បេសកកម្មអាល់ហ្វា

តូម៉ា ប៉េស្កេ៖ តើ​មានអ្វីផ្លាស់ប្តូរខ្លះ​នៅលើ​ស្ថានីយ៍អវកាស​អន្តរជាតិ?

តូម៉ា ប៉េស្កេ (Thomas Pesquet) នៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ
តូម៉ា ប៉េស្កេ (Thomas Pesquet) នៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ © RFI/France24

អវកាសយានិក​បារាំង តូម៉ា ប៉េស្កេ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានីយ៍អវកាស​អន្តរជាតិ សម្រាប់​បេសកកម្ម​លើកទី២ ដែល​មាន​ឈ្មោះ​ថា "អាល់ហ្វា"។ នៅក្នុងអំឡុង​បេសកកម្ម​​រយៈពេល​៦ខែ​នេះ តូម៉ា ប៉េស្កេ នឹងនាំ​ប្រិយមិត្ត​​​វិទ្យុបារាំង​អន្តរជាតិ និង​ទូរទស្សន៍ France 24 ឲ្យ​ស្គាល់​ពី​ស្ថានភាព និង​ការរស់​នៅលើ​ស្ថានីយ៍អវកាស។ ចាប់ផ្តើម​ដំបូង នៅ​វគ្គទី១​នេះ គឺ​ស្តីអំពី​ចំណុចដែល​ផ្លាស់ប្តូរ នៅ​ក្នុង​ស្ថានីយ៍អវកាស ចាប់តាំង​ពី​បេសកកម្ម​លើកទី១​របស់​តូម៉ា ប៉េស្កេ។