លោក បារ៉ាក់ អូបាម៉ា៖« អាស៊ានត្រូវស្វែងរកជំហររួម នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង »
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃសុក្រ ទី១៨ វិចិ្ឆកា ឆ្នំា ២០១១ នេះ ជំនួបកំពូលអាស៊ាន និងអាស៊ានជាមួយប្រទេសដៃគូនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីបានឈានចូលដល់ថ្ងៃទី ២។ ថ្ងៃនេះ គឺជាជំនួបកំពូលទ្វេភាគីរវាងអាស៊ាន-ចិន អាស៊ាន-ជប៉ុន អាស៊ាន-កូរ៉េខាងត្បូង អាស៊ាន បូក ៣ ( ចិន ជប៉ុន កូរ៉េខាងត្បូង) លើកទី ១៤ និងជំនួបកំពូលអាស៊ាន-អាមេរិកលើកទី ៣។ នេះជាលើកទី ១ ដែលជំនួបកំពូលអាស៊ាន-អាមេរិកបានធ្វើឡើងដំណាលគ្នានឹងជំនួបកំពូល អាស៊ាន-ចិន។ ប្រធានរឿងដ៏សំខាន់ និងដែលគ្រប់គ្នាចង់ដឹង ចង់ឮនៅក្នុងជំនួបកំពូលអាស៊ាន-ចិន និងអាស៊ាន-អាមេរិក អាស៊ាននោះ គឺពាក់ព័ន្ធនឹងជម្លោះដែនដីនៅក្នុងសមុទ្រចិនខាងត្បូង។ ប្រទេសចិននៅតែរក្សាជំហរដោះស្រាយបញ្ហាជាមួយប្រទេសពាក់ព័ន្ធ និងដោយមិនការជ្រៀតជ្រែកពីអ្នកផ្សេងទេ។ តែសម្រាប់សហរដ្ឋអាមេរិកវិញ លោកប្រធានាធីបតីអូបាម៉ាបានចាត់ទុកបញ្ហានេះថា ជាបញ្ហាទំាងអស់គ្នា និងដែលត្រូវដោះស្រាយតាមច្បាប់អន្តរជាតិ។ ទន្ទឹមគ្នានេះ លោកអូបាម៉ាបានស្នើឲ្យអាស៊ានស្វែងឃើញជំហររួម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ