បារាំង-ឧស្សាហកម្ម

លោករដ្ឋមន្ត្រី​ Arnaud​ Montebourg ​ចេញបង្ហាញ​ផែនការ​ជួយជំរុញ​គាំទ្រ​ឧស្សាហកម្ម​បារាំង​

លោក​ Arnaud Montebourg​ រដ្ឋមន្ត្រី​ក្រសួង​ជួយ​លើក​ដម្កើង​ផលិតផល​ឬ​ក្រសួង​ឧស្សាហកម្ម​ ​
លោក​ Arnaud Montebourg​ រដ្ឋមន្ត្រី​ក្រសួង​ជួយ​លើក​ដម្កើង​ផលិតផល​ឬ​ក្រសួង​ឧស្សាហកម្ម​ ​ REUTERS/Charles Platiau

នៅថ្ងៃពុធ​ទី២៥​កក្កដា​ឆ្នាំ២០១២​នេះ​ ​ គេច្បាស់ជា​នឹង​ដឹង​ពី​ផែនការ​ជួយ​ជំរុញ​គាំទ្រ​ឧស្សាហកម្ម​ផលិត​រថយន្ត​បារាំង។​ លោក​ Arnaud Montebourg​ រដ្ឋមន្ត្រី​ក្រសួង​ជួយ​លើក​ដម្កើង​ផលិតផល​ឬ​ក្រសួង​ឧស្សាហកម្ម​ត្រូវ​ចេញ​បង្ហាញ​ឲ្យ​ឃើញ​នួវ​ផែនការ​របស់​រដ្ឋាភិបាល​បារាំង​នៅ​ថ្ងៃនេះ។  

ផ្សាយពាណិជ្ជកម្ម

ផែនការ​ជួយ​គាំទ្រ​ឧស្សាហកម្ម​ផលិត​រថយន្ត​បារាំង​របស់​ លោក​ Arnaud Montebourg​ រដ្ឋមន្ត្រី​ក្រសួង​ជួយ​លើក​ដម្កើង​ផលិតផល​ឬ​ក្រសួង​ឧស្សាហកម្ម​ ​ ធ្លាក់ចំ​ពេល​ដែល​សង្គ្រាម​ប៉ាកា​បាន​កើតមាន​ជុំវិញ​ការរិះរក​ដំណោះ​ស្រាយ​ឲ្យ​បញ្ហា​ការងារ​និង​ឧស្សាហកម្ម​ក្នុង​វិស័យ​​ផលិត​រថយន្ត​បារាំង​ដោយ​ លោក​ Arnaud Montebourg។​ គណបក្ស​ប្រឆាំង​បារាំង​បាន​ធ្វើការ​ទិតៀន​យ៉ាង​ខ្លាំងក្លា​ទៅលើ​ លោក​រដ្ឋមន្ត្រី​ Arnaud Montebourg។​ ដូច្នេះ​ ផែនការ​ជួយ​គាំទ្រ​ឧស្សាហកម្ម​ផលិត​រថយន្ត​បារាំង​របស់​ លោក​ Arnaud Montebourg​ រដ្ឋមន្ត្រី​ក្រសួង​ជួយ​លើក​ដម្កើង​ផលិតផល​ ​ គឺពិតជា​តែស្តឹ៍​ដ៏​ជាក់​ស្តែង​លើកទីមួយ​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​របស់​​ លោក​ Arnaud Montebourg។

 
បញ្ហា​ជាច្រើន​នៅរង់ចាំ​ការដោះស្រាយ​ពី​សំណាក់​ លោក​ Arnaud Montebourg​ រដ្ឋមន្ត្រី​ក្រសួង​ជួយ​លើក​ដម្កើង​ផលិតផល​ឬ​ក្រសួង​ឧស្សាហកម្ម​ ​ មានដូចជា៖
-ការរៀបចំ​រចនា​សម្ព័ន្ធ​នៃ​ឧស្សាហកម្ម​ផលិត​រថយន្ត​បារាំង​ PSA ឡើងវិញ។
-ពិនិត្យ​មើល​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​ស្រុត​ចុះ​នៃ​ការ​លក់​រថយន្ត​បារាំង។
-ការធ្លាក់​ស្រុតចុះ​នៃ​ការនាំចេញ​.....។ល។.....
ដូច្នេះ​ ទាំងនេះ​គឺពិតជា​បញ្ហា​ដ៏​ធំធេង​ដែល​ត្រូវ​រិះរក​ដំណោះស្រាយ។

បើយោងតាម​អ្នកតំណាងរាស្ត្រ​ម្នាក់​នៃ​បក្សប្រឆាំង​ UMP ​លោក​ Jacques Myard ​ ​ ស្ថានភាព​ពិត​នៃ​ទីផ្សារ​រថយន្ត​គឺពិតជា​បង្កើត​ការលំបាក​យ៉ាង​ច្រើន​ដល់​លោក​ Arnaud Montebourg​ រដ្ឋមន្ត្រី​ក្រសួង​ជួយ​លើក​ដម្កើង​ផលិតផល​ឬ​ក្រសួង​ឧស្សាហកម្ម​ ​ ដោយហេតុថា​ “​ប្រទេស​បារាំង​បាន​អនុញ្ញាត​ឲ្យ​ផលិតផល​មកពី​ប្រទេស​កូរ៉េខាងត្បូង​ឬ​ប្រទេសចិន​ដែល​មាន​តម្លៃ​ថោក​ចូល​ប្រកួត​ប្រជែង​ជាមួយ​ផលិតផល​បារាំង​ ​ ដែលមាន​តម្លៃ​ខ្ពស់។​ លោក​ Arnaud Montebourg​ យល់ដឹង​ច្បាស់​ណាស់​ពី​បញ្ហា​នេះ។​ ប៉ុន្តែ​លោក​គ្មាន​អំណាច​ គ្មាន​លទ្ធភាព​នឹង​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​ប្រព័ន្ធ​ទាំងនោះ​ឡើយ”។

រីឯ​អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​កុម្មុយនិស្ត​បារាំង​ លោកស្រី​ Marie-Georges Buffet ​ យល់ថា​ ​ “យុទ្ធសាស្ត្រ​នៃ​ការលុបចេញ​នូវ​ជំនួយ​សម្រាប់​ទិញ​រថយន្ត​ថ្មី​ ​ ការបោះទុន​បង្កើន​ផលិត​រថយន្ត​ “ស្អាត​ពុំ​បញ្ចេញ​ផ្សែងពិសពុល”​ ​ ការលើកតម្កើង​ផលិតផល​ Made in France​ ​ គឺពិត​ជា​ពុំ​គ្រប់គ្រាន់​ឡើយ។​ ​ ប៉ុន្តែ​ វាជា​ជំហាន​ទីមួយ​ដ៏​ប្រពៃ”។

គួរបញ្ជាក់ថា​ ​ ជាមួយ​នឹង​ការលក់ចេញ​នូវ​រថយន្ត​ថ្មី​ប្រមាណ​២លានគ្រឿង​នៅឆ្នាំ២០១១​ ​ វិស័យ​ឧស្សាហកម្ម​ផលិត​រថយន្ត​បារាំង​តំណាង​ប្រមាណ​៣%​នៃ​ផលិតផល​សរុប​ក្នុង​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI