អានតួអត្ថបទ

សំណុំ​រឿង​អ៊ុយហ្គួរ៖ ក្រុង​ប៉ារីស ថា ​ក្រុងប៉េកាំង ​បដិសេធ​ការ​ស៊ើប​អង្កេត នៅ​ខេត្ត​ស៊ីនជាំង​

English-language media have accused President Macron of targeting all Muslims following a spate of attacks
English-language media have accused President Macron of targeting all Muslims following a spate of attacks BERTRAND GUAY AFP
ដោយ៖ ហេង ឧត្តម
១២ នាទី

បារាំង​បាន​បរិហារចិន​ដែល​បាន​បដិសេធ​​ការ​ស៊ើប​អង្កេតសំណុំ​រឿង​អ៊ុយហ្គួរ អ្នក​កាន់សាសនាអ៊ីស្លាម​នៅ​ខេត្ត​ស៊ីនជាំង​ ប៉ែក​និរតី​ប្រទេស​ចិន។ ប្រធានាធិបតីបារាំង អេម៉ាណុយអែល​ ម៉ាក្រុង បាន​ប្រកាសក្នុង​​ថ្ងៃ​សុក្រ ទី៤ ធ្នូ​ថា ក្រុង​ប៉េកាំង​បាន​ច្រាន​ចោល​ មិន​ព្រម​ឱ្យ​ក្រុមអ្នក​​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិចូលទៅ​ត្រួតពិនិត្យ​ស្ថានការ​ណ៍​សិទ្ធិមនុស្ស​ នៅ​ខេត្ត​ស៊ីន​ជាំ​ង​ទេ។

ផ្សាយពាណិជ្ជកម្ម

ចិន​ ទាត់​ចោល​សំណើ​ស៊ើប​អង្កេត​រឿងជនជាតិ​ភាគតិច ​​អ៊ុយហ្គួរ ​ ហើយ​ក៏​មិនអនុញ្ញាតឱ្យ​លូក​លាន់​​​សំណុំ​រឿងនេះ បើទោះបី​ជា​ មាន​សំណើសុំ​​ពី​អង្គការ​ក្រៅរដ្ឋាភិបាល​ និង​ ​ក្រុមអ្នក​​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ ក៏​ដោយ​ នេះបើតាមការបញ្ជាក់​របស់​​ប្រមុខរដ្ឋបារាំងលោកម៉ាក្រុងដែល​បាន​ផ្តល់​សម្ភាសន៍​ឱ្យ​សារព័ត៌មាន​អនឡាញ ឈ្មោះ Brut។​ ចំពោះ​ប្រមុខរដ្ឋ​បារាំង ការ​បដិសេធ​របស់​ចិន គឺ​មិន​អាច​ទទួល​យក​បានទេ ហើយ​ក៏​មិន​សក្តិសម​ក្នុងនាម​ជា​សមាជិក​អចិន្ត្រៃយ៍​មួយ​របស់​​អង្គការ​សហប្រជាជាតិ​។​

កាលពីចុង​ខែ​កក្កដាកន្លង​ទៅ​ ប្រមុខ​​ការទូត​ប្រទេស​បារាំង បាន​ស្នើ​ឱ្យ​ឧត្តម​ស្នងការ​សិទ្ធមនុស្ស​​អង្គការ​សហប្រជាជាតិចូលទៅ​ស៊ើ​បអ​ង្កេត​ពី​វិបត្តិ​សិ​ទ្ធមនុស្ស​នៅ​តំបន់​ស៊ី​ន​ជាំងដែល​រស់នៅ​ដោយ​​​ជន​ជាតិ​ភាគតិចអ៊ុយហ្គួរ អ្នក​កាន់​សាសនា​​អ៊ីស្លាម។ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ សហភាព​អឺរ៉ុបក៏​បន្ត​ស្នើ​ឱ្យ​មាន ​«អ្នក​ស៊ើប​អង្កេត​ឯករាជ្យ»​​​ ចុះ​ទៅ​ខេត្តស៊ីនជាំងដែរ។ ជំហរ​របស់ប្រធានាធិបតី​​​​បារាំង គឺ​បារាំង​មិន​អាច​ទទួល​យក​បាន​លើ​ការ​បំពាន​សិទ្ធមនុស្ស​នៅ​ខេត្ត​ស៊ីនជាំង ហើយ​បារាំង​ថ្កោល​ទោស​យ៉ាង​ដាច់​ណាត់​។

ក្នុង​ថ្ងៃពុធ ទី២ ធ្នូ សហរដ្ឋ​អាមេរិកក៏បានដាក់​វិធានការ​គយលើ​ទំនិញ​ចិន​ផលិតចេញពី​​កប្បាស​ដែល​មាន​ប្រភព​ពី​ខេត្ត​ស៊ីនជាំងដោយ​មិន​នាំចូល​ទឹក​ដី​អាមេរិក។

សូម​ជ្រាបថានៅ​តំបន់​​ស៊ីនជាំង មាន​សេចក្តីរាយការណ៍ជា​​ច្រើនដែល​បញ្ជាក់ថា មាន​​ជនជាតិ​ភាគតិច​អ៊ុយហ្គួរជាង​១លាន​នាក់ ត្រូវ​រដ្ឋអំណាចចិន​ឃុំ​នៅ​ក្នុង​ជំរំលត់ដំ​ ធ្វើ​ទុក្ខ​បុកម្នេញ លាង​ខួរក្បាល និង​បំបិទ​សិទ្ធិ​ខាង​សេរីភាព​ជំនឿ​សាសនា។ តែ​ចិន​បាន​បញ្ជាក់ច្រើន​ដង​ថា ជំរំ​នោះ​មិន​មែន​ជា​ជំរំ​លត់ដំទេ តែ​ជា​ជំរំហ្វឹតហ្វឺន​វិជ្ជាជីវៈដើម្បី​ឲ្យ​ពួក​គេ​ងាយ​ស្រួល​ក្នុង​ការ​រកការងារ​ធ្វើ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ