បទយកការណ៍

និសិ្សត​កម្ពុជា​៣៦​នាក់​​នឹង​ចេញ​ទៅ​រៀន​នៅ​​ជប៉ុន​ នៅ​ដើម​ខែ​មេសា​នេះ​

សំឡេង ០៨:០៣
និស្សិតកម្ពុជាដែលជាប់អាហារូបករណ៏ទៅសិក្សានៅប្រទេសជប៉ុន
និស្សិតកម្ពុជាដែលជាប់អាហារូបករណ៏ទៅសិក្សានៅប្រទេសជប៉ុន RFI/Im Navin

និសិ្សតខ្មែរ​ចំនួន​៣៦​នាក់ បាន​ប្រលងជាប់​ក្នុង​ចំណោម​និសិ្សត​រាប់រយ​នាក់ ​ដែល​បាន​ដាក់​ពាក្យ​ប្រលង​អាហារូបករណ៏​ទៅ​សិក្សា​ នៅ​ប្រទេស​ជប៉ុន។ និស្សិត​ជាប់​អាហារូបករណ៏​ទំាង​៣៦​នាក់​នេះ នឹង​ទៅ​រៀន​នៅ​ជប៉ុន​លើ​ជំនាញ​ផ្សេងៗ​គ្នា មាន​ដូចជា​ការស្រាវជ្រាវ​បច្ចេកវិទ្យា និង​ផ្នែក​អេឡិចត្រូនិច។ នៅក្នុង​ពិធី​ជប់លៀង​ជូន​ដំណើរ​និស្សិត​ទំាង​៣៦​នាក់ កាលពី​រាត្រី​ថ្ងៃ​ទី​២៧​មីនា មន្រ្តី​ក្រសួង​​អប់រំ ​ប្រទេស​កម្ពុជា បាន​ចាត់ទុក​និសិ្សត​ជាប់អាហារូបករណ៏​ទំាងនោះ​ ជា​ធនធាន​មនុស្ស​ដ៏​សំខាន់​ដែលនឹង​ចូលរួម​អភិវឌ្ឍន៏​ប្រទេស​កម្ពុជា នៅពេល​ដែល​ពួកគេ​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ។​

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI