ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ដោយសារកូវីដ-១៩ រុស្ស៊ី ដាក់ទិស អភិវឌ្ឍ ទេសចរណ៍ផ្ទៃក្នុង ប្រទេស

សំឡេង ០៦:៤០
Turistas en el río Usva, del krai de Perm, en Rusia, el 10 de julio de 2020.
Turistas en el río Usva, del krai de Perm, en Rusia, el 10 de julio de 2020. REUTERS - ALEXEY MALGAVKO

ថ្ងៃពុធ ២២ កក្កដា កន្លងទៅ​ដោយថ្លែង​របាយការណ៍​ប្រចាំឆ្នាំស្តី​អំពី​ការងារ​រដ្ឋាភិបាល ក្នុង សភាឌូម៉ា លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Mishustin ជូនជាដំណឹង ថា គណរដ្ឋមន្ត្រី​របស់​លោក បានអនុម័ត សេចក្តីសម្រេច រំលែកទឹកប្រាក់ទំហំ ១៥.០០០ លាន រូប្ល ដើម្បី អភិវឌ្ឍ ទេសចរណ៍ផ្ទៃក្នុង​ប្រទេស។

ផ្សាយពាណិជ្ជកម្ម

មិនមែន​ចៃដន្យ​ទេ ដែល​ប្រមុខរដ្ឋាភិបាល​រុស្ស៊ី ប្រកាស​អំពី ការបំផុសបំផុល​ទេសចរណ៍​ក្នុងស្រុក ដ្បិតមកទល់ ឥឡូវ នៅតែ​មិនទាន់មាន​ជើងយន្ដហោះ ដឹកក្រុមអ្នកទេសចររុស្ស៊ី ទៅ សម្រាក នៅឯ​ប្រទេសក្រៅ ដូច មុនៗឡើយ មកពីចំហាយ នៃ ជំងឺកូវីដ-១៩ ដែលថែមទាំង​អាច​លាប់ ជា​រលក​ឆ្លង​ដំណាក់ទី២។ ទឹកប្រាក់ ដែលរំលែកនេះ គឺទុកសម្រាប់ប៉ះប៉ូវ ដល់​ការចំណាយរបស់ អ្នកទេសចរណាដែល នឹងសម្រាក នៅតាមទឹកដី​ធំ​ល្វឹងល្វើយ​នៃប្រទេសខ្លួន ទោះបីជាទូទៅ អ្នកទេសចរ​រុស្ស៊ី តែងនិយមទៅសម្រាក ភាគច្រើន ក្នុង​ប្រទេសបែបយ៉ាង តួកគី ថៃ អ៊ីតាលី អេមីរ៉ាត អារ៉ាប់រួម ចិន ជាដើម។ រីឯ ខាងទេសចរណ៍​ក្នុងស្រុក តាមស្ថិតិ អាជ្ញាធរ​ទេសចរណ៍​រុស្ស៊ី ក្នុង​ឆ្នាំមុន មាន​អ្នកទេសចរ​រុស្ស៊ី ធ្វើដំណើរ​សម្រាក​ក្នុង​ប្រទេស គឺ ចំនួន ៥៧ លាន នាក់ ពី ក្នុង ចំណោម បណ្តាជន ១៤៦ លាន នាក់។ ពិតជា ដើម្បី​លើកទឹកចិត្ត ឲ្យ​គេសម្រាក កាន់តែ​ច្រើនឡើង នៅលើ​ទឹកដីខ្លួន ជាពិសេស នៅតាមតំបន់​ដែល​មិនសូវ​សម្បូរ​រមណីយដ្ឋាន បានជា​រដ្ឋ សម្រេច​បង់ ប្រាក់​ប៉ះប៉ូវ​បែបនេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI