លោក ស៊ី ជីនពីង បំពេញ​ទស្សនកិច្ច​តំបន់​ ទីបេ ​លើក​ទី១​ ក្នុង​នាម​ជា​ប្រធានាធិបតី

A man holds a girl as they pose for a photo in front of a large mural depicting Chinese President Xi Jinping, bottom center, and other Chinese leaders at a public square at the base of the Potala Palace in Lhasa in western China's Tibet Autonomous Region on June 1, 2021. Chinese leader Xi Jinping has made a rare visit to Tibet as authorities tighten controls over the Himalayan region’s traditional Buddhist culture, accompanied by an accelerated drive for economic development and modernized infrastructure.
A man holds a girl as they pose for a photo in front of a large mural depicting Chinese President Xi Jinping, bottom center, and other Chinese leaders at a public square at the base of the Potala Palace in Lhasa in western China's Tibet Autonomous Region on June 1, 2021. Chinese leader Xi Jinping has made a rare visit to Tibet as authorities tighten controls over the Himalayan region’s traditional Buddhist culture, accompanied by an accelerated drive for economic development and modernized infrastructure. AP - Mark Schiefelbein

ប្រធានាធិបតីចិន ស៊ី ជីនពីង​ ទើបតែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ ចំនួន​ពីរ​ថ្ងៃ នៅតំបន់​ ទីបេ។​ នេះបើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន ។ បើ​គិត​ត្រឹម​៣១ឆ្នាំ​ចុងក្រោយ​, នេះជា​លើកទី​១ហើយ​ ដែល​ប្រមុខ​រដ្ឋ​ចិន បានទៅ​ជាន់​ដី​ ទីបេ​។

ផ្សាយពាណិជ្ជកម្ម

ជាបឋម គួរ​សូមរម្លឹកជូន ថា​ លោក ស៊ី ជីនពីង បាន​ទៅ​ជាន់​ដី​ ទីបេ ម្តងដែរ កាលពី​១០ឆ្នាំមុន គឺឆ្នាំ​២០១១ តែ​គ្រានោះ គឺ​លោក​នៅកាន់មុខ​តំណែង​ជា​ អនុប្រធានាធិបតីចិន​ នៅឡើយ។ ថ្ងៃទី​២១និង​២២កក្កដា បុរសខ្លាំង​លេខ​១របស់ក្រុង​ប៉េកាំង បាន​ធ្វើទស្សនកិច្ច​នៅទីនោះ​ជាថ្មី ក្នុងនាម​ជា​ប្រមុខ​រដ្ឋ​ចិន​។​​ មិនមែន​ជារឿង​ចៃដន្យឡើយ ដ្បិត​ដំណើរទស្សនកិច្ច​នេះ ជួន​ចំ ​ខួប​៧០ឆ្នាំ នៃ​ការ​វាយ​លុក​របស់​កងទ័ព​កុម្មុយនីស្តចិន​ ទៅលើ​តំបន់ ​ទីបេ។ ព្រឹត្តិការណ៍​នេះ ត្រូវ​រដ្ឋអំណាច​និង​កាសែត​រដ្ឋ​ចិន ចាត់ទុកថា ជា​«ការជួយ​​រំដោះដោយសន្តិភាព​»ទៅ​វិញ​។​

តាមរូបភាព​ពីកញ្ចក់​ទូរទស្សន៍ជាតិ​ចិន ប្រជាជននៅ​ទីបេ ស្លៀកពាក់​បែប​ប្រពៃណីចិន​ និង​ គ្រវី​ទង់ជាតិ​ចិន បក់រវិចៗ​ ដើម្បីស្វាគមន៍​លោក ស៊ី ជីនពីង ដែល​ចុះ​ពី​លើ​យន្តហោះ ហើយ​​បន្ត​ជិះ​រថភ្លើង​សំដៅ ឡាសសា Lhassa ទី​ក្រុង​​​របស់ ​ទីបេ​​។ ទូរទស្សន៍​ CCTV រៀបរាប់ថា លោកប្រធានាធិបតីចិន​ បានទទួល​ស្វាគមន៍​ដោយ​ក្តីកក់ក្តៅ​ពីជួរ​ថ្នាក់​ដឹកនាំមូលដ្ឋាន និង​ប្រជាពលរដ្ឋ​ចិន​នៅទីបេ ជម្រុះ​ជាតិ​ពន្ធុ។​

ក្នុង​ដំណើរ​ទស្សនកិច្ច​ពីរថ្ងៃ​ ​មាន​ការ​យាមកាម​សុវត្ថិភាព​សម្បើម​ណាស់។ ក្រុម​អ្នក​ប្រឆាំង​ប៉េកាំងនិងដែល​គាំទ្រ​ការ​ផ្តាច់​ទឹក​ដីនិយម ក៏​ត្រូវ​នគរបាល​ចិន​តាមដាន​សកម្មភាព​យ៉ាង​ជាប់​លាប់​មែនទែន​។​

គួរ​ជ្រាបថា ទីបេ ​ជា​ជំរំរបស់ក្រុម​ពុទ្ធសាសនា​ ​គាំទ្រ​​ព្រះ​សង្ឃ  Dalaï-Lama ដែល​ត្រូវ​រដ្ឋអំណាច​ចិន​ចាត់ទុកថា ជា​ជន​ផ្តាច់​ទឹកដី​និយម។ ព្រះ​សង្ឃ  Dalaï-Lama រស់និរទេស​ព្រះកាយ​ គង់​នៅ​ក្រៅស្រុក តាំងតែពីឆ្នាំ​១៩៥៩ មក។​ ទីនេះ ក៏ជា​ដែន​ដី​យុទ្ធសាស្ត្រ​ស្លាប់​រស់​ដ៏​សំខាន់​មួយ​របស់​ចិន ព្រោះ​ថា វាឋិត​នៅចន្លោះ​ព្រំដែន រវាងមហាយក្សឥណ្ឌានិងចិន។ កាលពីឆ្នាំទៅវិញ មហាយក្សទាំងពីរ ប៉ះទង្គិច​គ្នា​នឹង​អាវុធ មាន​ស្លាប់​និងរបួស​ ទាំង​ពីរខាង ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI