មេប្រឆាំងរុស្ស៊ី លោក ណាវ៉ាល់នី ដែលឈឺធ្ងន់ បានត្រូវដឹកទៅដល់ក្រុង ប៊ែរឡាំង

L'opposant russe Alexeï Navalny,
gravement malade, est arrivé samedi matin à bord d'un avion
médicalisé à l'aéroport Tegel de Berlin pour y recevoir des
soins, a constaté Reuters, présent sur place.
L'opposant russe Alexeï Navalny, gravement malade, est arrivé samedi matin à bord d'un avion médicalisé à l'aéroport Tegel de Berlin pour y recevoir des soins, a constaté Reuters, présent sur place. REUTERS - ALEXEY MALGAVKO

មេប្រឆាំងរុស្ស៊ី លោក Alexei Navalny ដែលធ្លាក់ខ្លួនឈឺធ្ងន់ នៅព្រឹកថ្ងៃសោរ៍ ត្រូវបានដឹកពីរុស្ស៊ី តាមយន្ដហោះពេទ្យអាល្លឺម៉ង់ ទៅចុះចតនៅឯ អាកាសយានដ្ឋាន Tegel ក្រុងប៊ែរឡាំង ដើម្បី ទទួលការព្យាបាល នៅមន្ទីរពេទ្យអាល្លឺម៉ង់។ ដំណឹងនេះ ផ្សាយដោយអ្នកឆ្លើយឆ្លងរបស់ Reuters ដែល វត្តមាននៅនឹងកន្លែងផ្ទាល់។

ផ្សាយពាណិជ្ជកម្ម

ក្រុមគ្រូពេទ្យអាល្លឺម៉ង់ ថ្ងៃសុក្រ បានទៅដល់មន្ទីរពេទ្យនៅក្រុង Omsk រុស្ស៊ី ចម្ងាយ ប្រមាណ ២.៣០០ គ.ម. ខាងកើតពីរដ្ឋធានីម៉ូស្គូ ដើម្បីដឹកអ្នកជំងឺនេះ ទៅតាមសំណូមពរប្រពន្ធគាត់ សាច់ញាតិ និង មិត្តភក្តិគាត់ ដែលបារម្ភខ្លាចក្រែងអាជ្ញាធររុស្ស៊ី លាក់បំបាំងសញ្ញានៃមូលហេតុដែល បណ្តាលឲ្យគាត់ធ្លាក់ខ្លួនឈឺ និងបានទិតៀន អំពីកង្វះបរិក្ខារពេទ្យ ក្នុងមន្ទីរពេទ្យស៊ីបេរីនោះ។

ព្រឹកថ្ងៃសៅរ៍​ រូប Alexei Navalny បានត្រូវដឹកតាមរថយន្ដគិលានុសង្គ្រោះ ពីមន្ទីរពេទ្យ ទៅអាកាសយានដ្ឋាន ក្រុង Omsk ជាទីដែលបន្ទាប់មក រូបគាត់ ត្រូវបានដឹកតាមយន្ដហោះ ចេញពីទីនោះ តម្រង់ទៅក្រុង ប៊ែរឡាំងតែម្ដង។ ការនេះ ប្រកាស ឲ្យដឹងដោយ ស្ត្រីអ្នកនាំពាក្យរបស់មេប្រឆាំង ទាំងលម្អិតថា ភរិយាគាត់ លោកស្រី Yulia ក៏បានអមដំណើរប្តី ក្នុងយន្ដហោះនោះដែរ។

មេប្រឆាំងយូរឆ្នាំមកហើយ ទល់នឹងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និង ជាសកម្មជន ទល់នឹង អំពើពុករលួយ។ កាលពីថ្ងៃព្រហស្បត៍​ លោកស្រាប់តែមិនស្រួលខ្លួនទាល់តែសោះ ពេលជិះក្នុងក្នុងយន្ដហោះហោះចេញ ពីក្រុង Tomsk ចម្ងាយជាង ២.៨០០ គ.ម. ខាងកើតពីម៉ូស្គូ សំដៅមករដ្ឋធានី គឺក្រោយ ពីគាត់បានហូបទឹកតែ។ ទឹកតែដែលត្រូវគ្នីគ្នាគាត់សង្ស័យថា មានលាយដោយសារធាតុពុល។

ម៉្លោះហើយ បានជាយន្ដហោះនោះ ដែលហោះទើបបានចម្ងាយ ៥០០ គ.ម. ក៏បង្ខំចិត្តចុះចត នៅក្រុង Omsk ចម្ងាយ ម្តុំ ២.៣០០ គ.ម. ខាងកើត​ពីម៉ូស្គូ។

ក្នុងដំណាក់ដំបូង ក្រុមគ្រូពេទ្យក្រុង Omsk បានថ្លែងថា អាការៈសុខភាពគាត់មិន នឹងនរសោះឡើយ ដើម្បីដឹកគាត់តាមយន្ដហោះទៅកន្លែងផ្សេង។ ប៉ុន្តែបន្ទាប់មក គេលែងជំទាស់នឹងការជម្លៀសរូបគាត់ ក្រោយពីក្រុមគ្រូពេទ្យអាល្លឺម៉ង់ ដែលអនុញ្ញាតឲ្យពិនិត្យមើល លោក Navalny បានវិនិច្ឆ័យថា រូបគាត់ អាចត្រូវដឹកបានតាមយន្ដហោះ។

 “ អាការៈសុខភាពលោក Navalny ពេលជិះក្នុងយន្ដហោះ និង ក្រោយពីយន្ដហោះចុះចត នៅក្រុង ប៊ែរឡាំង គឺបន្តស្ថិតនៅឥតប្រែប្រួលទេ។ សេចក្តីនេះ ថ្លែងដោយ សមិទ្ធករភាពយន្ដ មានដើមកំណើត ពីប្រទេស  Slovenie លោក  JakaBiziij ទៅកាសែតអាល្លឺម៉ង់  Bild។ គឺ លោក JakaBizilj ជាស្ថាបនិក មូលនិធិភាពយន្ដដើម្បីសន្តិភាព ដែលបានជួលយន្ដហោះពេទ្យ ទៅដឹកលោក Navalny ។

គឺ ភរិយាលោក Navalny ដែលបានសរសេរ សំបុត្រទៅវិមានក្រេមឡាំង ដើម្បីសុំឲ្យជួយអន្តរាគមន៍ ហើយ អនុញ្ញាត ឲ្យប្តីគាត់ បានចេញដំណើរតាមយន្ដហោះ ទៅព្យាបាល នៅអាល្លឺម៉ង់។

ថ្លែងថ្ងៃព្រហស្បត្តិ៍ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅឯនិវេសនដ្ឋានប្រមុខរដ្ឋបារាំង គឺកូនបន្ទាយ Brégançon ប្រធានាធិបតីបារាំង លោក Macron និង នាយករដ្ឋមន្ត្រីអាល្លឺម៉ង លោកស្រី  Merkel បានប្រកាសថា រដ្ឋទាំងពីរ ត្រៀមផ្តល់ការព្យាបាលចាំបាច់ ដល់រូប មេប្រឆាំងរុស្ស៊ី លោក Navalny៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI