អានតួអត្ថបទ

ប៉ូលិស​ក្រុង​កេបិក​ ចាប់​ខ្លួន​មនុស្សពីរនាក់​ ដែល​​ធ្វើ​ឯកសារក្លែង​បន្លំ​ចូលរៀន​ឱ្យ​សិស្ស​ឥណ្ឌា

ទិដ្ឋភាព​ក្រុងកេបិច។
ទិដ្ឋភាព​ក្រុងកេបិច។ Photo : (CC)
ដោយ៖ ហេង ឧត្តម
១៤ នាទី

នីតិវិធី​ជ្រើសរើសកូនសិស្សនៅ​ឥណ្ឌា  ឱ្យ​មក​រៀន​នៅ​ប្រទេស​​កាណាដា កំពុង​ចោទជា​បញ្ហា​។ ថ្ងៃ​សុក្រ​  ទី​២១វិច្ឆិកា នគរបាលក្រុង​កេបិច ខាង​​ប្រឆាំង​អំពើ​ពុករលួយ​ បាន​ចាប់​ខ្លួន​មនុស្សពីរនាក់​ ដែល​បាន​លួច​បន្លំ​ធ្វើ​ការ​ឯកសារ​ក្លែងក្លាយ ឱ្យ​កូន​សិស្ស​ឥណ្ឌា​ជាច្រើននាក់ មក​រៀន​ថ្នាក់​វិទ្យាល័យឯកជន​​ នៅខេត្ត​កេបិក។  ប៉ុន្មាន​ចុងក្រោយ​នេះ ការ​ជ្រើសរើស​សិស្ស​ឥណ្ឌា​ ឱ្យ​មក​រៀន​នៅ​វិទ្យាល័យ​កាណាដា គឺ​មានការ​ផ្ទុះ​ចំនួន​ច្រើន​សម្បើម​ខ្លាំងណាស់។ បើ​និយាយ​ត្រឹមតែ​​​សិស្សានុសិស្ស​បរទេស នៅ​ក្នុង​វិទ្យាល័យ​ដាណាដា គឺ​ចំនួនសិស្ស​ជនជាតិ​ឥណ្ឌា ​ស្ទើរតែ​ច្រើន​ជាង​សិស្ស​ ចិន ​និង ​បារាំង រួមគ្នា​ទៅទៀត ។​​ 

ផ្សាយពាណិជ្ជកម្ម

មនុស្ស​ស្រី ពីរនាក់ ដែល​ត្រូវ​​ប៉ូលិស​ខេត្ត​កេបិក​ ចាប់​ខ្លួន​បាន​ គឺ​ធ្លាប់​បាន​ធ្វើ​ការ​នៅ​ស្ថាប័ន​អង្គការ​ផ្នែក​អប់រំ នៅ​ក្រុង​ Montréal។ អ្នក​ទាំងពីរ ត្រូវ​ជាប់​ចោទពី​បទ​ក្លែង​បន្លំឯកសារចុះឈ្មោះ​ចូលរៀន​ ឱ្យ​សិស្ស​មកពី​ស្រុក​ឥណ្ឌា​ ឱ្យទៅ​​រៀន​នៅ​បណ្តា​វិទ្យាល័យ​ឯកជន​នានា​ ក្នុង​ប្រទេស​កាណាដា ជាពិសេស​នៅក្នុង​ខេត្ត​កេបិក​។​

សូមជ្រាបថា ដំណើរ​ការនីតិវិធី​​ចុះឈ្មោះ​ចូល​រៀន​នៅ​ដាណាដា អាច​មាន​តម្លៃ​ថ្លៃ អាច​ដល់​​ ១ម៉ឺន​៥ពាន់​អឺរ៉ូ​ឯណោះ​ នៅក្នុង​មួយឆ្នាំៗ។ ​​ការ​បន្លំ​ឯកសារ​ចុះ​ឈ្មោះ​ចូលរៀន គឺ​ជា​ទីផ្សារ​ប្រកួត​ប្រជែង​ថ្មីមួយរបស់​ជន​ខិលខូច និង​សម្រាប់​ជា​មធ្យោបាយ​​នាំ​ជន​បរទេស​ចូល​មក​ទឹក​ដី​ដាណាកា។ នេះបើ​តាម​សេចក្តីរាយការណ៍​និង​ការ​សង្កេត​របស់​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​វិទ្យុ​បារាំង RFI​ ប្រចាំ​នៅ​កាណាដា Pascale Guéricolas។​​

សំណុំ​រឿង​នេះ មានភាព​មិន​ប្រក្រតី​គួរ​ឱ្យ​ចម្លែក​ ព្រោះបើគិត​ពី​ចំនួន​សិស្ស​វិទ្យាល័យ​ជាតិ​ឥណ្ឌា​ ចុះឈ្មោះចូលរៀន គឺមាន​ចំនួន​ច្រើន​ជាងសិស្ស​ចិន​និង​សិស្ស​បារាំង រួម​គ្នា​ទៅទៀត ក៏ប៉ុន្តែ បើ​នៅក្នុងសាលា​ជាក់​ស្តែង គឺ​ខុសពីនេះ។ ទិដ្ឋភាពមួយទៀត  កូន​សិស្ស​ឥណ្ឌា​ដែល​មក​រៀន​នៅកាដាណ​ គឺអាចថា​ពួក​គេ​ពិតជាមក​រៀន​មែន ក៏ប៉ុន្តែ​នីតិវិធី​ដែល​អាចឱ្យ​ពួក​គេ​​ចុះ​ឈ្មោះ​ចូលរៀន​បាននោះ គឺ​មិន​សូវ​ជា​មានភាព​ប្រត្រកី។​

ម្យ៉ាងវិញទៀត ករណី​នេះ ​បង្ក​ឱ្យ​មាន​អយុត្តិធម៌​សម្រាប់​សិស្ស​បរទេសផ្សេងទៀត​ នៅក្នុង​ការ​សុំ​លំនៅដ្ឋាន​រដ្ឋ​សម្រាប់​សិស្សនិសិស្ស​​​។ ពី​ព្រោះ​សិស្សឥណ្ឌា​​ដែលមានឈ្មោះ​រៀន​នៅ​ទីនេះ​ស្រាប់ អាច​ងាយ​សុំ​អន្តេវាសិកដ្ឋាន ស្រួល​ងាយ​​ជាង​សិស្ស​បរទេស​ដែល​ត្រូវ​សុំ​កន្លែងស្នាក់​នៅ​ដោយ​ត្រូវធ្វើ​បែបបទ​ស្មុកស្មាញ​ពីស្រុក​កំណើ​ត​​របស់​គេផ្ទាល់។

សំណុំ​រឿងទាំង​នេះ​ គឺ​បាន​បង្ក​រឿង​អាស្រូវ​ ហើយ​និង​ក៏​បណ្តាល​ឱ្យ​កើត​មាន​ចំនួន​ជន​ភៀសខ្លួន​ជាតិ​ឥណ្ឌា​ច្រើន​ឡើង​នៅ​កាណាដាដែរ​ ​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ