អានតួអត្ថបទ
បារាំង-Covid-១៩

បារាំង៖ក្រុមប្រឹក្សាវិទ្យាសាស្រ្តព្រមានពីកំណើនតួលេខឆ្លងនៃជំងឺកូវីដ-១៩ គួរឲ្យបារម្ភ

លោក​ហ្សង់ ហ្រ្វង់ស័រ ​ដែលហ្រេស៊ី ប្រធាន​ក្រុមប្រឹក្សា​វិទ្យាសាស្រ្ត​​បារាំង
លោក​ហ្សង់ ហ្រ្វង់ស័រ ​ដែលហ្រេស៊ី ប្រធាន​ក្រុមប្រឹក្សា​វិទ្យាសាស្រ្ត​​បារាំង JOEL SAGET / AFP
១១ នាទី

នៅ​ក្នុង​ប្រទេស​បារាំង ប្រធាន​ក្រុមប្រឹក្សា​វិទ្យាសាស្រ្ត​លោក​ហ្សង់ ហ្រ្វង់ស័រ​ដែលហ្រេស៊ី​បាន​សម្តែង​ក្តីបារម្ភ​ពី​កំណើន​តួលេខ​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩។ តាម​លោក​ដែលហ្រ្វេស៊ី បារាំង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ផុយស្រួយ ព្រោះ​វីរុស​កំពុង​បន្ត​ធ្វើ​ចរាចរណ៍​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់។ នៅ​ក្នុង​ន័យ​នេះ ប្រធាន​ក្រុមប្រឹក្សា​វិទ្យាសាស្រ្ត​រូប​នេះ​ដដែល​បាន​លើក​ឡើង​ពី​ភាព​ចាំ​បាច់​ដែល​ពលរដ្ឋ​បារាំង​ត្រូវ​បន្ត​គោរព​វិធានការ​របាំង​ការពារ​ដើម្បី​បញ្ជៀស​ពី​រលកឆ្លង​ទី២។ តាម​លោក​ដែលហ្រ្វេស៊ី ជំងឺ​កូវីដ-១៩ មិនមែន​ជា​ជំងឺ​ផ្តាស់សាយ​ធម្មតា​ទេ។

ផ្សាយពាណិជ្ជកម្ម

« វីរុស​នេះ​មិនមែន​ជា​មេរោគ​ផ្តាស់សាយ​ធម្មតា​ទេ ពោល​មិន​ប្រាកដ​ជា​វីរុស​តាម​រដូវ​នោះ​ឡើយ។ តែ​វា​នឹង​មក​ពី​អឌ្ឍគោល​ខាង​ត្បូង និង​មាន​សេណារីយ៉ូ​ចំនួន ៣។ សេណារីយ៉ូ​ទី១ វីរុស​នឹង​ធ្វើ​ដំណើរ​ទៅ​អឌ្ឍគោល​ខាងជើង​នា​រដូវ​ស្លឹកឈើជ្រុះ និង​រដូវ​រងារ ហើយ​ក៏​រលាយ​បាត់​ទៅ នេះ​ជា​រឿង​មួយ​ដែល​អាច​កើត​មាន។ សេណារីយ៉ូ​ទី២ បារាំង​នឹង​អាច​ស្គាល់​រលកឆ្លង​ទី២ ដែល​យើង​អាច​ចាត់​វិធានការ​ទប់ស្កាត់​ខុស​ពី​ការ​ឆ្លង​លើកទី១។ ចំណែក​សេណារីយ៉ូ​ទី៣ ចុង​ក្រោយ​ដែល​គេ​កម្រ​បាន​លើក​ឡើង​មក​ទល់​ពេល​នេះ​នោះ គឺ​កូវីដ​អាច​ក្លាយ​ជា​ជំងឺ​ប្រចាំ​មួយ​ដែល​វីរុស​ធ្វើ​ចរាចរណ៍ ពេល​ខ្លះ​បាន​កើន​ឡើង និង​ពេល​ខ្លះ​បាន​ធ្លាក់​ចុះ​ជាមួយ​នឹង​ប្រពលភាព​ចុះ​ខ្សោយ។

យើង​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​ដ៏​ផុយស្រួយ ហើយ​ពលរដ្ឋ​បារាំង​ត្រូវ​យល់​ថា យើង​នៅ​មិន​ទាន់​ឈ្នះ​លើ​វីរុស​នៅ​ឡើយ​ទេ វីរុស​កំពុង​បន្ត​ធ្វើ​ចរាចរណ៍​យ៉ាង​សកម្ម​គួរ​ឲ្យ​កត់សម្គាល់។ គឺ​ឥរិយាបទ​របស់​យើង​ម្នាក់ៗ គម្លាត​សុវត្ថិភាព និង​វិធានការ​របាំង​ផ្សេងៗ​ទៀត​ដែល​យើង​ត្រូវ​បន្ត​អនុវត្ត។ សមត្ថកម្ម​របស់​យើង​ដែល​ទំនង​បំផុត និង​ប្រហែល​ជា​រឿង​មិន​អាច​ចៀស​ផុត​នោះ គឺ​រលក​ឆ្លង​ទី២ មាន​ន័យ​ថា ការ​វិល​ត្រឡប់​វិញ​ពិតៗ​របស់​វីរុស​មក​ពី​អឌ្ឍគោល​ខាង​ត្បូង​សម្រាប់​រយៈពេល​ពី​ខែ​តុលា វិច្ឆិកា និង​ខែ​ធ្នូ»

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ