ភាពអត់ឃ្លាន-កូវីដ១៩

អង្គការ​សហ​ប្រជា​ជាតិ​ថា​ជំងឺ​កូវីដ​១៩​ បាន​រុញ​ច្រាន​ឲ្យ​ភាព​អត់​ឃ្លាន​កើន​ឡើង

ទោះបីជាផលប៉ះពាល់ពេញលេញ បង្កដោយជំងឺកូវីដ នៅមិនទាន់អាចកំណត់បានក៏ដោយក៏របាយការណ៍ បានប៉ាន់ស្មានថា មានមនុស្សប្រមាណ ១១៨ លាននាក់បន្ថែមទៀត បានប្រឈមមុខនឹងភាពអត់ឃ្លាននៅឆ្នាំ ២០២០ ច្រើនជាងឆ្នាំ ២០១៩ ពោលគឺកើនឡើងចំនួនប្រមាណ ១៨ %។
ទោះបីជាផលប៉ះពាល់ពេញលេញ បង្កដោយជំងឺកូវីដ នៅមិនទាន់អាចកំណត់បានក៏ដោយក៏របាយការណ៍ បានប៉ាន់ស្មានថា មានមនុស្សប្រមាណ ១១៨ លាននាក់បន្ថែមទៀត បានប្រឈមមុខនឹងភាពអត់ឃ្លាននៅឆ្នាំ ២០២០ ច្រើនជាងឆ្នាំ ២០១៩ ពោលគឺកើនឡើងចំនួនប្រមាណ ១៨ %។ © WFP/Tsiory Andriantsoarana

រោគ​រាតត្បាត​កូវីដ​បាន​បណ្តាល​ឲ្យ​ប្រជាជន​ប្រមាណ​ ១១៨ លាន​នាក់​ទៀត​ ប្រឈម​មុខនឹង​ភាព​អត់ឃ្លាន​។ ដូច្នោះ​កិច្ចខិតខំប្រឹងប្រឹង​ក្នុងការ​ធានាឲ្យ​បានថា​ មនុស្ស​គ្រប់​រូប​អាចទទួល​បាន​អាហារ​គ្រប់គ្រាន់​ត្រូវ​ជួប​ឧបសគ្គធំ​។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​របស់អង្គការ​សហប្រជាជាតិ​ដែល​ទើប​ត្រូវបាន​ចុះផ្សាយ​នៅថ្ងៃចន្ទ​ ១២​ កក្កដា​ ឆ្នាំ២០២១​។

ផ្សាយពាណិជ្ជកម្ម

លុប​បំបាត់​ភាព​អត់ឃ្លាន​ឲ្យបាននៅត្រឹមឆ្នាំ ២០៣០​ គឺជា​កម្មវត្ថុ​សហវត្សរ៍​របស់​អង្គការ​សហប្រជាជាតិ​។ ប៉ុន្តែ​កម្មវត្ថុ​នេះ​ទំនងជា​ពិបាកនឹងស​ម្រេចទៅ​បានណាស់​ ព្រោះថា​ជំងឺ​កូវីដ​១៩​ បាន​រុញឲ្យ​ពិភពលោកយ​ធ្លាក់​ក្នុង​ស្ថានភាព​ខ្វះ​អាហារ​កាន់​តែ​ធ្ងន់ធ្ងរទៅ​វិញ​។

ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​កើតចេញពី​វិធានការ​ទប់ស្កាត់​កូវីដ​នៅទូទាំង​ពិភពលោក​ បានរួមចំណែក​ធ្វើឲ្យកើនឡើងខ្លាំង​នូវភាពអត់ឃ្លាន​ក្នុង​រយៈពេលជាច្រើន​ទសវត្សរ៍កន្លងមកនេះ​។ នេះបើ​តាម​របាយការណ៍​សន្តិសុខស្បៀង​និង​អាហារូបត្ថម្ភ​ប្រចាំ​ឆ្នាំ​ចងក្រង​ដោយទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​មួយចំនួន​។

ទោះបីជា​ផលប៉ះពាល់ពេញលេញ​បង្កដោយជំងឺកូវីដ​នៅមិនទាន់​អាច​កំណត់បានក៏ដោយ ​ក៏​របាយការណ៍​បានប៉ាន់ស្មានថា​មាន​មនុស្ស​ប្រមាណ​ ១១៨ លាននាក់បន្ថែមទៀត​បានប្រឈម​មុខ​នឹង​ភាពអត់ឃ្លាននៅឆ្នាំ​ ២០២០​ ច្រើនជាងឆ្នាំ​ ២០១៩​ ពោលគឺ​កើនឡើងចំនួនប្រមាណ ១៨ %​។

ការកើនឡើងនូវអសន្តិសុខស្បៀងក្នុងកម្រិតមធ្យម​ ឬធ្ងន់ធ្ងរ​ គឺស្មើនឹង​រយៈពេល ៥ ឆ្នាំមុន​ៗបូករួមបញ្ចូលគ្នា​។ របាយការណ៍របស់អង្គការសហប្រជាជាតិ​ លើកឡើងថា​ មនុស្ស​សឹងតែម្នាក់​ក្នុង​ចំណោមមនុស្ស ៣ នាក់​ នៅលើពិភពលោក​ (២,៣៧ ពាន់លាននាក់) មិនមាន​លទ្ធភាព​ទទួលបានអាហារគ្រប់គ្រាន់ទេ​នៅក្នុង​ឆ្នាំ ២០២០ ពោលគឺកើនឡើង​ចំនួន​ប្រជាជន​ជិត ៣២០ លាននាក់​ក្នុងរយៈពេលតែមួយឆ្នាំ​។ ហើយមានម្នាក់ក្នុងចំណោម ១០ នាក់ខ្វះខាតអាហារូបត្ថម្ភ។

ការកើនឡើងនៃភាពអត់ឃ្លាន​បានរីករាលដាល​នៅពេល​ដែលវិបត្តិសេដ្ឋកិច្ច​ បានធ្វើឲ្យប៉ះពាល់ស្ទើរ​តែ​គ្រប់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម​។ ប៉ុន្តែផលប៉ះពាល់ធំបំផុត​ គឺនៅក្នុងប្រទេសដែល​ជួបវិបត្តិ​អាកាសធាតុ​និង​ត្រូវ​រង​​គ្រោះមហន្តរាយ​ ឬ​ជម្លោះ ឬក៏បញ្ហាទាំងពីរ​រួម​បញ្ចូលគ្នាតែម្តង​។

ជារួមដើមចម​នៃ​កំណើន​ភាព​អត់ឃ្លាន​នៅ​ក្នុង​លោក​នា​ឆ្នាំ ២០២០ កន្លង​ទៅ ​បាន​បង្ក​ឡើង​ដោយ​កត្តា ៣ សំខាន់ៗ​ច្របាច់​បញ្ចូល​គ្នា​រូមមាន ជំងឺកូវីដ ការប្រែប្រួលអាកាសធាតុ និងជម្លោះប្រដាប់អាវុធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI