កម្ពុជា

ក្រសួងសាធារណៈការទទូច​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​សេវា​រដ្ឋ​ដែល​មាន​ស្រាប់​ក្នុង​ការ​ប្ដូរ​ប័ណ្ណ​បើកបរ

កន្លែងផ្ដល់សេវាសាធារណៈស្ថិតក្នុងនៅក្នុងទីស្នាក់ការក្រសួងសាធារណៈការថ្មី
កន្លែងផ្ដល់សេវាសាធារណៈស្ថិតក្នុងនៅក្នុងទីស្នាក់ការក្រសួងសាធារណៈការថ្មី © ក្រសួងសាធារណៈការ

រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល នៅ​ថ្ងៃ​ទី​២៩​មករា​ម្សិលមិញ​បានអំពាវ​នាវ​ជា​ថ្មី​ទៀត​ដល់​ប្រជាពលរដ្ឋ​រួមគ្នា​ប្រើប្រាស់​សេវា​រដ្ឋ​ដែល​ស្រាប់​ក្នុង​ការ ប្ដូរ​ប័ណ្ណ​បើកបរ ធ្វើ​ប័ណ្ណ​បើក​បរ ពន្យា​ប័ណ្ណ​បើកបរ កាត់​ឈ្មោះ​រថយន្ត និង​ដូរ​កាត​គ្រី​ជាដើម។ បើតាម​លោក ស៊ុន ចាន់ថុន  ការ​ចូលរួម​របស់​ពលរដ្ឋ​ក្នុងការ​ប្រើប្រាស់​សេវារដ្ឋ​គឺជា​ការ​រួម​ចំណែក​លុប​បំបាត់​អំពើ​ពុក​រលួយ។ នេះ​ក៏ដោយ​សារ​តែ​កន្លង​មក​ប្រជាពល​រដ្ឋ​ភាគច្រើន​បាន​ចំណាយ​លុយ​ឲ្យ​ទៅ​ឈ្មួញ​រត់​ការ​លើ​បញ្ហា​នេះ។   សូម​ជម្រាប​ជូន​ថា​ ពលរដ្ឋ​អាច​ស្វែង​សេវា​ប្ដូរប័ណ្ណ​បើកបរ ធ្វើ​ប័ណ្ណ​បើកបរ ពន្យា​ប័ណ្ណ​បើកបរ កាត់ឈ្មោះ​រថយន្ត និង​ដូរ​កាត​គ្រី​ជា​ដើម នៅ​ផ្សារ​ទំនើប​អ៊ីអន១ អ៊ីអន២ និង​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ផ្ទាល់​តែ​ម្ដង​ស្ថិត​នៅ​បណ្ដោយ​ផ្លូវ​ជា សុផារ៉ា៕

ផ្សាយពាណិជ្ជកម្ម
លោក​ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណៈការ
លោក​ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណៈការ RFI/ សហការី
សូមស្ដាប់ការលើកឡើងរបស់លោក ស៊ុន ចានថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន៖

Sun Chanthol

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI