បូស្នី

ខួប​១៦​ ឆ្នាំ​ រំលឹក​ការ​កាប់​សម្លាប់​រង្គាល​នៅ ​Srebrenica​

បណ្តាជន​អ្នក​កាន់សាសនាអ៊ីស្លាម​នៅបូស្នី ឈរ​នៅ​ពី​មុខ​ក្តារមឈូស​ចំនួន ៦១៣​រៀប​ចំជា​ស្រេច​សំរាប់​ដាក់​នៅ​ក្បែរ​បូជនីយដ្ឋាន​នឹកចងចាំ​នៅ Potocari ថ្ងៃទី​១០ កក្កដា​២០១១។
បណ្តាជន​អ្នក​កាន់សាសនាអ៊ីស្លាម​នៅបូស្នី ឈរ​នៅ​ពី​មុខ​ក្តារមឈូស​ចំនួន ៦១៣​រៀប​ចំជា​ស្រេច​សំរាប់​ដាក់​នៅ​ក្បែរ​បូជនីយដ្ឋាន​នឹកចងចាំ​នៅ Potocari ថ្ងៃទី​១០ កក្កដា​២០១១។ REUTERS/Dado Ruvic

រដ្ឋ​បូស្នី នៅ​ថ្ងៃ​ចន្ទ​១១​កក្កដានេះ បា្ររព្ធ​ខួប​១៦​ឆ្នាំ​រំលឹក​ការ​សម្លាប់​រង្គាល​នៅ​ Srebrenica ជាទី​ដែល​ជន​ប្រមាណ​ជា ៨០០០​នាក់​ ត្រូវ​បាន​កងកម្លាំង​ទ័ព serbe បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​១១​កក្កដា ឆ្នាំ ១៩៩៥។ ដំណើរ​ធម្មយាត្រា​មួយ ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​លើ​ផ្ទៃ​ប្រទេស ដើម្បី​សំដែង​គារវកិច្ច​ចំពោះ​វិញ្ញាណក្ខ័ន្ធ​របស់​គេ។ មួយ​ខែ​កន្លះ​ក្រោយ​ពី​ការ​ចាប់​ខ្លួន Ratko Mladic ជា​អ្នក​ទទួល​ខុសត្រូវ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទទួល​ខុស​ត្រូវ​ធំៗ​ពីរ​នាក់ ចំពោះ​ការ​សម្លាប់​រង្គាល​នៅ Srebrenica ការ​ប្រារព្ធ​ខួប​រំលឹក​ចងចាំ​នេះ មាន​អត្ថន័យ​ដ៏​វិសេសវិសាល។

ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI