Covid-19៖ ប្រធានាធិបតី​បារាំង​ប្រកាស​បិទ​សាលារៀន​ទូទាំង​ប្រទេស តែ​មិន​លុបចោល​ការ​បោះឆ្នោត​ឃុំ​សង្កាត់

លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ថ្លែងសុន្ទរកថា ពីវិមានអេលីហ្សេ ស្តីពីមេរោគCovid-19។ ថ្ងៃទី​១២ មីនា ២០២០​
លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ថ្លែងសុន្ទរកថា ពីវិមានអេលីហ្សេ ស្តីពីមេរោគCovid-19។ ថ្ងៃទី​១២ មីនា ២០២០​ Capture d'écran/France 24

គិតត្រឹមព្រឹក​ថ្ងៃសុក្រ​ទី១៣មីនា នៅប្រទេសបារាំង មានអ្នកឆ្លងមេរោគCovid-19 ចំនួន២៨៧៦នាក់ ក្នុងនោះ​ស្លាប់៦១នាក់។ ទំហំនៃការឆ្លងរាលដាល បានឡើងយ៉ាងរហ័ស ប្រមាណមួយសប្តាហ៍ចុងក្រោយនេះ។ ប្រឈមនឹងបញ្ហានេះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានថ្លែង​សន្ទរកថាទៅកាន់ប្រជាជាតិបារាំងទាំងមូល កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១២មីនា ដើម្បីផ្តល់ដំណឹង អំពីវិធានការចាំបាច់នានា ដែលរដ្ឋាភិបាលបារាំងនឹងដាក់ចុះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ការពារ​សុខភាពប្រជាជនបារាំង ព្រមទាំងជួយដល់វិស័យសេដ្ឋកិច្ច ដែលទទួលផលវិបាកខ្លាំង។

ផ្សាយពាណិជ្ជកម្ម

សម្រង់ប្រសាសន៍លោកប្រធានាធិបតីបារាំង ប្រែសម្រួលដោយ ម៉ម ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI