អានតួអត្ថបទ
កូវីដ១៩-ថ្នាំ​បង្ការ

កូវីដ១៩ ៖ គម្រោង​វ៉ាក់សាំង​ចំនួន​ពី​រ​បង្ហាញ លទ្ធផល​គួរ​ជា​ទី​សង្ឃឹម

គម្រោង​ថ្នាំ​បង្ការ​ពីរ​បង្ហាញ​លទ្ធផល​គួរ​ជា​ទី​សង្ឃឹម
គម្រោង​ថ្នាំ​បង្ការ​ពីរ​បង្ហាញ​លទ្ធផល​គួរ​ជា​ទី​សង្ឃឹម REUTERS/Dado Ruvic/Illustration
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

បើតាម​​ការ​ចេញ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​ The Lancet កាលពី​ថ្ងៃចន្ទទី ២០ កក្កដា ២០២០ មាន​ការសិក្សា​ផលិត​​ថ្នាំ​វាក់សាំងប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ថ្មី​ពីរ ដែល​ផ្តល់​លទ្ធផល​បឋម​ គួរ​ជា​ទី​សង្ឃឹម។ ប៉ុន្តែ​គេ​ត្រូវ​ធ្វើ​ការ​សាកល្បង​ទ្រង់​ទ្រាយ​ធំ​ច្រើន​ទៀត​ទើប​អាច​វាយ​តម្លៃ​អំពី​ប្រសិទ្ធភាព​នេះ​ថ្នាំ​បង្ការ​ទាំង​ពីរ​ថ្មី​នេះ​បាន។

ផ្សាយពាណិជ្ជកម្ម

កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​នៅ​ឡើយ​ទេ។ ហើយ​​​​បើ​តាមការ​បង្ហើប​លទ្ធផល​ក្នុង​​ទស្សនាវដ្តី​វិទ្យាសាស្ត្រ ថ្នាំ​បង្ការ​នេះ​​នឹង​​ពុំ​មែនជា​​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង​គេ​បំផុតឡើយ​ ប្រសិន​បើ​ថ្នាំ​នេះ​​អាចចេញ​​​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​បាន នៅ​ថ្ងៃមុខ។ ប៉ុន្តែគម្រោង​ថ្នាំ​បង្ការ​ពី​រ​​នេះ កំពុង​ដើរ​ឈាន​មុខ​គេបង្អស់។ ថ្នាំទាំងពីរ​ប្រើ​បច្ចេកវិទ្យា​ស្រដៀង​គ្នា ៖ គឺ យក​វីរុស​ដែល​ស្គាល់​ស្រាប់​មក​កែសម្រួល​ដើម្បី​ទៅ​ប្រឈម​នឹង​កូរ៉ូណាវីរុស​ថ្មី។

ថ្នាំ​បង្ការ​ទាំង​ពីរ​នេះ មួយ​ជា​គម្រោង​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ Oxford អង់គ្លេស​សហការ​ជាមួយមន្ទីរ​ពិសោធន៍​ AstraZeneca និង​ថ្នាំ​មួយ​ទៀត​ជា​គម្រោង​​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​ចិន​នៅ​វូហាន​សហការ​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុនបច្ចេកវិទ្យា​ជីវ​សាស្ត្រ​ដ៏​ល្បី​ល្បាញ​នៅហុងកុង។ គម្រោង​ថ្នាំ​បង្ការ​ទាំង​ពីរ បាន​ឈាន​ដល់​ដំណាក់​កាល ​​សាកល្បង បឋម​ ដោយ​បាន​សាកចាក់​​​​លើ​មនុស្ស​ប្រមាណ​ ៤០០​ទៅ ៥០០​នាក់។ ជា​លទ្ធផល អ្នក​វិទ្យាសាស្ត្រ​សង្កេត​ឃើញ​ថា​សរីរាង្គ​មនុស្ស​​ព្រម​ទទួល​​បង្ការ​ ហើយ​អាច​ឆ្លើយ​តប​បាន​ទៅ នឹង​ភាព​ស៊ាំ​នៃ​មេរោគ​ផង និង​អាច​ជា​អង់ទីក័រ​ផង​ ដែល​អាច​ដឹកនាំ​បញ្ចេញ​សកម្មភាព​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា និង​គោលិកាឈាម​ស T ដែល​អាច​មក​វាយប្រហារ​លើ​កោសិកាឱ្យ​ធ្លាក់​ឈឺ​បាន។ ​ម្យ៉ាង​ទៀត អ្នក​ស្រាវជ្រាវ​ពុំ​សម្គាល់​ឃើញ​មាន​ផលរំខាន​ធ្ងន់ធ្ងរ​បង្ក​ឡើង​ដោយ​ថ្នាំ​បង្ការ​ទាំង​ពីរ​ប្រភេទ​នេះ​ទេ។

ប៉ុន្តែ​ថ្នាំ​បង្ការថ្មី​​ទាំង​ពីរ​ប្រភេទ​កំពុង​សិក្សា​ នៅ​មានបង្កប់​​សំណួរ​សំខាន់​ៗ​ជា​ច្រើន​ទៀត ដែលអ្នក​ស្រាវជ្រាវ​ត្រូវ​បន្ត​វិភាគ​និង​សាកល្បង​ទៀត​។ អ្នក​វិទ្យាសាស្ត្រ​ត្រូវ​ដឹង​ថា តើ​នៅ​ពេល​ថ្នាំ​បង្ការ​ប្រឈម​ទល់​នឹង​វីរុស​កូរ៉ូណា​ថ្មី​ តើ​ប្រព័ន្ធ​ការពារ​ខ្លួន​​បញ្ចេញ​សកម្ម​ភាព​ដូច​អ្វី​គេ​រំពឹង​ទុក​ដែរ​ឬទេ ? តើ​ប្រតិកម្ម​របស់​ថ្នាំ​បង្ការអាច​ខ្លាំង​​គ្រប់​គ្រាន់នឹង​យក​ឈ្នះ​វីរុស​បាន​ដែរ​ឬទេ ? និង​ជា​ចុង​ក្រោយ តើ​ថ្នាំ​បង្ការ​អាច​មាន​ប្រសិទ្ធភាព​ការពារ​បាន​រយៈ​ពេល​ប៉ុន្មាន ? ការ​ធ្វើ​តេស្ត​សាកល្បង​ទ្រង់ទ្រាយ​ធំ​ លើ​មនុស្សរាប់​ពាន់​នាក់ នឹង​ត្រូវ​ចាប់​ចាប់​ផ្តើម ជា​អាទិ៍​​នៅ​អង់គ្លេស នៅ​សហរដ្ឋ​អាមេរិក​ នៅ​អាហ្វ្រិក​ខាង​ត្បូង និង​នៅ​ចិន៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ