បារាំង-កូវីដ១៩

លោក​ម៉ាក្រុង កំណត់កាតព្វកិច្ចចាក់​វ៉ាក់សាំង ទៅលើ​​បុគ្គលិកពេទ្យ និង​អ្នកធ្វើការ​​ជាប់ជាមួយ​​​​មនុស្ស​​ប្រឈម

លោក​ប្រធានាធិបតីបារាំង ក្នុងពេលថ្លែងសន្ទរកថា ទៅកាន់ប្រជាជាតិបារាំង យប់ថ្ងៃចន្ទ ទី​១២ កក្កដា ២០២១
លោក​ប្រធានាធិបតីបារាំង ក្នុងពេលថ្លែងសន្ទរកថា ទៅកាន់ប្រជាជាតិបារាំង យប់ថ្ងៃចន្ទ ទី​១២ កក្កដា ២០២១ © France Télévisions

កូវីដ១៩ទំរង់បំប្លែងខ្លួនដែលតា កំពុងតែស្ទុះឡើងឆ្លងរាលដាលជាខ្លាំងនៅបារាំង។ ថ្វីបើ ប្រជាជនបារាំងប្រមាណ​៣៨លាននាក់ បានចាក់វ៉ាក់សាំងបានយ៉ាងហោច​មួយដូស ក្តី តែនៅតែមាន​មនុស្ស​មួយចំនួន​ មិនចង់វ៉ាក់សាំងទេ។ លោក​ម៉ាក្រុង ប្រធានាធិបតី​បារាំង បានថ្លែងសន្ទរកថា​ កាលពីយប់ថ្ងៃចន្ទទី១២កក្កដា ដោយ​លោកបានសម្រេច កំណត់ឲ្យ​បុគ្គលិកពេទ្យ និងអ្នកធ្វើការជាប់ជាមួយ​អ្នក​​ងាយ​រងគ្រោះទាំងអស់ ត្រូវ​តែមានកាតព្វកិច្ចចាក់វ៉ាក់សាំងឲ្យ​បាន​មុន​ថ្ងៃទី​១៥កញ្ញា។​មុននឹងអាច​ចូល ទៅក្នុងទីកន្លែងជួបជុំមនុស្ស​លើសពី​៥០នាក់ ​​ដូចជា​រោង​ភាពយន្ត រោងល្ខោន ឬមណ្ឌលកំសាន្តនានា ប្រជាជនបារាំងអាយុចាប់ពី​១២​ឆ្នាំ​ឡើងទៅ គឺត្រូវមានកាតព្វកិច្ច បង្ហាញ​លិខិតបញ្ជាក់ ថាបានចាក់វ៉ាក់សាំងហើយ​ ឬលទ្ធផលតេស្តអវិជ្ជមាន​។

ផ្សាយពាណិជ្ជកម្ម

សម្រង់​ប្រសាសន៍ ​លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ប្រែសម្រួល​ដោយ​ ម៉ម ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI