ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

លោកAlex សកម្មជន​ការពារ​តំបន់​អារ៉ែង​អស់​សិទ្ធិ​ស្នាក់​នៅ​លើ​ទឹក​ដី​កម្ពុជា

សំឡេង ០៩:៤៤
លោក Alejandro Gonzalez Davidson ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ​(រូបខាងស្តាំ)​។
លោក Alejandro Gonzalez Davidson ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ​(រូបខាងស្តាំ)​។ @ Facebook របស់លោក Alejandro Gonzalez Davidson

លោកAlex Gonzalez Davidsonប្រធាន​ចលនា​មាតា​ធម្មជាតិ និង​ជា​សកម្មជន​ការពារ​បរិស្ថាន​យ៉ាង​សកម្ម​មួយរូប​នៅក្នុង​តំបន់​អា​រ៉ែង ខេត្ត​កោះកុង ត្រូវ​បាន​ក្រសួងមហា​ផ្ទៃ​កំណត់​ឲ្យ​អស់​សិទ្ធិ​ស្នាក់​នៅ​ក្នុង​ទឹកដី​កម្ពុជា​ទៀត​ហើយ ចាប់ពី​ថ្ងៃ​ទី​២០ កុម្ភៈ​ខាង​មុខ​នេះ​ត​ទៅ។ ការ​សម្រេច​នេះ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អង្គការ​សង្គម​ស៊ីវិល ។ ក៏​ប៉ុន្តែ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា អ្វី​ដែល​ខ្លួន​ធ្វើ​នេះ គឺ​អនុវត្ត​តាម​ច្បាប់​កម្ពុជា​ប៉ុណ្ណោះ។ជាងនេះ​ទៅ​ទៀត ក្រសួង​មហាផ្ទៃ​បាន​ដាក់​កំហិត​ឲ្យ​លោក Alexចាក​ចេញ​ពី​ប្រទេស​កម្ពុជា​មុន​ថ្ងៃ​ទី​២០ កុម្ភៈ តែ​សកម្មជន​ការពារ​បរិស្ថាន​ជន​ជាតិ​អេស្ប៉ាញ​រូបនេះ បាន​អះអាង​ថា នឹង​មិន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​តាម​ការ​ដាក់​កំហិត​របស់​ក្រសួង​មហាផ្ទៃ​នោះ​ឡើយ​។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI