កម្ពុជា

ថ្ងៃ​បើក​​បវេសនកាល​​ថ្មី​​ ជា​​ថ្ងៃ​​ទិវា​​មនុស្ស​ចាស់​

ក្រៅតែ​ជា​ថ្ងៃ​នៃបវេសនកាល​​ថ្មី​ ថ្ងៃ​ទី១តុលា ក៏​ជា​ថ្ងៃ​​រំលឹក​ការដឹងគុណ​ដល់​មនុស្សចាស់​ផងដែរ។
ក្រៅតែ​ជា​ថ្ងៃ​នៃបវេសនកាល​​ថ្មី​ ថ្ងៃ​ទី១តុលា ក៏​ជា​ថ្ងៃ​​រំលឹក​ការដឹងគុណ​ដល់​មនុស្សចាស់​ផងដែរ។ © Reuters

ថ្ងៃ១តុលា​នេះ ជា​ថ្ងៃ​បើក​បវេសនកាល និង​ជា​ទិវា​មនុស្ស​ចាស់។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី៣០ ខែកញ្ញា បានចេញ​សារាចរ​ណែនាំ អំពី​ការរៀបចំ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ថ្ងៃ១តុលា។ ប្រធានបទ​នៃ​ទិវា​មនុស្ស​ចាស់​ឆ្នាំនេះ គឺ “គោរព​ដឹងគុណ​មនុស្ស​ចាស់ គឺជា​ក​ត្ត​ញ្ញូ​តា​ធម៌ គ្រួសារ​មាន​សុភមង្គល សង្គម​រីកចម្រើន។  

ផ្សាយពាណិជ្ជកម្ម

បើតាម​សារ​ចរ​ដដែល​នេះ ការ​ប្រារព្ធ​ទិវា​មនុស្ស​ចាស់ ថ្ងៃ១តុលា មាន​គោលបំណង​លើកកម្ពស់​កិច្ច​គាំពារ​ដ៏​មាន​ប្រសិទ្ធ​ភាព សំដៅ​លើកស្ទួយ​សុខុមាលភាព​របស់​មនុស្ស​ចាស់​ឱ្យបាន​ល្អប្រសើរ ហើយក៏​បង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​របស់​មនុស្ស​ចាស់ នៅក្នុង​សង្គមជាតិ។ មនុស្ស​ចាស់ ជា​អ្នកបង្កើត​ធនធានមនុស្ស ផ្តល់នូវ​ចំណេះដឹង និង​បទពិសោធន៍​ច្រើន សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

នៅក្នុង​លិខិត​ដាច់ដោយឡែក​មួយទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូលរួម​អបអរសាទរ ដល់​ការបើក​បវេសនកាល​ថ្មី​របស់​សិស្សានុសិស្ស សម្រាប់​ឆ្នាំ​សិក្សា ២០១៣-២០១៤ ដែល​នឹង​ចាប់ផ្តើម​ នៅ​ថ្ងៃទី១តុលា​នេះ។ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អំពាវនាវ​នៅក្នុង​លិខិត​នោះ ឲ្យ​សិស្សានុសិស្ស ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​ស្តាប់​ការអប់រំ​របស់លោក​គ្រូ​ អ្នកគ្រូ។ លោក​ក៏បាន​លើកឡើងថា រដ្ឋាភិបាល​អាណ្ត​ត្តិ​ថ្មី នឹង​ប្រើ​យុទ្ធសាស្ត្រ​លើកស្ទួយ​ដល់​ជីវភាព​គ្រូបង្រៀន ដើម្បី​ឲ្យ​ការអប់រំ​នៅ​កម្ពុជា​ កាន់​តែ​ល្អ​ប្រសើរ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI