អានតួអត្ថបទ
កូវីដ១៩ បារាំង អាហ្វ្រិក​

លោកម៉ាក្រុង គាំទ្រ​ឲ្យ « ព្យួរ » ការ​សង​កាប្រាក់ ដើម្បី​ជួយ​សេដ្ឋកិច្ច​ប្រទេស​អាហ្វ្រិក

លោក ម៉ាក្រុង ប្រធានាធិបតីបារាំង
លោក ម៉ាក្រុង ប្រធានាធិបតីបារាំង Romain Ferré/RFI
ដោយ៖ ម៉ម ពិសី
១៦ នាទី

បើទោះបីជាមកទល់ពេលនេះ ទ្វីបអាហ្វ្រិក ហាក់មិនទាន់រងគ្រោះខ្លាំង ដោយការឆ្លងរាលដាល នូវមេរោគកូវីដ១៩​ក៏ដោយ តែក៏នៅមានការព្រួយបារម្ភជាខ្លាំង ដោយសារតែបណ្តា​ប្រទេសអាហ្វ្រិក ពុំមានហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល អាចឆ្លើយតប ប្រយុទ្ធនឹងការឆ្លងរាលដាលបានទេ។ វិបត្តិសេដ្ឋកិច្ចសកលលោកបច្ចុប្បន្ន ដែលបង្កឡើងដោយកូវីដ១៩នេះ ក៏នឹងអាចធ្វើបាបសេដ្ឋកិច្ចប្រទេសអាហ្រ្វិក ឲ្យកាន់តែដុនដាប ថែមទៀត។

ផ្សាយពាណិជ្ជកម្ម

លោក ម៉ាក្រុង ប្រធានាធិបតីបារាំង បានផ្តល់បទសម្ភាសន៍មួយ ឲ្យវិទ្យុបារាំងអន្តរជាតិRFI កាលពីល្ងាចថ្ងៃអង្គារទី១៤មេសា ដែលក្នុងបទសម្ភាសន៍នោះ លោកបានលើកឡើងថា ដើម្បីជួយប្រទេសទ្វីបអាហ្វ្រិក លោកនឹងស្នើឲ្យម្ចាស់បំណុលទាំងអស់ ព្យួរ នូវការទារ​សំណងកាប្រាក់ ពីប្រទេសអាហ្វ្រិក។

ទ្វីបអាហ្វ្រិក បច្ចុប្បន្ន កំពុងស្ថិតក្នុងស្ថានភាព​គ្រោះថ្នាក់ ផ្នែកសុខភាព ប្រឈមនឹងជម្ងឺជាច្រើន ដូចជា​ ជម្ងឺអេដ្ឋស៍ ជម្ងឺរបេង ជម្ងឺគ្រុនចាញ់ ជាដើម។ បន្ថែមពីនេះទៀត អាហ្វ្រិករាល់ថ្ងៃនេះ គឺជាទ្វីបដែលរងគ្រោះខ្លាំងជាងគេ ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ។ តួយ៉ាងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ នៅប្រទេស​ហ្សំប៊ី នៅតំបន់ជុំវិញបឹងឆាត បញ្ហាសត្វកណ្តូបបំផ្លាញផលដំណាំ ខ្យល់ព្យុះ ជាដើម ។ល។ ពោលគឺ​ប្រជាជនអាហ្វ្រិកជាច្រើនរយនាក់ រស់ជាមួយនឹងវិបត្តិអាកាសធាតុ។ ទ្វីបនេះ មានការលំបាកផ្នែកសេដ្ឋកិច្ចរួចទៅហើយ។ ដូច្នេះពេលនេះ ការលំបាកទាំងអស់នេះ នឹងកាន់តែធ្ងន់ធ្ងរសម្រាប់ទ្វីបអាហ្វ្រិក បើទោះបីជាទ្វីបនេះ មានឆ្លងមេរោគ​កូវីដ១៩ ឬក៏គ្មានក៏ដោយ។ យើងទាំងអស់គ្នា ត្រូវតែជួយទ្វីបអាហ្វ្រិក ដើម្បី​ពង្រឹងសមត្ថភាព ឆ្លើយតបទៅនឹង ភាពអាសន្នផ្នែកសុខភាព​ដែលនឹងមកដល់។ យើងកំពុងពិភាក្សាគ្នា បន្ទាប់ពីមានតំណាងពិសេស៤នាក់ របស់សហព័ន្ធអាហ្វ្រិក ដែលបានលើក​សំណើរ សុំឲ្យ​មាន « ការព្យួរ » នូវសំណងការប្រាក់។ បើលប់ចោល​បំណុលតែម្តង គឺមិនអាចធ្វើបានភ្លាមនោះទេ។ ដូច្នេះពេលនេះ គួរតែព្យួរការសងកាប្រាក់សិន។ មានន័យថា ទុកពេលឲ្យប្រទេសអាហ្វ្រិកអាចមានដង្ហើមដក ហើយពន្យាកាលវិភាគសងបំណុល។

សម្រង់ប្រសាសន៍​​លោកម៉ាក្រុង ប្រធានាធីបតីបារាំង

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ