ចិន-អ៊ីនធ័រនែត

ចិន​មាន​អ្នកប្រើប្រាស់​អ៊ីនធ័រនែត​ឡើង​ដល់ជាង​១ពាន់​លាននាក់

Hệ thống theo dõi và kiểm duyệt internet ở Trung Quốc bao gồm 2 triệu người
Hệ thống theo dõi và kiểm duyệt internet ở Trung Quốc bao gồm 2 triệu người REUTERS/Carlos Barria/File

ការ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត អ៊ីនធ័រនែត​បន្តស្ទុះ​ឡើង​ឥតឈប់​នៅក្នុង​ប្រទេស​ចិន។ បើ​តាម​ការសិក្សា​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃសុក្រទី ២៨៧​សីហា​២០២១​ ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធ័រនែត​នៅ​ក្នុង​ប្រទេស​ចិនបាន​​ឡើង​ដល់​ទៅ​ជាង​១ពាន់​លាន​នាក់។ ហេតុ​អ្វី​បាន​ជា​ចិន​មាន​កំណើនលឿន​រហ័ស​ដូច្នេះ​?

ផ្សាយពាណិជ្ជកម្ម

១០១១ ​លាន​នាក់ នេះ​ជា​ចំនួន​អ្នកប្រើប្រាស់​អ៊ីនធ័រនែត​​​សរុប​ នៅក្នុង​ប្រទេស​ចិន គិត​​ត្រឹម​ខែ​មិថុនា ២០២១។ ពោលគឺ​ក្នុង​រយៈ​ពេល​តែ​៦​ខែ ចិន​មានអ្នក​ប្រើប្រាស់​អ៊ីនធ័រនែត​ថ្មី​បន្ថែម​ចំនួន ២១,៧៥​លាន​នាក់ ឬ​ស្មើ​នឹង​ពីរ​ដង​នៃ​ចំនួន​ប្រជាពលរដ្ឋ​ប្រទេស​ប៊ែលហ្សិក​មួយ​ទាំងមូល​។ នេះ​បើតាម​របាយការណ៍​សិក្សា​របស់​មជ្ឈមណ្ឌល​​ព័ត៌មាន​​ស្តីពី​អ៊ីនធ័រនែត​ដែល​ជា​ស្ថាប័ន​ផ្លូវការរបស់​ចិន​។

មូលហេតុ​ដែល​ជំរុញ​ឱ្យ​ចិន​មាន​កំណើនអ្នក​ប្រើប្រាស់​អ៊ីនធ័រនែត​​លឿន​រហ័ស​មក​ពី រចនា​សម្ព័ន្ធ​ទូរគមនាគមន៍​ចិន​ បាន​​ប្រសើរ​ឡើង​ផង ​មានការ​លេច​ឡើង​នូវ​សេវាកម្ម​អន​ឡាញ ក្នុង​វិស័យ​សេវាសាធារណៈ ឬ​អប់​រំផង និង​ការ​ដុះ​ឡើង​នៃ​ទីផ្សារ​ពាណិជ្ជកម្មអនឡាន នៅ​តាម​បណ្តា​ក្រុង​តូចៗ​និង​ស្រុក​ស្រែទៀត។

កិច្ចការ​មួយ​ចំនួន​ធំ អាច​ដោះស្រាយ​និង​បំពេញ​បាន​ពី​ចម្ងាយ (អនឡាញ) ក្នុង​ទូទាំង​ប្រទេស ដូច​ជា​ការបង់​ថ្លៃ​អគ្គីសនី​ បញ្ជា​ទិញ​ម្ហូបអាហារនិង​ថ្នាំ​ពេទ្យ​ ព្រមទាំង​ទិញ​ទំនិញផ្សេងៗ សូម្បី​តែ​ពិគ្រោះ​ជំងឺ​ក៏អាច​ធ្វើ​​តាម​អ៊ីនធ័រនែតបានដែរ។

ប្រព័ន្ធ​អ៊ីនធ័រនែត​មាន​បណ្តាញ​គ្រប​ពេញ​ផ្ទៃ​ប្រទេស​ដល់​ទៅ ៧១,៦%បើ​គិត​ជាទូទៅ​​ថ្នាក់​ជាតិ និង​ជាង​៥៩%​ នៅ​តាម​តំបន់​ជន​បទ។

ចំនួន​អ្នក​ប្រើប្រាស់​កាន់​តែច្រើន ប្រព័ន្ធ​អ៊ីនធ័រនែត​កាន់​តែ​ទំនើបនិងប្រសើរ ការ​ឃ្លាំមើល​ក៏ កាន់​តែ​ខ្លាំង ដើម្បី​គាប​និងរឹត​បន្តឹង​មិន​ឱ្យ​មាន​ខ្លឹម​សារ​រសើបៗ​ អាច​បង្ហោះបង្ហើរ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​បាន​ដោយ​សេរី។ ខ្លឹមសារ​រសើបៗ​មាន​ដូច​ជា​ការអំពាវនាវ​​បះបោរប្រឆាំង​​​រដ្ឋាភិបាល រិះគន់​នយោបាយ​ជាតិ​ចំ ឬ​ រូបភាព​អាសអាភាសផ្លូវភេទ​។ល។ ម្ចាស់​ទំព័រ​ និង​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​សង្គម ត្រូវ​ចេះ​កំរិត​ហាម​ខ្លួន​ឯង មុន​នឹង​ចង់បង្ហោះ​អ្វីមួយ។

តាំង​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ក្រោម​ការ​ដឹកនាំ​​របស់​លោក​ប្រធានាធិបតី​ស៊ីជីនពីង ដែល​មាន​​មនោគមវិជ្ជា​ពង្រឹងសន្តិសុខ​និង​​សីលធម៌​សង្គម ចិន​បាន​ពង្រឹង​ការ​ត្រួត​ពិនិត្យកាន់​តែ​តឹងតែង​បន្ថែម​ទៀត។ វេបសាយ​បរទេស​ជា​ច្រើន​ ដូច​យ៉ាង Facebook, Google, Instagram, Whatsapp, Gmail, YouTube និង​ជា​ច្រើន​ផ្សេង​ទៀត ​ត្រូវ​ចិន​បិទខ្ទប់​មិន​ឱ្យ​ប្រើប្រាស់​បាន​នៅ​ក្នុង​ប្រទេស​ចិន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI