គណបក្ស​ទទួល​បាន​អាសនៈ​ពី​ការ​បែង​ចែក​អាសនៈ​អតីត​CNRP ថា​ការ​ទទួល​យក​អាសនៈ គឺ​ដើម្បីពង្រឹង​នីតិរដ្ឋ​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

សំឡេង ១១:០៦
សមាជិកសភាថ្មីទាំង៤៤រូប នាំមុខដោយសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានចូលទៅធ្វើពិធីសច្ចាប្រណិ​ធាន ​នៅ​ក្នុង​ព្រះបរមរាជ​វាំង ​ថ្ងៃទី ​២៨ ​វិច្ឆិកា ​ឆ្នាំ ​២០១៧​។​
សមាជិកសភាថ្មីទាំង៤៤រូប នាំមុខដោយសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានចូលទៅធ្វើពិធីសច្ចាប្រណិ​ធាន ​នៅ​ក្នុង​ព្រះបរមរាជ​វាំង ​ថ្ងៃទី ​២៨ ​វិច្ឆិកា ​ឆ្នាំ ​២០១៧​។​ @សហការី

ក្រោយ​ការ​ប្រកាស​សុពលភាព តំណាង​រាស្រ្ត​ថ្មី​៤៤ អង្គ​/​រូប ដែល​បាន​មក​ពី​ការ​បែង​ចែក​អាសនៈ​របស់អតីត​គណបក្ស​សង្រ្គោះ​ជាតិ និង​ខណៈ​ដែល​អាសនៈ​ចំនួន​១១​ទៀត​ ដែល​នៅ​សល់ ត្រូវ​បាន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​។ អតីត​មន្រ្តី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ នៅ​តែ​បន្ត​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ផ្សេង​ទៀត​ដែល​ទទួល​យក​អាសនៈ​របស់​ខ្លួន ថា​ជា​ការ​ប្លន់​អាសនៈ និង​ជា​ទង្វើ​ក្បត់​ឆន្ទៈ​របស់​រាស្រ្ត​ដែល​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​មួយ​នេះ។ យ៉ាង​ណា​ក៏​ដោយ គណបក្ស​កាន់​អំណាច និង​គណបក្ស​ដែល​ទទួល​បាន​អាសនៈ​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ថា​ការ​ទទួល​យក​អាសនៈ​នេះ​គឺ​ជា​ការ​ពង្រឹង​នីតិរដ្ឋ និង​លទ្ធិ​ប្រជាធិប​តេយ្យ​នៅកម្ពុជា​។ ត​ទៅ​នេះ​សូម​ស្តាប់​សេចក្តី​រាយការណ៍​របស់​ សរ ពិសី៖