អានតួអត្ថបទ
កម្ពុជា

អតីត​អ្នកភូមិ​ដី​ក្រហម​ប្រារព្ធ​ខួប​៥​ឆ្នាំ​នៃ​ការ​បណ្តេញ​ចេញ

​ខួប​៥​ឆ្នាំ​​នៃ​​ការ​បណ្តេញ​​ចេញ​ពី​​ទី​លំនៅ អតីត​​អ្នក​ភូមិ​ដីក្រហម​ បាននាំគ្នា​ឈរ​តំរៀប​គ្នា​ជា​ជួរ​កាន់​បដាធំៗ នៅ​ថ្ងៃទី២៤មករា ២០១១៤។
​ខួប​៥​ឆ្នាំ​​នៃ​​ការ​បណ្តេញ​​ចេញ​ពី​​ទី​លំនៅ អតីត​​អ្នក​ភូមិ​ដីក្រហម​ បាននាំគ្នា​ឈរ​តំរៀប​គ្នា​ជា​ជួរ​កាន់​បដាធំៗ នៅ​ថ្ងៃទី២៤មករា ២០១១៤។ RFI/Siv Channa
ដោយ៖ ញឹម សុផល
១៧ នាទី

អតីត​អ្នក​ភូម​ដីក្រហម​ដែលមាន​ការចូលរួម​ពី​អ្នកភូមិ​បុរី​កីឡា និង​អ្នកភូមិ​បឹងកក់ ចំនួន​ជាង ១០០នាក់ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី២៤មករា បាន​ប្រមូល​ផ្តុំគ្នា​នៅ​តំបន់​ដែល​ពួគគេ​ធ្លាប់​រស់នៅ ក្នុង​សង្កាត់​ទន្លេបាសាក់​ខ័​ណ្ឌ​ចំការមន ក្រុងភ្នំពេញ ក្បែរ​ស្ថានទូត​រុស្សី។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ឱកាស​ខួប៥ឆ្នាំ​នៃ​ការបណ្តេញ​ចេញពី​ទីលំនៅ អតីត​អ្នកភូមិ​ដីក្រហម​បាននាំគ្នា​ឈរ​តំរៀប​គ្នា​ជា​ជួរ​កាន់​បដាធំៗរាង​ទ្រវែង​បណ្តាក់​គ្នា​នៅ​នឹង​ដៃ ដែល​ក្នុង​ផ្ទាំង​បដា​ស ខ្មៅ ទាំងនោះ មាន​បោះពុម្ព​រូបភាព​នៃ​សកម្មភាព​អាជ្ញាធរ​បណ្តេញ​ប្រជាជន​ចេញពី​ដី ដែល​ពួកគេ​ធ្លាប់​រស់នៅ​កាលពី៥ឆ្នាំមុន។ ប្រជាជន​ដែល​បាន​លើក​បដា​សរសេរ​អក្សរ​ខ្មែរ​ថា «បញ្ឈប់​ការបណ្តេញ ចេញ» និង​អក្ស​អង់គ្លេស​ថា «Stop Eviction» ឬក៏​ពាក្យ​ថា «ទីក្រុង​សម្រាប់​យើងទាំងអស់គ្នា» បាន​ចំណាយពេល​ប្រមាណ​ជាង​មួយ​ម៉ោង​ថ្លែង​ប្រកបដោយ​ការរិះគន់​អំពី​អនុស្សាវរីយ៍​ជូរចត់ កាលពី​អតីតកាល​នៅ​ទីនោះ​បន្ទាប់ពី​មានការ​សូត្រមន្ត​តាមបែប​សាសនា​ដោយ​ព្រះសង្ឃ​ប្រមាណ​ជាង១០អង្គ។

 
អ្នក​អតីត​អ្នកភូមិ​ដីក្រហម បាន​ថ្លែង​តាម​ឧ​ឃោស​ន​ស័ព្ទ​ជា​បន្តបន្ទាប់​គ្នា​ដោយ​រំលឹក​ពី
ព្រឹត្តិការណ៍​​បណ្តេញចេញ​ដោយ​កងកំលាំង និង​កំលាំង​សម​ត្ថិ​ច្ច​ស៊ីវិល​កាលពី​ឆ្នាំ២០០១។ ការ​ថ្លែង​រិះគន់​នៃ​ការបណ្តេញចេញ​ដើម្បី​យក​ដី​អភិវឌ្ឍន៍​ក៏បាន​លើកឡើង​ផងដែរ​ពី​អតីត​អ្នកភូមិ ដោយសារតែ​ពេលនេះ មិនឃើញ​មាន​សកម្មភាព​អភិវឌ្ឍន៍​អ្វី​ជា​ដុំកំភួន ក្រៅតែពី​ជួល​ទីនោះ
ឲ្យ​អ្នករកស៊ី​បើកហាង​បៀ​ហ្គា​ឌិន​ព្រោងព្រាធ និង​ធ្វើជា​តារាង​បាល់តុង​យកលុយ។ អ្នកភូមិ​បឹងកក់​ដទៃទៀត​បាន​ហៅ​ពិធី​ជួបជុំ​នេះ​ថា ជាការ​រំលឹក​ខួប​ដ៏​ឈឺចាប់​មួយ​បន្ទាប់ពី៥ឆ្នាំមុន។

លោក សៀ ភិរម្យ នាយក​ក្រុម​លេខាធិការដ្ឋាន នៃ​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​នៅតែ​មិនបាន​ដោះស្រាយ​សមធម៌​ដល់​អ្នកភូមិ​ដីក្រហម ដែល​ត្រូវបាន​បណ្តេញចេញ​អស់​រយៈពេល៥ឆ្នាំ​កន្លងទៅនេះ។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូបនេះ​បញ្ជាក់ថា​អ្នកភូមិ​ដី​អតីត​ក្រហម​មាន​បញ្ហា​ជីវភាព និង​ការ​ស្នាក់នៅ​យ៉ាង​ខ្លាំង​​បន្ទាប់ពី​ការបណ្តេញ​ចេញពី​អតីត​តំបន់​សេដ្ឋកិច្ច​របស់​ពួកគាត់។ លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ​មិនមាន​អត្ថាធិប្បាយ​ទេ ទាក់ទង​ទៅនឹង​ការ​ប្រារព្ធ​ខួប​របស់​អតីត​អ្នក​ភូម​ដីក្រហម​នៅថ្ងៃនេះ។

ទោះជា​យ៉ាងណាក៏ដោយ​ពិធី​ដែល​មានការ​រំលឹក​ឡើង​យ៉ាង​ទៀងទាត់​ជា​រៀងរាល់ឆ្នាំ​នោះ មិនមាន​ការហាមឃាត់​ឬ​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​ឡើយ ដែល​នេះ​ត្រូវ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពិពណ៌នា​ថា ជាការ​វ័យឆ្លាត​របស់​រដ្ឋាភិបាល​ខណៈដែល​ស្ថានការណ៍​នយោបាយ​កំពុងមាន​ភាព​តានតឹង។

សូមបញ្ជាក់ថា ប្រជាជន​តំបន់​ដីក្រហម​ប្រមាណ​ជាង១០០ គ្រសារ​ចុងក្រោយ ក្នុងចំណោម​ប្រជាជន​សរុប​នៅ​ទីនោះ​ជាង១ពាន់​គ្រួសារ ត្រូវបាន​អាជ្ញាធរ​បណ្តេញចេញ​ដោយ​កំលាំង​កាលពី​ឆ្នាំ២០០៩ បន្ទាប់ពី​ពួកគេ​មិន​ព្រម​ទទួលយក​សំណង​ដែល​មិនត្រូវ​នឹង​ទីផ្សារ​ដីធ្លី។
ពួកគាត់​ត្រូវបាន​ដឹក​ទៅកាន់​តំបន់ភ្នំ​បាត ស្រុក​ឧ​ត្តុ​ង្គ​ខេត្តកណ្តាល ប្រមាណ​ជា៥០គីឡូម៉ែត្រ​ពី​រាជធានី កន្លែង​ដែល​មិនមាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ