១១ឆ្នាំក្រោយពីមហាភេរវកម្ World Trade center ថ្មីលេចចេញរូបរាងហើយ
ទីក្រុង New York រំលឹកខួប១១ឆ្នាំនៃមហាភេរវកម្មថ្ងៃ១១កញ្ញា២០០១។ ១១ ឆ្នាំក្រោយមក សង្កាត់នៃ World Trade center បានផ្លាស់ប្តូររូបរាងខ្លួនយ៉ាងសម្បើមអស្ចារ្យ។ ឥឡូវនេះ អគារថ្មីៗដ៏ខ្ពស់ស្កឹមស្កៃដែលបានសាងសង់នៅទីនេះ ក៏បានជិតចប់សព្វគ្រប់អស់ហើយដែរ។ រីឯ ដានស្មាមដែលបន្សល់ទុក ក្រោយពីមហាភេរវកម្មនៅម្តុំក្រុងManhattan ក៏កំពុងតែរលាយបាត់បង់បន្តិចម្តងៗហើយដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រជាជនអាមេរិកាំងនៅទីក្រុង New York ឈប់និយាយទៀតហើយ ពាក្យ Ground zéro ទីកន្លែងដែលត្រូវទទួលរងមហន្តរាយគ្មានសេសសល់ ដោយមហាភេរវកម្មថ្ងៃ១១កញ្ញាឆ្នាំ២០០១ ។ តែឥឡូវនេះ គេ ត្រឡប់មកនិយាយជាពាក្យសាមញ្ញថា World Trade center។ អគារដ៏ខ្ពស់ស្កឹមស្កៃ ខ្ពស់ អសារ្យ ចំនួន៤ ដែល ត្រូវបានសាងសង់ ក្នុងសង្កាត់ Manhattan បានលេចចេញជារូបរាងមកដាក់ជំនួស អគារភ្លោះក្នុងអតីតកាល។
អគារ World Trade center ថ្មី ដែលមាន កំពស់ ១០៤ ជាន់ ត្រូវបានគេប្រសិទ្ធនាមឲ្យ ថា « Freedom Tower » ឬ “អគារសេរីភាព” និង ដែល ជាអគារមួយដ៏ខ្ពស់ជាងគេបំផុតនៅទីក្រុង New York។ នៅម្តុំជុំវិញ ការដ្ឋានសាងសង់ នៃសង្កាត់ Manhattan ក្នុងទីក្រុង New York “ជីវភាព បានចាប់ផ្តើមមានសកម្មភាពឡើងវិញហើយ”-នេះ ជាការអះអាងរបស់លោក Dara McQyullan -អ្នកអភិវឌ្ឍន៍ម្នាក់នៃទីអគារ World Trade center ថ្មី ដោយ បានបញ្ជាក់បន្ថែមទៀតថា “ក្រោយពីមហាភេរវកម្ម១១កញ្ញាមក មានការផ្លាស់ប្តូរមួយដ៏សម្បើមអស្ចារ្យ គឺប្រជាជននៅ សង្កាត់ Manhattan បានកើនចំនួនជាទ្វេគុណគឺ ពីចំនួន ៣ម៉ឺននាក់ ដល់ ៦ម៉ឺននាក់។ យោងតាម លោក Dara McQyullan ដដែល “ គឺពុំមែនមានតែអគារប៉ុណ្ណោះទេ ក៏ប៉ុន្តែ គឺសង្កាត់ Manhattan ទាំងមូលតែម្តង ដែលបានផ្លាស់ប្តូរមុខមាត់ថ្មី »។
ដោយឡែក ការដ្ឋានសាងសង់សារមន្ទីរ ១១កញ្ញា » នៅតែផ្អាកគ្មានដំណើរការដដែលដោយហេតុតែមានជម្លោះទាស់ទែងគ្នាអំពីហិរញ្ញវត្ថុ រវាងក្រុងនិងរដ្ឋ New York ។ ជាការពិតឥតសង្ស័យឡើយ គឺ គេត្រូវរង់ចាំពេលវេលាជាច្រើនឆ្នាំខាងមុខទៀត មុននឹងការដ្ឋាននៃសារមន្ទីរ១១កញ្ញា នឹងត្រូវសាងសង់ចប់សព្វគ្រប់ ផ្ទុយទៅវិញ World Trade Center ពីអំណេះតទៅមានមុខមាត់មួយហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ