បារាំង-កូវីដ១៩

រដ្ឋាភិបាល​បារាំង ដក​ចេញ​កាតព្វកិច្ច​ពាក់ម៉ាស​នៅ​ទីខាងក្រៅ បន្ទាប់​ពី​​ការឆ្លងរាលដាល​កូវីដ​បាន​ធូរស្រាល​ច្រើន

លោករដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បារាំង Olivier Veran (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រីបារាំង Jean Castex ក្នុងពេលធ្វើសន្និសីទកាសែត ថ្ងៃទី ១៦ មិថុនា ២០២១
លោករដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បារាំង Olivier Veran (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រីបារាំង Jean Castex ក្នុងពេលធ្វើសន្និសីទកាសែត ថ្ងៃទី ១៦ មិថុនា ២០២១ AFP - THOMAS COEX

ស្ថានការណ៍ការឆ្លងរាលដាលកូវីដ​១៩ នៅប្រទេសបារាំង បានធូរស្រាលច្រើន នេះបើផ្អែកតាម​លោក​នាយករដ្ឋមន្ត្រីបារាំង ដែលបានធ្វើសន្និសីទកាសែត ប្រកាសពីវិធានការ បន្ធូរសំរាលមួយចំនួន។ ចាប់ពីថ្ងៃសុក្រទី ១៧មិថុនាទៅ ប្រជាជនបារាំង លែងមានកាតព្វកិច្ចពាក់ម៉ាស នៅទីខាងក្រៅទៀតហើយ។ ចំណែកបំរាមគោរចរ ដែលហាមចេញដើរហើរខាងក្រៅចាប់ពីម៉ោង១១យប់ទៅ នឹងត្រូវលុបចោល ចាប់ពីថ្ងៃអាទិត្យ​ចុងសប្តាហ៍នេះ។ លោក នាយករដ្ឋ​មន្រ្តី បានអះអាងថា យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើទៅយ៉ាងរហ័ស លើសពីការរំពឹងទុក ដោយគិតមកត្រឹមពេល អ្នកចាក់ដូសទីមួយ មានចំនួនសរុប​ ៣០លាននាក់ហើយ។