាន

ជ័យលាភី​ផ្នែក​សេរីភាព​សារព័ត៌មាន​​ឆ្នាំ​២០២១ លើក​ឡើង​ពី​ គ្រោះ​ថ្នាក់នៃអាជីព​ក្នុង​សម័យ​ឌីជីថល

លោកស្រី Maria Ressa, អ្នកកាសែត​ជាតិ​អាមេរិក​ដើម​កំណើត​ហ្វីលីពីន​ និង​ជា​ស្ថាបនិក​វេបសាយ Rappler
លោកស្រី Maria Ressa, អ្នកកាសែត​ជាតិ​អាមេរិក​ដើម​កំណើត​ហ្វីលីពីន​ និង​ជា​ស្ថាបនិក​វេបសាយ Rappler AP - Aaron Favila

ក្នុង​វ័យ​​៥៧​ឆ្នាំ ​ជា​ស្ថាបនិក​​វេបសាយ​ព័ត៌មាន​ Rappler លោកស្រី ម៉ារីយ៉ា រ៉េហ្សា Maria Ressa ​អ្នកកាសែត​ជាតិ​អាមេរិកដើម​កំណើត​ហ្វីលីពីន​ បានជាប់​​ជា​ជ័យ​លាភី​ប្រចាំ​ឆ្នាំ​២០២១​ ផ្នែក​សេរីភាព​សារព័ត៌មាន ​ផ្តល់​ដោយ​អង្គការ​យូណេស្កូ។ មេប្រយោគ​​អន្តរជាតិ​ បាន​សម្រេច​ផ្តល់​រង្វាន់​នេះជូន​លោកស្រី ដែល​បានតស៊ូ​ដើម្បី​សេរីភាព​សារព័ត៌មាន នៅ​ហ្វីលីពីន បើ​ទោះ​បី​ជា​ត្រូវ​រង​គំនាប​យ៉ាង​ខ្លាំង​ពី​អាជ្ញាធរ​ក៏​ដោយ។ នា​ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ថ្ងៃ​ទី ៣​ឧសភានេះ លោក​ស្រី​លើក​ឡើង​អំពី​គ្រោះ​ថ្នាក់នៃ​​អាជីព​សារព័ត៌មាន និង​ស្ត្រី​អ្នក​សារព័ត៌មាន​ ក្នុង​សម័យ​ឌីជីថល។

ផ្សាយពាណិជ្ជកម្ម

លោកស្រី Maria Ressa ៖

“បញ្ហា​ដ៏​ធំ​នាពេល​បច្ចុប្បន្ន​នេះ គឺ​រឿង​ដែល​មិន​អាចប្រកែក​​បាន​កំពុង​ចោទ​ជា​សំណួរ។ នេះ​ជា​បញ្ហា​ថ្មី​។ អ្នក​កាសែត​បាត់​បង់​អំណាច ចម្រោះ​និង​ ផ្ទៀង​ផ្ទាត់​ ព័ត៌មាន​ដែល​ធ្លាយ​ចេញ​មក​។ បច្ចេកវិទ្យា​ថ្មី​ ហាក់​បាន​យក​​ទំនួល​ខុស​ត្រូវ​ដែល​អ្នក​កាសែត​ធ្លាប់​មាន​ពីមុន មក​ធ្វើ​ជា​ចំណាប់​ថ្នូរ។ ប្រសិន​បើ ​គ្មាន​រឿង​កើត​ឡើង​ទេ អ្នក​មិន​អាច​រក​ឃើញ​ការ​ពិត​ទេ។ បើ​គ្មាន​កា​រពិត ​ ក៏​លែង​មាន​ដែរ​​​ទំនុក​ចិត្ត​។ ហើយ​បើ​គ្មាន​ទំនុក​ចិត្ត​ នោះ​ការ​តស៊ូ​ដើម្បីការពិត​ ពិត​ជា​អាច​ទៅ​រួច​ទេ មិន​ថា​ក្នុង​ប្រធានបទ​ដែលកំពុង​​កើត​មាន ​ ដូច​ជា​ការ​ប្រែប្រួល​​អាកាសធាតុ​ និង​វិបត្តិ​កូវីដ។

វេទិកា​ដែល​អួត​ថា​ជា​ប្រភព​ផ្តល់​ព័ត៌មាន​ ចែកចាយ​តែ​ព័ត៌មាន​ភូតភរ លាយ​លំ​ដោយ​កំហឹង និងការ​ស្អប់​ខ្ពើម។ យើង​ឃើញ​ព័ត៌មាន​បែប​នេះ​នៅ​តាម​បណ្តាញ​សង្គម។ ការ​ប្រើ​ព័ត៌មាន ​ជា​អាវុធ ត្រូវ​បាន​​​មេដឹកនាំ​នៃ​​​អាជ្ញាធរ​ផ្តាច់ការ ជួលឱ្យ​​មក​​​វាយប្រហារលទ្ធិប្រជាធិបតេយ្យ។ ជា​និន្នាការ​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស​ជា​ច្រើន និង​ដែល​ត្រូវតែ​​ប្រយុទ្ធ​ប្រឆាំងឱ្យ​បាន​​។ អាជីព​ជា​អ្នក​កាសែត​ ប្រឈម​នឹង​គ្រោះថ្នាក់​ជាង​ពេល​ណាៗ​ទាំងអស់ និង​កាន់​តែ​គ្រោះ​ថ្នាក់​ខ្លាំង​ថែម​ទៀត​សម្រាប់​អ្នក​កាសែត​ភេទ​ស្រី។ ប៉ុន្តែ​ទន្ទឹម​ពេល​ជា​មួយ​គ្នា បេសកកម្ម​របស់​អ្នក​កាសែត ក៏​មាន​សារៈ​​សំខាន់​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំងអស់​ដែរ ក្នុង​ការ​ថែរក្សា​លទ្ធិ​ប្រជាធិបតេយ្យ។ ដល់​វេលា​ដែល​យើង​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ និង​ទប់​ទល់​ឱ្យ​បាន៕”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI