បារាំងបញ្ចប់គម្រោងជួសជុលប្រាសាទបាពួន រយៈពេល១៦ឆ្នាំ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សាលាបារាំងចុងបូព៌ាទើបបានបញ្ចប់គម្រោងជួសជុលប្រាសាទបាពួន កាលពីខែមេសាកន្លងទៅនេះ ក្រោយបើកការដ្ឋាន តាំងពីឆ្នាំ១៩៩៥។ រយៈពេល ១៦ឆ្នាំ ក្រុមស្ថាបត្យករបារាំង និងក្រុមការងារខ្មែរជាង៣០០នាក់បានសម្រេចសមិទ្ធិផលផ្គុំប្រាសាទបាពួនចំណាស់១០០០ឆ្នាំឡើងវិញ និងរូបព្រះពុទ្ធចូលនិព្វានដ៏ធំជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅពីក្រោយប្រាសាទនេះ។ ពិធីជប់លៀងបិទការដ្ឋានបានរៀបចំរួចហើយ រីឯពិធីសម្ពោធប្រាសាទដែលទើបត្រូវបានជួសជុលថ្មីនេះ គ្រោងនឹងរៀបចំ នៅដើមខែកក្កដាខាងមុខនេះ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ