អានតួអត្ថបទ

អាជ្ញាធរ​ឥណ្ឌូណេស៊ី​ ថា​អាច​កំណត់​ទីតាំង​ដែល​យន្តហោះ​Boein​g​​៧៣៧​ ធ្លាក់​

មន្ត្រីប៉ូលីសឥណ្ឌូណេស៊ី ឈរក្បែររបស់របរផ្ទាល់ខ្លួនរបស់អ្នកដំណើរយន្តហោះ Boeing៧៣៧ នាថ្ងៃីទ៣១ តុលា ឆ្នាំ២០១៨។
មន្ត្រីប៉ូលីសឥណ្ឌូណេស៊ី ឈរក្បែររបស់របរផ្ទាល់ខ្លួនរបស់អ្នកដំណើរយន្តហោះ Boeing៧៣៧ នាថ្ងៃីទ៣១ តុលា ឆ្នាំ២០១៨។ REUTERS/Willy Kurniawan
ដោយ៖ អ៊ុង គឹមអ៊ាន់
៨ នាទី

នៅ​ថ្ងៃពុធ​ ទី៣១​ តុលា​នេះ​ ប្រមុខ​យោធា​ឥណ្ឌូណេស៊ី​ បានឲ្យ​ដឹងថា​ គេអាច​កំណត់​បាន​ហើយ​នូវទីតាំ​ង ​តួយន្តហោះ​ Boeing ៧៣៧​ ដែលធ្លាក់ក្នុងសមុទ្រ ។ ការ​ប្រកាសនេះ​ បានធ្វើឡើង​ក្នុង​រយៈពីរ​ថ្ងៃ​ ក្រោយពី​គ្រោះឧបទ្ទវហេតុ​ធ្លាក់យន្ត​ ដែលមាន​ផ្ទុក​អ្នកដំណើរ​ចំនួន១៨៩​។

ផ្សាយពាណិជ្ជកម្ម

ក្នុងខណៈនេះ​ ឥណ្ឌូណេស៊ី​ ជឿជាក់​ក្នុងចិត្ត​ហើយថា​ គេអាច​កំណត់​បានហើយ​នូវទីតាំង ​ដែល​តួយន្តហោះ​ Boeing ៧៣៧​ បានធ្លាក់​។ នេះ​ជាការ​គូសបង្ហាញ​ របស់​អាជ្ញាធរឥណ្ឌូនេស៊ី។

មួយវិញទៀត​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ ក៏បាន​និយាយ​ទៀតថា​ អាជ្ញាធរ​បាននិង​កំពុងខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​ នៅម្តុំ​ទីតាំង​យន្តហោះ​ ដែលបាន​ធ្លាក់ក្នុង​ទឹកសមុទ្រ​ជម្រៅ​ប្រមាណជា​ ៣០-៤០ ម៉ែត្រ ដោយ​សង្ឃឹមថា​នឹងអាច​ រកឃើញ​កំណត់ត្រា​ទិន្នន័យ​ហោះហើរ​សំខាន់ៗ​បន្ថែមទៀត​។

បន្ថែមលើនេះ​ អាជ្ញាធរ​បានឲ្យដឹងទៀតថា​ អ្នកជំនាញ​ឥណ្ឌូណេស៊ី​ ទើបបាន​រកឃើញ​សញ្ញា​នៃ​ប្រអប់ខ្មៅ​ របស់​សាកសព​យន្តហោះ​ Boeing ៧៣៧​។ ដូចនេះហើយ​ មូលហេតុ​ពិតប្រាកដ​ដែល​ធ្វើឲ្យ​យន្តហោះ​ធ្លាក់​នឹង​ត្រូវ​លាតត្រដាង​ក្នុងពេលឆាប់ៗ​ជាមិនខាន​។

សូមជម្រាបថា​ រហូត​មកដល់ពេលនេះ​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ​បានបញ្ជូន​ អ្នកជំនាញមុជទឹក​ និងក្រុមសង្គ្រោះបន្ទាន់​រាប់សិបនាក់​ រួមជាមួយ​ឧទ្ធម្ភាគចក្រ​ ហើយនិង​នាវា​ផងដែរ ​ក្នុង​ប្រតិបត្តិការ​ស្វែងរក​ជនរងគ្រោះ​ ប៉ុន្តែ​អាជ្ញាធរ​បានលើកឡើងថា​ មិនបាន​រកឃើញ​អ្នកនៅ​រស់រាន​មានជីវិត​ណាម្នាក់​ឡើយ។

មួយវិញទៀត​ ក្រោយ​គ្រោះថ្នាក់​ធ្លាក់យន្តហោះ​នេះ​ រដ្ឋាភិបាលទី​ក្រុងហ្សាកាតា​ក៏បាន​បញ្ជាឱ្យ​នាយកបច្ចេកទេស​ និង​បុគ្គលិកបច្ចេកទេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Lion Ai​r លាឈប់​ពីកាងារ​ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ