វ៉ាទីកង់

ការកែ​តម្រូវ​នៃ​បុរី​វ៉ាទីកង់ បន្ទាប់ពី​ព្រះឱង្ការ​របស់​សម្តេច​ប៉ាប​ស្តី​ពី​ការប្រើ​ស្រោម​អនាម័យ

សម្តេច​ប៉ាប Benoît XVI នៅ​ទីក្រុង Rome ថ្ងៃ​ទី ២១ វិច្ឆិកា ២០១០
សម្តេច​ប៉ាប Benoît XVI នៅ​ទីក្រុង Rome ថ្ងៃ​ទី ២១ វិច្ឆិកា ២០១០ Reuters / Tony Gentile

មាន​ប្រតិកម្ម​ជា​ច្រើន​បន្ទាប់​ពី​ព្រះឱង្ការ​របស់​សម្តេច​ប៉ាប​ Benoît​ ទី​១៦​ចុះ​ផ្សាយ​នៅ​ក្នុង​សៀវភៅ​សន្ទនា​ក្រោម​ចំណង​ជើង​ថា​ ពន្លឺ​នៃ​ពិភពលោក​ដែល​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​ស្អែក​២៣វិច្ឆិកា​ នៅ​ប្រទេស​អាល្លឺម៉ង់​និង​អ៊ីតាលី។ នៅ​ក្នុង​វណ្ណកម្ម​នេះ​ ​ សម្តេច​ប៉ាប​យល់​ព្រម​ឱ្យ​ប្រើ​ស្រោម​អនាម័យ​ “​ នៅ​ក្នុង​ករណី​ខ្លះ​ ​ ពេល​ដែល​មាន​បំណង​ចង់​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ការឆ្លង​រោគ​អេដស៍​ឬ​ស៊ីដា ​ ​ ការនេះ​ក៏​អាច​ជា​ជំហាន​ដំបូង​ ដើម្បី​បើក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការរួម​ភេទ​ប្រកប​ដោយ​លក្ខណៈ​មនុស្សធម៌​ជាង​ មុន​ ​ រស់​នៅ​ខុស​ពី​មុន​ “​។ ជា​ព្រះឱង្ការ​ដែល​បុរី​វ៉ាទីកង់​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​ម្សិល​ មិញ​២១​វិច្ឆិកា​នូវ​សេចក្តី​ជូន​ដំណឺង​មួយ​សង្កត់​ធ្ងន់​ទៅ​លើ​លក្ខណៈ​ “​ ពិសេស​ “​នៃ​ការប្រើ​ស្រោម​អនាម័យ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ Antoine-Marie Izoard ពីទីក្រុង Rome ប្រែ​សម្រួល​ដោយវីនស្តុន រតនា

បន្ទាប់​ពី​មាន​ប្រតិកម្ម​ជា​ច្រើន​តប​ចំពោះ​ព្រះឱង្ការ​របស់​សម្តេច​ប៉ាប​ នៅ​លើ​ពិភពលោក​មក​ ​ បុរី​វ៉ាទីកង់​ត្រូវ​បង្ខំ​ចិត្ត​ស្នើ​ការពន្យល់​បំភ្លឺ​អត្ថបទ។អ្នក​នាំ​ពាក្យ​នៃ​បុរី​វ៉ាទីកង់​បាន​ចុះ​ផ្សាយ​សេចក្តី​ជូន​ដំណឹង​ដ៏​វែង​អន្លាយ​មួយ​ ដើម្បី​និយាយ​ថា​ សម្តេច​ប៉ាប​Benoît​ ទី១៦​ពិត​ជា​បើក​ផ្លូវ​ ដោយ​យល់​ឃើញ​ថា​ “​ ស្ថានភាព​ពិសេស​នៃ​ការរួម​ភេទ​គឺ​ជា​គ្រោះថ្នាក់​ពិត​ប្រាកដ​សំរាប់​ជីវិត​អ្នក​ដទៃ​ “។​ “​ ស្រោម​អនាម័យ​មាន​ធម្មានុរូបភាព​ឬ​ភាព​ត្រូវ​ច្បាប់​ នៅ​ក្នុង​ករណី​នៃ​គ្រោះថ្នាក់​ឆ្លង​រោគ​អេដស៍​ឬ​ស៊ីដា​និង​ត្រូវ​ធ្វើ​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​រក​ការរួម​ភេទ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ជាង​មុន​ “។

បព្វជិត​កាតូលិក​Federico​ Lombardi​រំលឹក​ប្រាប់​ដែរ​ថា​ គោល​ជំហរ​នេះ​ត្រូវ​បាន​ឥស្សរជន​ជាច្រើន​នៃ​វិហារ​សាសនា​កាតូលិក​គាំ​ទ្រ​រួច​ស្រេច​ទៅ​ហើយ។ប៉ុន្តែ​ នាយក​ការិយាល័យ​សារព័ត៌មាន​នៃ​បុរី​វ៉ាទីកង់​ក៏​ចង់​រំលឹក​ប្រាប់​ដែរ​ថា​ ការប្រើ​ស្រោម​អនាម័យ​ពុំ​មែន​ជា​ដំណោះ​ស្រាយ​តែ​មួយ​គត់​នៃ​បញ្ហា​នោះ​ឡើយ។ហើយ​ក៏​ពុំ​មែន​ដើម្បី​និយាយ​ដោះសា​ការរួម​ភេទ​បែប​អារាត់​អារាយ​គ្មាន​សណ្តាប់​ធ្នាប់​នោះ​ទេ។​

ប្រសិន​បើ​គេ​សង្ឃឹម​ នៅ​បុរី​វ៉ាទីកង់​ថា​ សៀវភៅ​សន្ទនា​ដ៏​វែង​អន្លាយ​នេះ​នឹង​ចេះ​ទាក់ទាញ​អារម្មណ៍​ទៅ​លើ​ប្រធាន​បទ​ដទៃ​ទៀត​ច្រើន​ណាស់​ដែល​សម្តេច​ប៉ាប​Benoît ​ទី១៦​បាន​លើក​បំផុស​ឡើង​ ​ ​ គេ​យល់​ឃើញ​នៅ​ទីបំផុត​ថា​ ពុំ​ត្រូវ​មើល​ឃើញ​ដំណាក់​ការ​ផ្លាស់​ប្តូរ​របៀប​បដិវត្តន៍​ នៅ​ក្នុង​ព្រះឱង្ការ​របស់​សម្តេច​ប៉ាប​នោះ​ឡើយ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI