អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក សួង សុភ័ណ្ឌ៖ ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ ឱ្យ​បន្ត​ដំណើការ​គណបក្ស​អំណាច​ខ្មែរ ជា​រឿង​យុត្តិធម៌​

សំឡេង ១១:៤៥
លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ
លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ @សហការី

ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី ២៨ កញ្ញា ​បាន​សម្រេច​ឱ្យ​គណបក្ស​អំណាច​ខ្មែរ ដែល​មាន​លោក សួង សុភ័ណ្ឌ ជាប្រធាន បន្ត​ដំណើការ​ទៅមុខ​ជា​ធម្មតា​។ ការ​សម្រេច​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ ក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ និងលោក សួន សេរីរដ្ឋា ជា​អតីត​ប្រធាន​គណប​ក្ស ទៅ​ប្រជុំ​ពិភាក្សា ដើម្បី​ដោះ​ស្រាយ​ភាព​ស្រប​ច្បាប់ ក្នុងការ​ដឹកនាំ​គណបក្ស​មួយ​នេះ​។ លោក សួន​ សេរីរដ្ឋា បដិសេធ មិន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ​ទេ។ ចំណែក លោក សួង សុភ័ណ្ឌ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​នៃ​គណបក្សអំណាច​ខ្មែរ បាន​សម្តែង​ការ​សាទរ​ចំពោះ​ការ​សម្រេច​នេះ និង​អះអាង​ថា លោក នឹង​បញ្ជូន​ឯកសារ​ផ្ទៃ​ក្នុង​បន្ថែម​ទៀត​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​បង្ហាញ​ពី​ភាព​ស្រប​ច្បាប់​ក្នុង​ការ​ដឹក​នាំ​គណបក្ស ​។  

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ