ក្រុម​អ្នក​តវ៉ា​អូស្ត្រាលី​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ប៉ូលិស​ក្នុង​ពេល​ធ្វើ​បាតុ​កម្ម​ប្រឆាំង​វិធានការ​រឹតត្បិត

Protesters march down a street during a rally Melbourne on July 24, 2021 to demonstrate against the city's restrictions due to the Covid-19 coronavirus. (Photo by CON CHRONIS / AFP)
Protesters march down a street during a rally Melbourne on July 24, 2021 to demonstrate against the city's restrictions due to the Covid-19 coronavirus. (Photo by CON CHRONIS / AFP) AFP - CON CHRONIS

ប្រជាជន​អូស្ត្រាលី​រាប់​ពាន់នាក់​ នៅថ្ងៃ​សៅរ៍ ២៤​ កក្កដា​ បាន​នាំ​គ្នា​ចេញ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វិធានការ​រឹតត្បិត​របស់​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​កូវីដ​នៅក្នុង​ទីក្រុង​ស៊ីដនី​និង​ទីក្រុង​ធំៗ​ផ្សេង​ទៀត​។ នៅ​ស៊ីដនី​ មនុស្ស​ជាច្រើននាក់​ត្រូវ​បាន​ចាប់ខ្លួន​ បន្ទាប់ពី​មាន​ការ​ប៉ះទង្គិចគ្នា​ហិង្សា​ជាមួយ​ប៉ូលិស​រួចមក​។

ផ្សាយពាណិជ្ជកម្ម

បាតុករ​អូស្ត្រាលីចំនួន​រាប់សិប​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ក្រោយពី​បាន​ទៅ​ជួបជុំ​ប្រមូលផ្តុំ​គ្នា​ដង្ហែ​ក្បួនតវ៉ា​ដោយ​គ្មានការ​អនុញ្ញាត​។ នៅទីក្រុងស៊ីដនី កាលពីថ្ងៃសៅរ៍​ម្សិលមិញ​ ក្រុម​បាតុករ​ដែល​ចេញ​តវ៉ា​ទាំង​មិន​មានពាក់​ម៉ាស់ផងនោះ​ ថែមទាំង​បាន​ជួប​ប្រឈម​មុខដាក់​គ្នា​ជាច្រើន​ដង​​ ជាមួយ​ប៉ូលិស​ ក្នុង​អំឡុងពេលធ្វើ​បាតុកម្ម​ជាច្រើនម៉ោង​។

ហ្វូងបាតុករ​បាន​យក​ថូដាំ​រុក្ខជាតិ​ផ្សេងៗ​ និង​ដបទឹកសុទ្ធ​គប់​​លើ​មន្ត្រី​ប៉ូលិស​ក្រុងស៊ីដនី​ដើម្បី​បង្ហាញការពេញចិត្ត​ចំពោះ​ការរឹតបន្តឹង​ដែល​តម្រូវ​ឲ្យពួកគេស្នាក់នៅ​តែក្នុងផ្ទះ​អស់រយៈពេល​ប្រមាណជា ១ ខែមកហើយ​។

មនុស្ស​រាប់ពាន់នាក់​ក៏បាន​ប្រមូល​ផ្តុំគ្នា​ផងដែរ​នៅតាម​ដងផ្លូវ​ជាច្រើន​ក្នុង​ទីក្រុង​ម៊ែលប៊ន។ ក្រុមបាតុករ​បាន​បះបោរ​មិន​គោរពតាម​ឡើយនូវវិធានការ​ដែលតម្រូវឲ្យពួកគេ​អាចធ្វើ​ដំណើរ​តែក្នុងករណី​ចាំបាច់​ និងការ​ហាមប្រាមនូវការ​ជួបជុំ​គ្នា​ជាសាធារណៈ​ នៅមួយថ្ងៃ​បន្ទាប់ពី​អាជ្ញាធរ​អូស្ត្រាលី​ បានលើកឡើង​ថា​វិធានការខាងលើនេះ​អាច​នឹង​បន្ត​មាន​រហូត​ដល់​ខែតុលាខាងមុខ​។

ប៉ូលិស​នៅទីក្រុងម៊ែលប៊ន​បានឲ្យ​ដឹងថា​មានមនុស្ស​ ៦ នាក់ត្រូវ​បានចាប់ខ្លួន​ ហើយ​ពីខាងទីក្រុងស៊ីដនីវិញ​ អាជ្ញាធរ​បានប្រាប់​ថា​មាន​មនុស្ស​ខ្ទង់ពី​ ៦ ទៅ៧ នាក់​ត្រូវបាន​ចាប់​ដាក់ខ្នោះដៃ​ មនុស្សជិត​ ១០០ នាក់ត្រូវបាន​ផាក​ពិន័យ​ និង​មាន​ ៥៧ នាក់​ផ្សេងទៀតត្រូវបានចាប់ខ្លួន​។

យ៉ាងណាក៏ដោយ​ ក្រុមអ្នក​រៀបចំបាតុកម្ម​បាន​ហៅការ​របស់​តវ៉ារបស់​ពួកគេនេះ​ថា​ ជាការប្រមូល​ផ្តុំដោយសេរី​ និង​បាន​ផ្សព្វផ្សាយ​វា​នៅលើ​ទំព័រ​បណ្តាញ​សង្គម​ជាច្រើន​។ ពួកគេ​បានលើក​បដាជា​ដាក់ថា​សេរីភាព​និង​មាន​បដា​ខ្លះ​សរសេរ​ថា​មេរោគកូវីដ​មិនមែន​ជាបញ្ហា​ តែ​បញ្ហាពិតប្រាកដនោះ​គឺការគ្រប់គ្រង​របស់​រដ្ឋាភិបាលអូស្ត្រាលី​មកលើ​ប្រជាពលរដ្ឋ​។

ដោយឡែក​ ប៉ូលិសអូស្ត្រាលី​បាននិយាយថា​ពួកគេគាំទ្រ​ចំពោះ​សេរីភាពក្នុងការ​បញ្ចេញមតិ​ និងការ​ជួបជុំ​ដោយសន្តិវិធី​។ ក៏ប៉ុន្តែ​ការតវ៉ាថ្ងៃ​កាលពី​ថ្ងៃសៅរ៍ម្សិលមិញ​នេះ​គឺរំលោភ​លើ​បទបញ្ជា​សុខភាព​សាធារណៈ​ដើម្បី​គ្រប់គ្រង់​ជំងឺ​កូវីដ ១៩​។

គួរជ្រាបថា​ ដើម្បី​ទប់ស្កាត់​រលក​ឆ្លង​កូវីដ​ជាពិសេស​បណ្តាល​មកពី​មេរោគបំប្លែងខ្លួន​ដែលតា​ដែលឆ្លងខ្លាំង​និង​លឿនរហ័ស ​រដ្ឋាភិបាលអូស្ត្រាលី​បាន​សម្រេចដាក់ចេញ​វិធានការរឹតត្បិត​ ដោយ​តម្រូវឲ្យ​ប្រជាជន​ចំនួន​ប្រមាណ​ ១២​ លាន ៥ សែន​ ក្នុងទីក្រុង​មួយចំនួន​ស្នាក់​នៅតែក្នុងផ្ទះ​។

ប្រជាជនអូស្ត្រាលី​ដែល​រស់​នៅ​ក្រោម​វិធានការ​រឹតបន្តឹង​កាន់តែយូរ​ កាន់​តែ​មាន​កំហឹងខ្លាំងឡើង​ ចំពោះ​ការរឹតត្បិត​និង​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុងការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ឲ្យបានគ្រប់គ្រាន់​។ មាន​ប្រជាជន​អូស្ត្រាលីតែ​ ១១ %​ប៉ុណ្ណោះ​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​បង្ការកូវីដ​១៩ បាន​ពេញលេញ​។ នេះ​បើតាមទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI